ព័ត៌មានជាតិ
បុរសបែកថ្នាំ ដុតផ្ទះខ្លួនឯង ទាំងកណ្ដាលរាត្រី បណ្ដាលឱ្យ លោកយាយវ័យ ៨០ ឆ្នាំ ស្លាប់ក្នុងភ្នក់ភ្លើង
អាជ្ញាធរសង្កាត់ស្ទឹងមានជ័យ បានឱ្យដឹងថា ហេតុការណ៍អគ្គិភ័យ បង្កដោយចៅប្រុសញៀនថ្នាំម្នាក់ បានដុតផ្ទះខ្លួនឯង បណ្ដាលឱ្យលោកយាយ ៨០ ឆ្នាំបានស្លាប់នៅក្នុងផ្ទះ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២៖ ៤៥នាទីយប់ រំលងអាធ្រាតឈានចូលថ្ងៃទី ២០ ខែកញ្ញា ស្ថិតនៅភូមិដំណាក់ធំ ៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យរាជធានីភ្នំពេញ។ លោកយាយដែលស្លាប់នោះមានឈ្មោះ រស់ ហឹមយ៉ា អាយុ ៨០ ឆ្នាំ។ ចំណែកបុរសជនបង្កដែលត្រូវជាចៅ សមត្ថកិច្ចអះអាងថាបែកថ្នាំ ឈ្មោះ វូ ម៉ានមាន អាយុ៣៣ឆ្នាំ។

លោក សេង វ៉ាន់ថា ចៅរងទី១ សង្កាត់ស្ទឹងមានជ័យ២ បានឱ្យដឹងថា ករណីអគ្គិភ័យនេះបង្កឡើងដោយចៅប្រុសម្ចាស់ដែលជាជនបែកថ្នាំ។ ហើយផ្ទះដែលរងការបំផ្លាញដោយអគ្គិភ័យ មានធ្វើពីថ្មក្រោមឈើលើមានទំហំ ៨ ម៉ែត្រគុណ១៥ម៉ែត្រ ហើយក៏ពុំបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

ក្នុងនោះមានរថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿងបានចុះទៅអន្តរាគមន៍ឱ្យរលត់ដោយប្រើពេលប្រមាណ ៣០ នាទីដោយឡែកចៅប្រុសជាជនបង្កក៏ត្រូវបានចាប់ខ្លួនផងដែរ។
លោកសេង វ៉ាន់ថា បានបញ្ជាក់ទៀតថាចៅដែលជាជនបែកថ្នាំនេះត្រូវបានក្រុមគ្រួសារយកទៅមណ្ឌលបន្សាបគ្រឿងញៀនចំនួន២ដងមកហើយប៉ុន្តែនៅតែមិនអាចជាសះស្បើយដូចដើម៕


អត្ថបទ៖ នរា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


