ព័ត៌មានអន្ដរជាតិ
អ្នកស្រាវជ្រាវ៖ កុមារមានលទ្ធភាពចម្លងវីរុសបំប្លែងខ្លួន ទៅកាន់គ្រួសារ ច្រើនជាងក្មេងអាយុពី ១៤ ទៅ ១៧ ឆ្នាំ
ការសិក្សាមួយដែលត្រូវបានចេញផ្សាយដោយសារព័ត៌មាន JAMA Pediatrics បានរកឃើញថា កុមារម្នាក់ក្នុងចំណោម ៤ នាក់ មានកូវីដ បានរាលដាលជំងឺនេះទៅសមាជិកគ្រួសារ ដែលមានហានិភ័យខ្ពស់បំផុតនៃការចម្លងមេរោគក្នុងចំណោមទារក។

ទិន្នន័យបានបង្ហាញថា នៅក្នុងការវិភាគលើគ្រួសារជិត ៦,៣០០ គ្រួសារដែលមានករណីឆ្លងលើកុមារយ៉ាងតិច ១,៧០០ ឬ ២៧ភាគរយ បានឃើញសមាជិកផ្សេងទៀតធ្លាក់ខ្លួនឈឺដោយសារវីរុសនេះ។ ចំណែកទារកទើបនឹងកើតនិងកុមារដែលមានអាយុចាប់ពី ៣ ឆ្នាំ មានលទ្ធភាពចម្លងវីរុសនេះដល់គ្រួសាររបស់ពួកគេ ៤៣ភាគរយ ជាងក្មេងអាយុពី ១៤ ទៅ ១៧ ឆ្នាំ។
អ្នកស្រាវជ្រាវបាននិយាយថា“ យើងបានរកឃើញថា ក្មេងតូចៗទំនងជាងាយឆ្លងកូវីដ បើប្រៀបធៀបទៅនឹងកុមារធំៗ ហើយអត្រាឆ្លងខ្ពស់បំផុតត្រូវបានគេសង្កេតឃើញចំពោះកុមារដែលមានអាយុពី ០ ទៅ ៣ ឆ្នាំ” ។ពួកគេអាចនិយាយបានថា ក្មេងៗមានកម្រិតវីរុសស្រដៀងគ្នានៅក្នុងខ្លួន ឬផ្ទុកវីរុសដូចជាមនុស្សធំដែលនាំឲ្យមានការបញ្ជូនខ្ពស់។

ដោយឡែករយៈពេលប៉ុន្មានខែចុងក្រោយនេះ ជាមួយនឹងការលេចចេញនូវភាពប្រែប្រួលនៃវីរុសបំប្លែង Delta នៅសហរដ្ឋអាមេរិច និងកន្លែងផ្សេងទៀត ចំនួនកុមារកាន់តែកើនឡើងបានវិវត្តទៅជាជំងឺកូវីដធ្ងន់ធ្ងរ។ នៅទូទាំងប្រទេស កុមារជិត ២,០០០ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសារវីរុសបំប្លែងខ្លួន ដែលជាកំណត់ត្រាខ្ពស់បំផុត។ នេះបើយោងតាមទិន្នន័យ ពីនាយកដ្ឋានសុខភាពនិងសេវាកម្មមនុស្ស។

ដំណោះស្រាយជាក់ស្ដែងដើម្បីការពារគ្រួសារដែលមានទារកតូចឈឺ ឬទារកទើបនឹងកើត សូមប្រាកដថា សមាជិកគ្រួសារដែលមានសិទ្ធិទាំងអស់ ត្រូវបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ។ ដោយសារវាជាបញ្ហាប្រឈម ហើយជារឿយៗមិនអាចញែកដាច់គ្នាពីសង្គមនៃកុមារឈឺ។ ដូចច្នេះ អ្នកថែទាំគួរតែអនុវត្តវិធានការត្រួតពិនិត្យការឆ្លងផ្សេងទៀត តាមលទ្ធភាពដែលអាចធ្វើទៅបាន ដូចជាការប្រើម៉ាស់ បង្កើនការលាងដៃ និងញែកចេញពីបងប្អូនពួកគេ ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ប្រយ័ត្នឲ្យមែនទែន! កុមារកំពុងជាមុខសញ្ញាធំនៃវីរុសបំប្លែងខ្លួន Delta
ចុចអាន៖មិនថាដូសទីប៉ុន្មាន! មុនចាក់វ៉ាក់សាំងហាមធ្វើរឿងនេះដាច់ខាត ប្រយ័ត្នដួលសន្លប់ភ្លាមៗអំឡុងចាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១១ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


