ព័ត៌មានអន្ដរជាតិ
អតីតទីប្រឹក្សា៖ ប្រធានាធិបតីអាហ្វហ្គានីស្ថាន ធ្វើរឿងដ៏អាម៉ាស់ រត់ចេញពីប្រទេស ទុកប្រជាជនចោល
លោក Shafiq Hamdam ដែលជាអតីតទីប្រឹក្សារបស់ប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Ashraf Ghani បានរិះគន់ការសម្រេចចិត្តរបស់លោក Ghani ក្នុងការរត់គេចពីប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃអាទិត្យ ចំពេលដែលក្រុមតាលីបង់ ចូលដល់ទីក្រុងកាប៊ុលយ៉ាងឆាប់រហ័ស។

លោក Hamdam បានប្រាប់ Al Jazeera ពីទីក្រុង វ៉ាស៊ីនតោន ឌីស៊ី ថា “វាគួរឲ្យខ្មាស់អៀនណាស់។ វាគួរឲ្យអាម៉ាស់ ប្រជាជនមានអារម្មណ៍ថា ពួកគេត្រូវបានបោះបង់ចោល ប្រជាជនមានអារម្មណ៍ថា ពួកគេត្រូវក្បត់”។
បន្ទាប់ពីការខិតខំអស់រយៈពេលជាច្រើនឆ្នាំ និងការវិនិយោគជាច្រើនឆ្នាំមកនេះ គាត់បានដាក់សញ្ញាដ៏ខ្មៅងងឹតនៅក្នុងប្រវត្តិសាស្ត្រប្រជាធិបតេយ្យរបស់ អាហ្វហ្គានីស្ថាន។ ខ្លួនគាត់បានរត់គេចខ្លួនជាមួយក្រុមរបស់ខ្លួន ហើយគាត់មិនបានគិតដល់មនុស្សរាប់លាននាក់ដែលរស់នៅក្នុងភាពវេទនា រស់នៅក្នុងភាពមិនច្បាស់លាស់ ហើយឥឡូវនេះត្រូវបានទុកចោលដោយរស់នៅក្រោមរបបតាលីបង់នោះទេ”។

ស្របពេលជាមួយគ្នានោះដែរ លោក Hamdam និយាយថា ក្រុមតាលីបង់ ត្រូវតែបញ្ជាក់ថា ពួកគេនឹងការពារស្ត្រី។
ចាប់ពីថ្ងៃស្អែកទៅ យើងត្រូវតែមើលឃើញស្ត្រីទៅសាលារៀន យើងត្រូវមើលឃើញស្ត្រីធ្វើការជាមន្ត្រីរដ្ឋការនិងគ្រូបង្រៀន ដូចជាម្តាយខ្ញុំទៅសាលារៀននិងបង្រៀន។ នោះគឺជាអ្វីដែលខ្ញុំចង់បាន ហើយនោះគឺជាអ្វីដែលពិភពលោកចង់បាន។ ហើយនោះគឺជាការសាកល្បងសម្រាប់ក្រុមតាលីបង់ ដើម្បីបញ្ជាក់ថាតើពួកគេបានផ្លាស់ប្តូរឬក៏អត់”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ ចលាចលពេញព្រលានយន្តហោះអាហ្វហ្គានីស្ថាន ពេលប្រជាជនរាប់ពាន់នាក់ សម្រុកចាកចេញ ខ្លះរត់ជាន់គ្នា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


