សុខភាព
ធ្វើការយប់ជ្រៅពេក ឬវេនយប់រាប់ឆ្នាំ អាចប្រឈមកើតជំងឺទាំងនេះ
បច្ចុប្បន្ននេះ គ្នាយើងភាគច្រើនសុទ្ធតែមមាញឹកខ្លាំងនឹងការងារ ខ្លះធ្វើការថ្ងៃមិនគ្រប់ទេ យកការងារមកធ្វើពេលយប់ទៀត។ ពិតណាស់ ធ្វើការយប់ ធ្វើឲ្យយើងមានអារម្មណ៍មូល ងាយស្រួលច្រើនជាងធ្វើនៅការិយាល័យ ប៉ុន្តែត្រូវដឹងថា ធ្វើការយប់ប្រឈមបញ្ហាសុខភាពច្រើនណាស់។ អត្ថបទនេះ “Hello គ្រូពេទ្យ“ នឹងលើកឡើងផលប៉ះពាល់ខ្លះៗ ដោយសារធ្វើការយប់ជ្រៅពេក។

១– រំខានដល់ចង្វាក់នៃការគេងពីធម្មជាតិ
គេងជារឿងសំខាន់បំផុតដើម្បីទទួលបានសុខភាពល្អ។ នៅពេលយើងកំពុងដេកលង់លក់ រាងកាយនឹងបញ្ចេញសារធាតុពុលចេញមកក្រៅ ជួសជុលកន្លែងមានរបួស និងកាត់បន្ថយអារម្មណ៍តានតឹង។ ធ្វើការងារយប់ជ្រៅពេក ឬការងារវេនយប់តែម្តង នឹងរំខានទៅដល់ដំណើរការទាំងនេះ ដែលជាហេតុនាំឲ្យយើងប្រឈមជំងឺជាច្រើន។
២– កើនហានិភ័យកើតមហារីកសុដន់?
ចំពោះស្រីៗធ្វើការវេនយប់ កាន់តែប្រឈមកើតជំងឺមហារីកសុដន់ ជាងស្រីៗធ្វើការវេនថ្ងៃ។ ប៉ុន្តែបើយើងធ្វើការវេនយប់ជាប្រចាំ ឬធ្វើតែមួយយប់ក្នុងមួយសប្តាហ៍ ក៏មិនប្រឈមបញ្ហាខ្លាំងនោះដែរ។
ការសិក្សាមួយធ្វើឡើងនៅសហរដ្ឋអាមេរិកបានពិនិត្យលើឯកសារស្រាវជ្រាវជាង៦០ ទាក់ទងនឹងជំងឺមហារីក និងបានចេញការសន្និដ្ឋានមួយថាអ្នកធ្វើការវេទយប់ រាល់ប្រាំឆ្នាំម្ដង អត្រាហានិភ័យកើតជំងឺមហារីកសុដន់មាន៣,៣ភាគរយ។ ប៉ុន្តែក៏មានកាសិក្សាខ្លះជំទាស់នឹងការរកឃើញនេះដែរ ដោយថាវាអាចមានឥទ្ធិពលតិចតួច ឬគ្មានសោះតែម្ដង។
៣– បង្កើនហានិភ័យគាំងបេះដូង
ការសិក្សាក្នុងឆ្នាំ២០១២ របស់សារព័ត៌មានវេជ្ជសាស្ត្រអង់គ្លេស British Medical Journal បង្ហាញថា គ្នាយើងធ្វើការវេនយប់ ឬធ្វើការយប់ៗជ្រៅពេក អាចនឹងប្រឈមបញ្ហាគាំងបេះដូងដល់ទៅ ៧% ដូចគ្នាទៅនឹងអ្នកមានជំងឺគាំងបេះដូងដែរ។ ទោះជាការសិក្សានេះ មិនបានបញ្ជាក់មូលហេតុអ្វីឲ្យបានច្បាស់ក៏ពិតមែន ប៉ុន្តែអ្នកស្រាវជ្រាវ ជឿថា ធ្វើការវេនយប់ នឹងនាំឲ្យមានការផ្លាស់ប្តូរទម្លាប់គេង បង្កជាបញ្ហាលើសឈាម រួមនឹងប្រែប្រួលចង្វាក់សកម្មភាពរាងកាយទៀតផង។
