ព័ត៌មានអន្ដរជាតិ
វ៉ាក់សាំងដូសដំបូង បានកាត់បន្ថយហានិភ័យជំងឺធ្លាក់ទឹកចិត្ត និងបង្កើនសុខភាពផ្លូវចិត្តឲ្យប្រសើរ
អ្នកស្រាវជ្រាវបានរាយការណ៍នៅក្នុងសារព័ត៌មាន PLOS ONE ថា មនុស្សពេញវ័យអាមេរិក ដែលចាក់វ៉ាក់សាំងនៅចន្លោះខែ ធ្នូ ឆ្នាំ ២០២០ ដល់ខែ មីនា ឆ្នាំ ២០២១ បានកាត់បន្ថយហានិភ័យនៃការធ្លាក់ទឹកចិត្ត និងថយចុះនៃជំងឺធ្លាក់ទឹកចិត្ត ១៥ ភាគរយ។

“អ្នកដែលបានចាក់វ៉ាក់សាំងដូសដំបូង បានកាត់បន្ថយភាពតប់ប្រមល់ផ្លូវចិត្ត ដែលបង្ហាញថា ការបន្ថយហានិភ័យសុខភាព និងភាពតានតឹង” ។ នេះបើយោងតាមអ្នកស្រាវជ្រាវនាំមុខ លោក Francisco Perez-Arce អ្នកសេដ្ឋកិច្ចនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី ជាមួយមជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចនិងសង្គម នៃសាកលវិទ្យាល័យកាលីហ្វ័រញ៉ាខាងត្បូង។
សម្រាប់ការសិក្សានេះលោក Perez-Arce និងសហការីរបស់លោក បានស្ទង់មតិអ្នកចូលរួមក្នុងកម្មវិធីស្វែងយល់ពីអាមេរិក ដែលមានមនុស្សពេញវ័យជាង ៨០០០ នាក់នៅទូទាំងប្រទេសចាប់ផ្ដើមទទួលវ៉ាក់សាំងនៅខែ ធ្នូ និងបំពេញកម្រងសំណួរចំនួន ៤ ចំណុច អំពីកម្រិតនៃការថប់បារម្ភ និងជំងឺធ្លាក់ទឹកចិត្តរបស់ពួកគេ។

អ្នកស្រាវជ្រាវបានរកឃើញថា មនុស្សដែលមិនចាក់វ៉ាក់សាំងនៅខែ មីនា ទំនងជាមានកម្រិតនៃការថប់បារម្ភនិងជំងឺធ្លាក់ទឹកចិត្តខ្ពស់ជាង អ្នកដែលទទួលបានការចាក់វ៉ាក់សាំងនៅដូសដំបូង។ លទ្ធផលបានបង្ហាញថា តាមពិតកម្រិតចាប់ផ្ដើមខុសគ្នា ដោយមនុស្សដែលមិនចាក់វ៉ាក់សាំង ទទួលបានការថប់បារម្ភនិងអ្នកដែលមានយ៉ាងហោចណាស់មួយដូស មានអារម្មណ៍ធូរស្រាលជាងមុន។
ដូច្នេះមានភស្តុតាងបង្ហាញថា វ៉ាក់សាំងដូសដំបូង មិនថាជាវ៉ាក់សាំងប្រភេទអី សុទ្ធតែអាចជួយកាត់បន្ថយភាពតប់ប្រមល់ ការថប់បារម្ភ ធ្លាក់ទឹកចិត្ត និងបង្កើនសុខភាពផ្លូវចិត្តឲ្យកាន់តែប្រសើរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ដុកទ័រ បង្ហាញពីរោគសញ្ញាកូវីដធ្លាក់ចូលក្នុងសួត ហើយអាចធ្ងន់ធ្ងរ
ចុចអាន៖វីរុសបំប្លែងខ្លួនមួយប្រភេទទៀតកំពុងរាលដាល និងអុកឡុកលើកដំបូងនៅ ជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


