ព័ត៌មានអន្ដរជាតិ
វ៉ាក់សាំងផ្តល់អេស្ប៉ាញឃើញហានិភ័យកូវីដទាបលើកដំបូងក្នុងពេល១៥ខែកន្លងទៅ
ករណីឆ្លងកូវីដ-១៩នៅប្រទេសអេស្ប៉ាញបានធ្លាក់ចុះក្រោម៥០នាក់ក្នុងចំណោមរាល់មនុស្ស១០ម៉ឺននាក់កាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែតុលា ដែលនេះត្រូវបានក្រសួងសុខាភិបាលបានចាត់ទុកថាជាហានិភ័យទាបលើកដំបូងក្នុងរយៈពេលជាងមួយឆ្នាំកន្លងទៅ។
ប្រជាជនអេស្ប៉ាញជាង៣ភាគ៤ឥឡូវនេះបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ពេញដូស ហើយវិធានការរឹតបន្តឹងសង្គមភាគច្រើនបំផុតថ្មីៗនេះត្រូវបានបញ្ចប់ ទោះជាយ៉ាងណាកាតព្វកិច្ចពាក់ម៉ាស់នៅតែបន្ត។

ក្រសួងសុខាភិបាលអេស្ប៉ាញកាលពីថ្ងៃព្រហស្បតិ៍បានបង្ហាញករណីឆ្លងកូវីដថ្មីចំនួន១៨០៧នាក់ ដែលធ្វើឲ្យករណីឆ្លងសរុបនៅប្រទេសនេះឡើងដល់៤.៩៧លាននាក់ចាប់តាំងពីកូវីដបានចាប់ផ្តើមផ្ទុះឡើង ខណៈអ្នកស្លាប់ថ្មីមាន២៣នាក់ដែលសរុបអ្នកស្លាប់ឡើងដល់ ៨៦៧០១នាក់។
ទិន្នន័យបង្ហាញថា អត្រាឆ្លងដែលត្រូវបានវាយតម្លៃក្នុងរយៈពេល១៤ថ្ងៃចុងក្រោយបានធ្លាក់ចុះមកត្រឹម៤៩នាក់ក្នុងចំណោមរាល់មនុស្ស១០ម៉ឺននាក់ដែលមានន័យថា ចំនួនអ្នកឆ្លងថ្មីបានធ្លាក់ចុះមកក្រោម៥០នាក់ជាលើកដំបូងគិតចាប់តាំងពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០មក។
នៅពេលនោះ អេស្ប៉ាញបានក្លាយជាប្រទេសងើបចេញពីបំរាមរឹតបន្តឹងខ្លាំងក្នុងចំណោមប្រទេសអឺរ៉ុបដែលបានដាក់បំរាមតឹងតែងបំផុតដោយសារតែករណីឆ្លងថ្មីបានថយចុះ។
ប៉ុន្តែបន្ទាប់ពីបន្ធូរបន្ថយបំរាម ករណីឆ្លងបានផ្ទុះខ្លាំងសាជាថ្មីដែលបានឆ្លងមនុស្សរាប់លាននាក់ក្នុងរលកទី៤ ហើយបានធ្វើឲ្យមានអ្នកឆ្លងជាប់កំណត់ត្រារបស់ខ្លួនគឺ៩០០នាក់ក្នុងចំណោមរាល់មនុស្ស១០ម៉ឺននាក់នៅបំណាច់ខែមករា មុនពេលយុទ្ធនាការណ៍ចាក់វ៉ាក់សាំងត្រូវបានចាប់ផ្តើមឡើង៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


