Connect with us

KPT+

ការសិក្សាថ្មីនិយាយថា ជ័រប្លាស្ទិកទោះគ្មានជាតិ BPA ក៏មិនមានសុវត្ថិភាពដែរ

បានផុស

នៅ

ការសិក្សានានាបានបញ្ជាក់ថាសារធាតុ bisphenol-A (BPA) នៅក្នុងដបទឹក និងប្រអប់​សម្រាប់ដាក់អាហារ​ ធ្វើពីជ័រប្លាស្ទិកបានបញ្ចេញនិងជ្រាបចូលទៅក្នុងអាហារនិងភេសជ្ជៈ ហើយក៏ចូលទៅក្នុងរាងកាយមនុស្ស។ ដោយសារវាមានឥទ្ធិ​ពល​ស្រដៀងគ្នាទៅនឹងអ័រម៉ូនមនុស្ស វាអាចបង្កឲ្យមានបញ្ហាសុខភាពយ៉ាងច្រើន។ ព្រោះតែកង្វល់នេះ ក្រុមហ៊ុន​ផលិត​ជ័រប្លាស្ទិកភាគច្រើនបានប្តូរទៅកាន់សារធាតុ bisphenol-S (សាច់ញាតិដ៏ជិតដិតរបស់សារធាតុ bisphenol-A) វិញ​ដោយ​គេជឿថាវាមានសុវត្ថិភាពជាង​។ ប៉ុន្តែការរីកលូតលាស់របស់រាងកាយសំរាប់វិទ្យាសាស្ត្រហាក់ដូចជាលើកឡើង​ជាយោបល់ខុសប្លែកពីនេះវិញ។

១- ការសិក្សានៅលើសត្វចងភ្ជាប់សារធាតុbisphenol-S និង bisphenol-A ទៅនឹងហានិភ័យសុខភាពនានា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេជ្ជបណ្ឌិតឯកទេសក្រពេញបញ្ចេញក្នុងមកពី UCLA សិក្សាទៅលើត្រីឆ្នូតសេះបង្កង់ដើម្បីមើលថាតើពួកវាអាចត្រូវបាន​ធ្វើ​ឲ្យ​រងប៉ះពាល់បែបណាដោយកម្រិតទាបនៃសារធាតុbisphenol-S។ លទ្ធផលគឺគួរឲ្យបារម្ភ ការរងត្រូវប៉ះពាល់ទៅ​នឹងសារធាតុ bisphenol-S បានពន្លឿនល្បឿននៃការអភិវឌ្ឍរបស់អំប្រ៊ីយ៉ុងហើយរំខានជ្រៀតជ្រែកដល់កោសិកា​ក្រ​ពេញ​បញ្ចេញក្នុងនៅក្នុងខួរក្បាលកូនរបស់ត្រីឆ្នូតសេះបង្កង់។​ អតុល្យភាពអ័រម៉ូននេះបានបំផ្លាញជាអចិន្ត្រៃយ៍ដល់ភាពអាច​បន្តពូជបានរបស់ត្រី។ លើសពីនេះ សារធាតុ bisphenol-S ត្រូវគេរាយការណ៍ថាបានត្រាប់តាមដូចលក្ខណៈ​នៃ​អ័រម៉ូនក្រពេញថាយរ៉យដែលបណ្តាលឲ្យមានបញ្ហាដល់មុខងារខួរក្បាល។

អ្នកស្រាវជ្រាវមិនអាចធ្វើពិសោធន៍នៅលើមនុស្សបានព្រោះតែហេតុផលក្រមសីលធ៌ម។ ហេតុនេះហើយ រឿងដែល​ប្រសើរបំផុតដែលពួកគេអាចធ្វើបានគឺសិក្សាលើសត្វ និងកោសិកាមនុស្ស។ ត្រីឆ្នូតសេះបង្កង់គឺជាប្រភេទត្រីទីពីរដែល​បាន​បង្ហាញនូវ ភាពអាចបន្តពូជបានថមថយដោយសារតែការរងត្រូវប៉ះពាល់នឹងសារធាតុ bisphenol-S ប្រើប្រាស់​នៅក្នុង​ជ័រប្លាស្ទិក។ ដោយសារតែ​អ័រ​ម៉ូនក្រពេញថាយរ៉យចូលរួមចំណែកយ៉ាងច្រើនអស្ចារ្យទៅនឹងការអភិវឌ្ឍខួរក្បាល ការរំខានជ្រៀតជ្រែកណាមួយនៅដំ​ណាក់កាលណាមួយក៏ដោយនៃជីវិតគឺមានផលទុក្ខទោសតែវាមានគ្រោះថ្នាក់ពិសេសក្នុងដំណាក់កាលនៃ​ការអភិវឌ្ឍអំប្រ៊ីយ៉ុង។

២- ហេតុអ្វីលទ្ធផលនៃការធ្វើតេស្តជាមូលហេតុនៃការបារម្ភចំពោះការ​ប្រើប្រាស់ជ័រប្លាស្ទិក

The Future of Plastic Bottles - What can replace them?