៤– កាន់តែប្រឈមជំងឺបាក់ទឹកចិត្ត
ធ្វើការវេនយប់ គឺជះឥទ្ធិពលអវិជ្ជមានទៅដល់សុខភាពផ្លូវចិត្តបាន។ ការសិក្សាពីប្រព័ន្ធសរសៃប្រសាទ បង្ហាញថា អត្រាប្រឈមកើតជំងឺបាក់ទឹកចិត្ត និងជំងឺផ្លូវអារម្មណ៍ផ្សេងទៀត នឹងកាន់តែខ្ពស់ នៅពេលយើងធ្វើការវេនយប់។
៥– ប្រឈមគ្រោះថ្នាក់ដោយសារការងារ

ធ្វើការវេនយប់ មានន័យថា យើងកំពុងធ្វើការប្រឆាំងនឹងទំនោរធម្មជាតិរបស់រាងកាយ រាំងស្ទះមុខងារសំខាន់ៗរបស់រាងកាយដែលត្រូវបំពេញនៅពេលយប់។ ពេលខ្លះ យើងអាចបង្ខំខ្លួនយើងឲ្យភ្ញាក់ដឹងខ្លួន និងបញ្ចេញសកម្មភាពក៏ពិតមែន ប៉ុន្តែរាងកាយយើង នៅតែចង់សម្រាក ដែលកត្តានេះ នាំឲ្យយើងធ្លាក់ចុះសមត្ថភាពការគិត ផ្តោតអារម្មណ៍ ផលិតភាពការងារ និងការប្រើជំនាញខួរក្បាលជាដើម។ ក្នុងន័យនេះ ចំពោះការងារជាក់លាក់ នៅពេលយើងគ្មានលទ្ធភាពប្រមូលអារម្មណ៍ធ្វើការបានល្អ ហានិភ័យគ្រោះថ្នាក់ដោយសារការងារនឹងកើនឡើងកាន់តែខ្ពស់។
៦– ប្រែប្រួលការធ្វើមេតាបូលីសក្នុងរាងកាយ
ដំណើរការមេតាបូលីសក្នុងរាងកាយយើង ភាគច្រើន គឺគ្រប់គ្រងដោយអ័រម៉ូន។ អ័រម៉ូន Leptin ជាឧទាហរណ៍ស្រាប់ ដើរតួជាអ្នកសម្របសម្រួលទម្ងន់រាងកាយ កម្រិតជាតិស្ករក្នុងឈាម និងកម្រិតអ័រម៉ូនអាំងស៊ុយលីនជាដើម។ នៅពេលយើងធ្វើការយប់ នឹងរំខានដល់ការផលិត និងចលនារបស់អ័រម៉ូននេះ ដែលជាហេតុនាំឲ្យយើងប្រឈមជំងឺជាច្រើន។
៧– ប្រឈមជំងឺធាត់ និងទឹកនោមផ្អែម
គេងនៅពេលថ្ងៃ ហើយធ្វើការពេលយប់ បង្កើមហានិភ័យប្រឈមជំងឺធាត់ និងទឹកនោមផ្អែម។ ក្នុងករណីធ្វើការវេនយប់ បញ្ហាសុខភាពជាច្រើន នឹងបង្កឲ្យការផលិតអ័រម៉ូនរបស់រាងកាយគ្មានតុល្យភាព។ អ្វីដែលគ្រោះថ្នាក់ពិតប្រាកដនោះ បើទោះជាយើងញ៉ាំរបស់អាហារមានសុខភាពល្អក៏ដោយ អតុល្យភាពអ័រម៉ូន នឹងនាំយើងទៅរកជំងឺធាត់ និងទឹកនោមផ្អែមតែម្តង។
៨– ប្រឈមបញ្ហាក្រពះពោះវៀនកាន់តែខ្ពស់
