បច្ចេកវិទ្យា
បង្ហោះលេខកុងធនាគារជាសាធារណៈ ប្រយ័ត្នអស់លុយគ្មានសល់
ដោយសង្កេតឃើញថា បច្ចុប្បន្ននេះ ការផុសផុលលើកទឹកចិត្ត ឲ្យមានការរ៉ៃអង្គាសប្រាក់ផ្នែកសប្បុរសធម៌ និងបរិច្ចាគដល់មន្ទីរពេទ្យ ឬជាជំនួយទាន់ហេតុការណ៍ កំពុងក្លាយជារឿងក្ដៅគគុក ជជែកវែកញែក និងជាអំពើមួយគួរឲ្យគោរពក្នុងនាមជាប្រជាជនខ្មែរ។

ទន្ទឹមនេះ ក៏មានការបង្ហាញលេខកុងធនាគារជាសាធារណៈ នៅលើបណ្ដាញសង្គមហ្វេសបុក ដូចជាផ្ទាំងផ្ទេរប្រាក់ទៅកាន់បុគ្គលណាម្នាក់ ឬចែករំលែកព័ត៌មានអំពីការបរិច្ចាកថវិការបស់ខ្លួន សម្រាប់កិច្ចការមនុស្សធម៌នោះជាដើម។
ខណៈយើងគ្រប់គ្នា បានបង្ហោះរូបដែលបង្ហាញពីទង្វើល្អរបស់ខ្លួន ជាមួយនឹងព័ត៌មានអំពីការបរិច្ចាគ ដែលមានរួមទាំងលេខកុងធនាគារ កាលបរិច្ឆេទ និងលេខប្រតិបត្តិការ វាអាចជាអំពើល្អជួយគ្នា តែយើងក៏អាចក្លាយជាជនរងគ្រោះនៅក្នុងប្រព័ន្ធបច្ចេកវិទ្យានេះដែរ។
យោងតាមគណនីហ្វេសបុករបស់លោក ជាតិ សុវិជ្ជា បានរៀបរាប់យ៉ាងលម្អិតថា លោកគ្រូ អ៊ូ ផាន់ណារិទ្ធ អ្នកជាជំនាញសន្តិសុខបច្ចេកវិទ្យាព័ត៌មានជាន់ខ្ពស់ បានផ្តល់ការជូនដំណឹង អំពីហានិភ័យដែលអាចនឹងកើតមានឡើង នៅពេលដែលមនុស្សគ្រប់គ្នាបង្ហាញព័ត៌មានអំពីប្រតិបត្តិការវេរប្រាក់ ទៅសាធារណៈ។
លោកថា វាជាចេតនាល្អដែលដាស់តឿនដល់បងប្អូនយើង កុំឲ្យបង្ហាញព័ត៌មានទាំងនោះទៅទីសាធារណៈ។ តែការជូនដំណឹងនេះបែរជាទទួលការបន្ទោសពីសាធារណៈទៅវិញ ដោយពួកគាត់មិនបានយល់អំពីហានិភ័យដែលអាចកើតមានឡើង ដោយសម្អាងថា មានអ្នកលក់អនឡាញ និងអាជីវកម្មជាច្រើនបានបង្ហាញលេខគណនីធនាគាររបស់ខ្លួននៅសាធារណៈ គេមិនដែលបាត់លុយមួយកាក់ផង! និងជឿជាក់លើប្រព័ន្ធសុវត្ថិភាពរបស់ធនាគារជាដើម។
សម្រាប់ខ្ញុំ គឺនៅតែមើលឃើញពីហានិភ័យដែលអាចនឹងប្រឈម ព្រោះលេខគណនីធនាគារនៅជាប់ជាមួយនឹងលេខប្រតិបត្តិការ រួមទាំងព័ត៌មានផ្សេងៗទៀតដែលធនាគារតែងចាត់ទុកថាវាជាព័ត៌មានសម្ងាត់សម្រាប់តែម្ចាស់គណនី និងបុគ្គលិកដែលមានសិទ្ធប៉ុណ្ណោះ ទើបអាចមើលឃើញ។ ក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យាព័ត៌មាន អាចយកព័ត៌មានទាំងនោះទៅក្លែងបន្លំធ្វើជាប្រតិបត្តិការចរន្តផ្ទេរប្រាក់ផ្សេងៗបាន តាមបែបផែនបច្ចេកវិទ្យាដែលអាចគេចពីការឃ្លាំមើលរបស់អ្នកបច្ចេកទេសរបស់ធនាគារ។ ហើយវេលានេះក្រុមការងារសន្តិសុខបច្ចេកវិទ្យាព័ត៌មានរបស់ធនាគារ ក៏ប្រហែលជាកំពុងបុកពោះ គេងមិនលក់ ជាមួយនឹងរលកនេះផងក៏មិនដឹង។

ខ្ញុំក៏សូមបញ្ជាក់ផងដែរថា ភាពងាយស្រួលរួមទាំងសុវត្ថិភាពចរន្តសាច់ប្រាក់របស់បងប្អូន តាំងពីដើមរហូតមកដល់បច្ចុប្បន្ន វាគឺជាលទ្ធផលនៃការលះបង់ដ៏ធំធេងទាំងថ្ងៃទាំងយប់ របស់ក្រុមការងារទទួលបន្ទុកសន្តិសុខបច្ចេកវិទ្យាព័ត៌មានរបស់ធនាគារ និងស្ថាប័នពាក់ព័ន្ធ។
យ៉ាងណាមិញ ស្ថាប័នសន្តិសុខបច្ចេកវិទ្យាព័ត៌មាន ត្រូវការពេលវេលា និងសកម្មភាពជាច្រើនទៀត ដើម្បីផ្តល់ការអប់រំដល់អ្នកសន្តិសុខព័ត៌មានវិទ្យាដែលនៅមានកម្រិត ឬដឹងហើយ តែមើលងាយកាលៈទេសៈ និងប្រជាជនទូទៅឲ្យយល់អំពីអ្វីដែលអាចនឹងកើតមានឡើងចំពោះពួកគាត់។ ការចែករំលែកព័ត៌មានអំពីការវេរប្រាក់នោះ បើសិនជាអាច សូមធ្វើការបិទបាំងនូវលេខគណនីធនាគាររបស់ខ្លួនឯងជាមុនសិន មុននឹងធ្វើការបង្ហោះលើអាខោនផ្ទាល់ខ្លួន។
បើសិនជាយើងមិនបិទបាំងនូវលេខគណនីធនាគាររបស់ខ្លួន នោះជនខិលខូចអាចយកលេខគណនីរបស់យើង ដោយបន្លំជាបុគ្គលិកធនាគារ ថា យើងជាលេខកុងនៃអតិថិជនចាស់ ហើយមានសំណាងត្រូវរង្វាន់ ឬឲ្យយើងប្ដូរលេខកូតកុងក៏មាន។ ដូច្នេះដើម្បីសុវត្ថិភាព១០០ភាគរយ សូមអ្នកដែលមានលេខកុងធនាគារ កុំបង្ហាញវាជាសាធារៈឲ្យអ្នកណាបានដឹង ឬកុំប្រាប់លេខសម្ងាត់ ៤ខ្ទង់ និងលេខកូដសម្ងាត់ដែលបានសារពី SMS ជាដើម៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ហេតុអ្វីបានជាគេនិយមប្រើគណនីហ្វេសប៊ុកក្លែងក្លាយ?មើលយ៉ាងណាដឹងបាន?

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៥ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី