ព័ត៌មានអន្ដរជាតិ
សង្កេតមើលខ្លួន! រោគសញ្ញាកូវីដថ្មីមួយទៀត ទើបលេចចេញនៅ ថៃ បើប្រហែសអាចស្លាប់បាន
អ្នកប្រើប្រាស់បណ្ដេញសង្គម TikTok ម្នាក់ ឈ្មោះ boomjaparadi នៅប្រទេសថៃ បានបង្ហាញវីដេអូមួយ ស្ដីពីស្ថានភាពរបស់នាងផ្ទាល់ បន្ទាប់ពីឆ្លងកូវីដ -១៩ ហើយធ្វើឲ្យកែវភ្នែកប្រែជាក្រហមនិងហើមជាខ្លាំង។

នៅក្នុងឃ្លីបនោះភ្នែករបស់អ្នកជំងឺ មានអាការហើមខ្លាំង មិនធ្លាប់ជួបស្ទើរតែមិនអាចមើលឃើញបាន។
អ្នកយកព័ត៌មាននៅថៃបានបានសាកសួររោគសញ្ញានេះបន្ថែម នៅពេលដែលដឹងថា ស្ថានភាពរបស់អ្នកជំងឺដែលមានឈ្មោះពិតថា Paradee Chaimongkol មានភាពប្រសើរឡើងគួរឲ្យកត់សម្គាល់ ប៉ុន្តែនាងនៅតែត្រូវការតាមដានយ៉ាងដិតដល់ពីសំណាក់ក្រុមគ្រូពេទ្យ។

ក្រោយសាកសួរពីរោគសញ្ញាមិនធ្លាប់ជួបនេះ លោក Saranyu Chusri ជាវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ Songklanagarind បានបញ្ជាក់ថា រោគសញ្ញារបស់អ្នកជំងឺនៅក្នុងវីដេអូដំបូង ត្រូវបានគេដឹងថា មានជំងឺកូវីដ១៩ធ្ងន់ធ្ងរ និងហើមភ្នែកខ្លាំងនេះ គឺកម្រមានណាស់ សម្រាប់អ្នកជំងឺដែលវិវត្តទៅជាស្ថានភាពធ្ងន់ធ្ងរនេះ។

លោកវេជ្ជបណ្ឌិតបានបន្ថែមថា ជំងឺកូវីដ -១៩ ភាគច្រើនអាចប៉ះពាល់ដល់ភ្នែក ប៉ុន្តែវាមិនធ្ងន់ធ្ងរទេ។ ទោះយ៉ាងណាក៏ដោយ បញ្ហានៃរោគសញ្ញាដែលទើបលេចចេញនេះ យើងត្រូវតែសិក្សាថា រោគសញ្ញាធ្ងន់ធ្ងរគឺជាលទ្ធផលនៃផលប៉ះពាល់ពីការព្យាបាល ឬវីរុសកូវីដ ១៩ ដោយផ្ទាល់៕
សូមទស្សនាវីដេអូដែលអ្នកជំងឺបានបង្ហោះ
Boomja Paradi (@boomjaparadi) TikTok | ดูวิดีโอใหม่ล่าสุดบน TikTok ของ Boomja Paradi
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖កាន់តែខ្លាំងទៅៗហើយ វីរុសបំប្លែងខ្លួន ៤ ប្រភេទ ល្បីឆ្លងលឿននិងសាហាវ កំពុងអុកឡុកប្រទេសថៃ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