បើយើងធ្វើការវេនយប់រយៈពេលយូរអង្វែង គ្រប់ផលប៉ះពាល់ទាំងអស់ខាងលើនេះ សុទ្ធតែអាចបង្កទៅជាបញ្ហាក្រពះពោះវៀន ដូចជាជំងឺរាករូស និងដំបៅក្រពះតែម្តង។ បញ្ហាទាំងនេះ នឹងទាញយើងទៅរកបញ្ហាសុខភាពកាន់តែធ្ងន់ធ្ងរ។
៩– ធ្វើឲ្យប៉ះពាល់ដល់សកម្មភាពអ័រម៉ូន Melatonin
ពេលយើងធ្វើការយប់ យើងនឹងប៉ះពាល់ជាមួយពន្លឺនៅពេលថ្ងៃ ខណៈរាងកាយយើងកំពុងគិតថាជាពេលយប់។ ពន្លឺ និងភាពងងឹតទាំងនេះ នឹងទៅបង្អាកសកម្មភាពផលិត និងបញ្ចេញអ័រម៉ូន Melatonin ដែលជាអ័រម៉ូន មាននាទីគ្រប់គ្រងការដេក និងភ្ញាក់របស់យើង។
នៅពេលកម្រិតអ័រម៉ូននេះធ្លាក់ចុះ មានន័យថា អំឡុងពេលយើងគេងថ្ងៃ យើងមិនអាចគេងលក់ស្កប់ស្កល់ ឬគេងឆ្អែតគ្រប់គ្រាន់ ដើម្បីរាងកាយអាចជួសជុលកោសិកាខូតខាតនោះឡើយ ដែលជាលទ្ធផល អាចនឹងធ្វើឲ្យយើងមានបញ្ហាគេងមិនលក់រយៈពេលយូរ ដែលជាកត្តាគ្រោះថ្នាក់បំផុតចំពោះសុខភាព។
១០– ធ្វើឲ្យរាងកាយគ្មានវីតាមីន D គ្រប់គ្រាន់
វីតាមីន D ជាវីតាមីនសំខាន់បំផុតមួយសម្រាប់រាងកាយ វាមាននារីជួយស្រូបយកជាតិកាល់ស្យូម ដើម្បីធ្វើឲ្យឆ្អឹងលូតលាស់ល្អ និងរឹងមាំ។ កម្រិតវីតាមីន D តិចតួច ជាលទ្ធផលនឹងធ្វើឲ្យយើងមានជំងឺឆ្អឹងទន់ (Osteomalacia) រួមជាមួយជំងឺជាច្រើនទៀតដូចជា៖
– មហារីកសុដន់
– មហារីកពោះវៀនធំ
– មហារីកក្រពេញប្រូស្តាត
– ជំងឺបេះដូង
– ជំងឺបាក់ទឹកចិត្ត។
យ៉ាងណា ដោយសាររាងកាយមិនអាចផលិតវីតាមីនប្រភេទនេះដោយឯកឯងបាន យើងអាចទទួលបានតាមរយៈការញ៉ាំអាហារដូចជា ឈីស យ៉ាអួ និងត្រីសាល់ម៉ុន ខណៈប្រភពនៃវីតាមីន D ដ៏ល្អបំផុត គឺពន្លឺព្រះអាទិត្យ។ ហេតុនេះ បើយើងធ្វើការយប់ គេងថ្ងៃ យើងនឹងមិនអាចទទួលបានវីតាមីន D ពីពន្លឺព្រះអាទិត្យនោះឡើយ៕
ចុចអាន៖ជំងឺ ៣ ប្រភេទគ្រោះថ្នាក់ខ្លាំងដល់ជីវិត ដែលបណ្ដាលមកពីការហូបអាហារកែច្នៃច្រើន
ចុចអាន៖ទម្លាប់អាក្រក់ ៥ យ៉ាង បំផ្លាញសុខភាពដោយស្ងៀមស្ងាត់ គ្រោះថ្នាក់ដូចការជក់បារីដែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


