សុខភាព
ផឹកទឹកផ្លែឈើស្រស់លើសកម្រិតពេក មិនល្អ ហើយឆាប់ស្លាប់
ទឹកផ្លែឈើជាជម្រើសល្អមួយ ល្អជាងភេសជ្ជៈគ្រឿងកំប៉ុងប៉ូវកម្លាំង ភេសជ្ជៈផ្អែមៗជាច្រើនទៀត តែយ៉ាងណាមិញ ការស្រាវជ្រាវថ្មីទើបបង្ហាញថា ការញ៉ាំទឹកផ្លែឈើច្រើន ក៏នឹងជួបហានិភ័យដល់អាយុជីវិតដែរ បើញ៉ាំច្រើនហួសប្រមាណ។

ក្រុមការងារសាកលវិទ្យាល័យ Emory សហការជាមួយសាកលវិទ្យាល័យ Cornell នៅសហរដ្ឋអាមេរិក បានសិក្សាលម្អិតលើកដំបូង ដោយប្រៀបធៀបគុណវិបត្តិនៃទឹកផ្លែឈើ និងភេសជ្ជៈផ្អែមៗ (ទឹកក្រូច ទឹកតែក្រូចឆ្មារ…) ដែលមានទំនាក់ទំនងហានិភ័យដល់សុខភាព។ ការស្រាវជ្រាវបានរកឃើញគួរឲ្យភ្ញាក់ផ្អើលថា ការញ៉ាំទឹកផ្លែឈើសុទ្ធចំណុះត្រឹមតែ ៣៤០មិល្លីលីត្រក្នុងមួយថ្ងៃ អាចបង្កឲ្យមានអត្រាឆាប់ស្លាប់ប្រមាណ ២៤% ខណៈក្នុងចំណុះ ៣៤០ មិល្លីលីត្រដូចគ្នានៃភេសជ្ជៈជាតិស្ករផ្អែមៗ អាចបង្កហានិភ័យអត្រាឆាប់ស្លាប់មុនអាយុ ៦%។
លទ្ធលការសិក្សាខាងលើ ផ្អែកទៅលើទិន្នន័យប្រមូលមកជាង ៦ ឆ្នាំ ដោយការតាមដានទៅលើទម្លាប់ញ៉ាំភេសជ្ជៈរបស់យុវជនស្ម័គ្រចិត្តប្រមាណ ១៣.០០០ នាក់ ហើយការតាមដានធ្វើឡើងដោយតាមរយៈការបំពេញក្រដាសសំណួរជាប្រចាំរបស់ក្រុមអ្នកស្រាវជ្រាវ។
អ្នកជំនាញពីក្រុមការងារស្រាវជ្រាវបានឲ្យដឹងថា ជាធម្មតា ប្រភេទភេសជ្ជៈផ្លែឈើដែលមានជាតិស្ករ Fructose (ជាតិស្ករមានក្នុងផ្លែឈើ ទឹកឃ្មុំ) ក៏អាចបង្កភាពស៊ាំអាំងស៊ុយលីនដំណើរការខុសប្រក្រតី ជំរុញឲ្យអ័រម៉ូនឲ្យបង្កើនភាពធាត់ជុំវិញរាងកាយ។ ដូច្នេះ ទាំងភេសជ្ជៈជាតិផ្អែម និងទឹកផ្លែឈើស្រស់ អាចបង្កើនហានិភ័យជំងឹបេះដូង និងទឹកនោមផ្អែមដូចគ្នា។
ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ ក្រុមអ្នកជំនាញសុខភាពមកពីមូលនិធិសុខភាពជាតិនៃចក្រភពអង់គ្លេស បានណែនាំជម្រើសសម្រាប់អ្នកចូលចិត្តផ្លែឈើ ដោយការញ៉ាំផ្ទាល់ ជំនួសឲ្យការញ៉ាំភេសជ្ជៈទឹកផ្លែឈើក្រឡុក ឬទឹកផ្លែឈើស្រស់ក្នុងបរិមាណច្រើនក្នុងមួយថ្ងៃ។ អ្នកជំនាញក៏បានណែនាំផងដែរ ឲ្យកម្រិតការញ៉ាំទឹកផ្លែឈើស្រស់ដើម្បីសុខភាព គឺត្រឹមតែ ១៥០ មិល្លីលីត្រប៉ុណ្ណោះក្នុង១ថ្ងៃ។
លោកវេជ្ជបណ្ឌិត Gunter Kuhnle អ្នកជំនាញសុខភាព និងជាសាស្រ្តាចារ្យសាកលវិទ្យាល័យ Reading ចក្រភពអង់គ្លេសបាននិយាយថា៖ “ការសិក្សានេះ ពិតជាមានសារៈសំខាន់មែនទែន ទោះបីទឹកផ្លែឈើ ត្រូវគេមើលឃើញថាល្អសម្រាប់សុខភាពជាងភេសជ្ជៈជាតិស្ករ តែវាក៏ផ្តល់សារធាតុស្ករច្រើនពេកផងដែរ។ នៅអង់គ្លេសពេលនេះ គេណែនាំឲ្យញ៉ាំត្រឹមតែ ១៥០ មិល្លីលីត្រក្នុង១ ថ្ងៃ តែជម្រើសកាន់តែល្អទៀតនោះ គឺញ៉ាំផ្លែឈើផ្ទាល់តែម្តង”៕
អត្ថបទផ្ដល់ដោយ៖ Hello Krupet
ចុចអាន៖មួយថ្ងៃហូបរបស់អស់នេះលើស ២០០ ក្រាម ប្រយ័ត្នឆាប់ស្លាប់!
ចុចអាន៖គ្រូពេទ្យ ៖ ព្យាបាលទាស់ពេលកូនខ្ចី អ្នកម្ដាយដាច់ខាត កុំប្រើថ្នាំខ្មែរផ្សំពីសត្វព្រៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ៦ ម៉ោង agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍៦ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ៦ ម៉ោង agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច១ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


