សុខភាព
ស្ត្រេស និងបញ្ហាថប់បារម្ភ អាចបង្កជាអាការឈឺក្រពះ
នៅពេលដែលយើងស្រ្តេស វាអាចបង្កជាអាការឈឺក្រពះ ដែលនេះមកពីខួរក្បាល និងពោះវៀនមានទំនាក់ទំនងគ្នា។ ពិតណាស់ ស្រ្តេស និងបញ្ហាថប់បារម្ភសុទ្ធតែអាចប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ ហើយប្រសិនបើយើងមិនអើពើ វាក៏អាចអភិវឌ្ឍជាបញ្ហាប្រព័ន្ធរំលាយអាហារដទៃទៀតផងដែរ។
មូលហេតុស្រ្តេស ឬការថប់បារម្ភប៉ះពាល់ដល់ក្រពះ

ជាក់ស្ដែង បញ្ហាក្រពះជារោគសញ្ញាទូទៅបំផុតដែលបណ្ដាលមកពីស្រ្តេស និងការថប់បារម្ភ។ ក្រុមអ្នកស្រាវជ្រាវបានកំណត់អត្តសញ្ញាណនៃទំនាក់ទំនងរវាងពោះវៀន និងខួរក្បាល ដែលនេះកើតឡើងដោយសារតែពោះវៀនពោរពេញទៅដោយសរសៃប្រសាទដូចទៅនឹងខួរក្បាល។ ដូច្នេះហើយ នៅពេលដែលយើងព្រួយបារម្ភ វាអាចមានឥទ្ធិពលលើប្រព័ន្ធរំលាយអាហារ ដោយកាត់បន្ថយការផលិតអង់ទីក័រ និងពពួកបាក់តេរីការពារភ្នាសពោះវៀន ។
រោគសញ្ញានៃបញ្ហាពោះវៀនដែលទាក់ទងនឹងស្រ្តស

- ឈឺពោះ បន្ទាប់ពីញ៉ាំអាហាររួច
- ចុកពោះ ឬហើមពោះ
- ទល់លាមក ឬរាករូស
- ពិបាករំលាយអាហារ
- បាត់បង់ចំណង់អាហារ
- ឃ្លានខុសពីធម្មតា
- ក្រហាយទ្រូង
- ចង្អោរ ឬហ្គាស
នៅពេលដែលយើងប្រឈមនឹងរោគសញ្ញាណាមួយក្នុងចំណោមរោគសញ្ញាទាំងនេះ វាអាចជាប្រភពនៃការថប់បារម្ភ ឬស្រ្តេសដែលប៉ះពាល់ដល់ការរស់នៅរបស់យើង។ ហេតុនេះហើយ ការចាត់វិធានការក្នុងការគ្រប់គ្រងស្រ្តេស ជារឿងដែលយើងមិនគួររំលងឡើយ។

ពេលណាយើងគប្បីពិគ្រោះជាមួយនឹងគ្រូពេទ្យ?
ប្រសិនបើគ្នាយើងប្រឈមនឹងអាការឈឺពោះខ្លាំង ព្រមទាំងក្អួតនៅពេលដែលយើងថប់បារម្ភ យើងគប្បីទៅជួបជាមួយនឹងគ្រូពេទ្យ ទើបជាការប្រសើរ។
តិចនិកដោះស្រាយបញ្ហាស្រ្តេស
ដើម្បីដោះស្រាយជាមួយនឹងបញ្ហាថប់បារម្ភ ឬស្រ្តេសដែលអាចបណ្ដាលឲ្យមានបញ្ហាក្រពះ គ្នាយើងអាចសាកល្បងតិចនិកទាំងនេះ។

- ញ៉ាំអាហារសុខភាព
- ធ្វើលំហាត់ប្រាណ
- គេងឲ្យបានគ្រប់គ្រាន់
- ដកដង្ហើមឲ្យវែងៗ
- ធ្វើសមាធិ
- ធ្វើសកម្មភាពដែលយើងចូលចិត្ត
- ពិភាក្សាបញ្ហាជាមួយនឹងមិត្តភ័ក្ដិ ឬគ្រួសារ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ បើដឹងខ្លួនថាស្រ្តេសខ្លាំង ហើយមិនរកពេលលំហែខ្លះ អាចឈានដល់ដំណាក់កាលកាន់តែយ៉ាប់
ចុចអាន៖ ពិនិត្យខ្លួន! ស្រ្តេសដោយសារកូវីដ អាចមានរោគសញ្ញាទាំងនេះក្នុងរាងកាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


