ជីវិតកម្សាន្ដ
ផលិតករ ហ៊ុយ យ៉ាឡេង រំពឹងថារោងភាពយន្តនឹងបើកឡើងវិញ ខណ:សាលារៀនកំពុងបើកវិញហើយ
បន្ទាប់ពីរោងកុនត្រូវបានផ្អាកមួយសន្ទុះធំដោយសារបញ្ហាជំងឺកូវីដ-១៩នោះ ផលិតករភាពយន្តល្បីឈ្មោះលោក ហ៊ុយ យ៉ាឡេង បានដាក់ក្តីសង្ឃឹមថា រោងភាពយន្តនឹងអាចបើកដំណើរការឡើងវិញឆាប់ៗនេះ។
លោក ហ៊ុយ យ៉ាឡេង បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនតាមរយ:បណ្តាញសង្គមហ្វេសប៊ុកថាយប់មិញយល់សុបិនឃើញរោងភាពយន្តបើកវិញអារម្មណ៍ខ្ញុំសែនរីករាយសប្បាយម្លេះទេ។សូមអោយដូចការយល់សុបិននេះផងចុះ។

ផលិតករលោក ហ៊ុយ យ៉ាឡេង បានបន្តថា សាលាបើកហើយនៅឡើយរោងកុន វិស័យភាពយន្តមិនអាចស្លាប់បានទេ សូមជួយគិតគូរពួកខ្ញុំផង។ បន្ថែមពីនេះលោក ហុយ យ៉ាឡេង បានប្រាប់កម្ពុជាថ្មីថា លោកសង្ឃឹមថា រាជរដ្ឋាភិបាលក៏ដូចជាក្រសួងមេត្តាជួយគិតគូរ និងពិនិត្យចំពោះការបើកឡើងវិញនូវវិស័យរោងកុនវិញផង។

លោក ហ៊ុយ យ៉ាឡេង លើកឡើងទៀតថា ដោយសារតែបញ្ហាជំងឺកូវីដ-១៩បានធ្វើឲ្យវិស័យភាពយន្តនិងរោងកុនត្រូវជាប់គាំងរយ:ពេល២ឆ្នាំមកហើយ ដូច្នេះធ្វើឲ្យបណ្តាផលិតករត្រូវជួបផលលំបាកមួយចំនួនស្ទើរគ្មានដង្ហើមដកទេ។ ហេតុនេះជាសូមណូមពរលោកស្នើសុំឲ្យមានការពិចារណាក្នុងការបើកដំណើរការរោងកុនក្នុងពេលឆាប់ៗនេះផងព្រោះវិស័យភាពយន្តខ្មែរក៏ដើរតួនាទីសំខាន់ផងដែរ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


