KPT+
ហាត់យូហ្គាត្រឹមត្រូវ អាចបញ្ចុះសម្ពាធឈាម និងបំបាត់ស្រ្តេស យ៉ាងមានប្រសិទ្ធភាព
គ្នាយើងប្រាកដជាដឹងខ្លះហើយ ហាត់យូហ្គា មានប្រយោជន៍ច្រើនចំពោះសុខភាព ហើយបើហាត់បានត្រឹមត្រូវ និងដឹងពីតិចនិកបន្ថែមទៀតនោះ កាន់តែប្រសើរសម្រាប់សុខភាព។

បើតាម លោកស្រីវេជ្ជបណ្ឌិត Stacy Hunter ប្រធានផ្នែកសិក្សាបេះដូង និងសរសៃឈាម នៃសាកលវិទ្យាល័យរដ្ឋតិចសាស់ របស់អាមេរិក បានបង្ហាញលទ្ធផលសិក្សាថ្មី ឃើញថា គ្នាយើងហាត់យូហ្គា នៅសីតុណ្ហភាពក្តៅល្មម ពោលក្នុងបរិស្ថានមានកម្តៅ ៤០អង្សារសេ នឹងទទួលបានប្រយោជន៍សុខភាពច្រើន ពិសេសអាចជួយបញ្ចុះសម្ពាធឈាម បន្ថយហានិភ័យជំងឺបេះដូង កម្ចាត់ភាពស្រេ្តស និងស្រកទម្ងន់។

លទ្ធផលបានបង្ហាញបែបនេះ បន្ទាប់ពីក្រុមស្រាវជ្រាវ ដឹកនាំដោយ លោកស្រី Stacy Hunter បានតាមដានលើគ្នាយើងមួយចំនួន មានវ័យពី ២០–៦៥ ឆ្នាំ ដោយប្រើពេលហាត់ប្រមាណ ១២សប្តាហ៍ ទើបទទួលបានលទ្ធផលប្រសើរបែបនោះ។ តែទោះយ៉ាងណា លោកស្រីវេជ្ជបណ្ឌិត នៅតែអះអាងថា នេះគ្រាន់តែជាលទ្ធផលបឋមតែប៉ុណ្ណោះ ពោលត្រូវការ ការសិក្សាបន្ថែមទៀត ទើបហ៊ានអះអាងដោយទំនុកចិត្តទៅលើការហាត់យូហ្គាក្នុងសីតណ្ហភាពក្តៅល្មម អាចទទួលបានប្រយោជន៍ល្អទាំងនោះ។

ជាមួយគ្នានេះដែរ មានការលើកឡើងពីក្រុមអ្នកជំនាញពីសាកលវិទ្យាល័យWisconsin-La Crosse ចំពោះគ្នាយើងហាត់យូហ្គា ដូចខាងលើថា គប្បីផឹកទឹកឲ្យបានគ្រប់គ្រាន់ ទាំងមុន និងក្រោយពេលហាត់ ព្រោះវិធីហាត់ក្នុងសីតណ្ហភាពក្តៅ ប្រសិនបើយើងមិនធ្លាប់ហាត់ និងពិបាកប្រឈមជាមួយសីតណ្ហភាពក្តៅទាំងខាងក្រៅ និងក្នុងខ្លួន។ ដូចនេះផឹកទឹកឲ្យបានច្រើន រាងកាយទទួលសំណើមគ្រប់គ្រាន់ មុនពេលហាត់ប្រាណប្រភេទនេះ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ខ្លាចបាក់ទឹកចិត្ត គួរស្វែងរកសន្តិភាពផ្លូវចិត្តពីសមាធិ និងយូហ្គា
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