ការធ្វើតេស្តជាមួយកោសិកាមនុស្សដែលត្រូវបានបណ្តុះបង្ហាញថាកោសិកាមហារីកមើលទៅលូត​លាស់នៅ​ចំពោះវត្តមានរបស់សារធាតុ BPS ឬ BPA។ អ្នកជំនាញជឿថាកម្រិតខ្ពស់បំផុតនៃមហារីក​ក្រពេញប្រូស្តាតនិង មហារីកសុដន់ អាចនឹងទាក់ទងដោយផ្ទាល់ទៅនឹងការកើនឡើងដោយការប្រើប្រាស់ជ័រ​ប្លា​ស្ទិក។ ថ្វី​បើទំនាក់ទំនងទៅវិញទៅមក មិនបានអះអាងបញ្ជាក់ឲ្យឃើញពិតនូវការបណ្តាលឲ្យមានជាផលក៏ដោយ ក៏វាសម​ហេតុផលក្នុងការបង្កើនការយល់ដឹងជាសាធារណៈទាក់ទងនឹងហានិភ័យផ្នែកសុខភាពដែលបណ្ដាល​មកពី​សារធាតុ bisphenol-S។

សារធាតុ Bisphenol-S និង bisphenol-A ធ្វើមេតាបូលីស (ដំណើរការសារធាតុគីមី) យ៉ាងរហ័ស។ ក៏ប៉ុន្តែ បញ្ហានៅត្រង់ថាការប៉ះពាល់ជាប់ជានិច្ចវាធ្វើឲ្យពួកវាសឹងតែជាផ្នែកមួយនៃសារធាតុផ្ទុកក្នុងឈាមរបស់យើង។ មនុស្សធម្មតា​ម្នាក់ធ្វើតេស្តឃើញវិជ្ជមានសម្រាប់សារធាតុ bisphenol-S នេះគ្រប់ពេលវេលា។ ក្រៅពីនេះ មានសារធាតុរំខានបង្អាក់​ក្រ​ពេញបញ្ចេញក្នុងជាច្រើនទៀតនៅក្នុងប្រព័ន្ធរបស់យើងដែលអាចនឹងបន្ថែមទៅលើហានិភ័យសុខភាពនៅពេលយូរៗ​ទៅ។

៣ – ការការពារប្រឆាំងនឹងសារធាតុ​ bisphenol-S និង bisphenol-A

Buy Online New 500m Cute Daisy Plastic Water Bottles With Straw Portable  Clear Frosted BPA Free Water Bottle For Kids Students Drinking Cup ▻  Alitools

រឿងប្រសើរបំផុតដែលអាចធ្វើបានដើម្បីការពារខ្លួនប្រឆាំងនឹងសារធាតុ bisphenol-S និង bisphenol-A គឺចៀស​វាងប្រើជ័រប្លាស្ទិកឲ្យបានច្រើនតាមដែលអាចទៅរួច។ ឈប់ផឹក បរិភោគ និងឈប់​រក្សាអាហារនៅក្នុងប្រអប់ផ្ទុកធ្វើពីជ័រប្លា​ស្ទិក​។ កុំកម្តៅអាហារដោយឡចម្អិនម៉ាយក្រូវេវធ្វើពីប្លាស្ទិក។ វាមិនយឺតពេលពេកទេក្នុងការផ្លាស់ប្តូររឿងអ្វីៗនៅពេល​នេះ។ ប្រសិនបើអ្នកចង់ធ្វើឲ្យមានភាពខុសប្លែកចាប់ផ្តើមលុបបំបាត់ចោលនូវប្រអប់ផ្ទុកធ្វើពីជ័រប្លាស្ទិក ហើយ​ជំនួសពួកវាដោយប្រអប់ផ្ទុកធ្វើពីកែវវិញ។ ពួកវាអាចនឹងមិនផ្តល់ភាពងាយស្រួលដូចជ័រប្លាស្ទិកនោះឡើយ តែក្នុងពេល​ដ៏យូរអង្វែងសុខភាពអាចនឹងមានភាពប្រសើរចំពោះការផ្លាស់ប្តូរនេះ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ មួយ​សប្តាហ៍​ មនុស្ស​ស្រូប​​​ធាតុ​ប្លាស្ទិក​ទាំង​មិន​ដឹង​ខ្លួន ស្មើ​កាត​ ATM មួយ​សន្លឹក

ចុចអាន៖ ញ៉ាំ​អាហារ​ក្តៅៗ​ដាក់​​ថង់ប្លាស្ទិក ចាន ឬ​ប្រអប់​ស្នោ គ្រោះថ្នាក់​ខ្លាំង​ណាស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច២ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការជួបជុំគ្នារបស់ពលរដ្ឋកម្ពុជា គឺដើម្បីចងចាំថា ទាំងអស់គ្នាគឺជាផ្នែកមួយនៃខឿនការពារជាតិ

Sokha Hotels

ព័ត៌មានពេញនិយម