ជីវិតកម្សាន្ដ
ហ៊ុយ យ៉ាឡេង ប្រកាសត្រៀមធ្វើវីដេអូផ្សព្វផ្សាយពីវប្បធម៌និងតំបន់ទេសចរណ៍ទៅកាន់ពិភពលោក
ជាមួយគ្នានៃការថ្លែងអំណរអរគុណដល់រាជរដ្ឋាភិបាល និងក្រសួងវប្បធម៌និងវិចិត្រសិល្ប: ផលិតករភាពយន្តល្បីឈ្មោះលោក ហ៊ុយ យ៉ាងឡេង ក៏បានប្រកាសត្រៀមធ្វើវីដេអូផ្សព្វផ្សាយពីវប្បធម៌ និងតំបន់ទេសចរណ៍ទៅកាន់ពិភពលោក។
ការលើកឡើងរបស់លោក ហ៊ុយ យ៉ាងឡេង នេះធ្វើឡើងស្របពេលដែលវិស័យភាពយន្ត និងរោងកុនត្រូវប្រកាសបើកឲ្យដំណើរការឡើងវិញបន្ទាប់ពីត្រូវបានផ្អាក់មួយរយ:ធំដើម្បីចូលរួមទប់ស្កាត់បញ្ហាជំងឺកូវីដ-១៩។

ផលិតកររឿង «ដើម្បីកូន» លោក ហ៊ុយ យ៉ាងឡេង បានរៀបរាប់ភ្ជាប់ដោយរូបភាពនៃស្នាមញញឹមថា ជយោរោងភាពយន្តបើកហើយ ជាដំបូងខ្ញុំសូមថ្លែងសេចក្តីរីករាយណាស់បងប្អូន។ ខ្ញុំរកអ្វីថ្លែងមិនរួចទេដង្ហើមធ្លាប់ដកតឹងៗ ឥឡូវបានធូរហើយ។
លោក ហ៊ុយ យ៉ាឡេង និយាយទៀតថា រោងភាពយន្តទាំងបីកំពុងជ្រងវិស័យភាពយន្ត។ អបអរសាទររោងភាពយន្តបើកឡើងវិញ អរគុណរាជរដ្ឋាភិបាល ពួកខ្ញុំផលិតករនឹងខំប្រឹងដើម្បីជ្រងវិស័យភាពយន្តអោយរីកចម្រើន។
លោកបានបន្តថា ខ្ញុំបាទនឹងត្រៀមធ្វើវីដេអូផ្សព្វផ្សាយពីវប្បធម៌ និងតំបន់ទេសចរណ៍យើងទៅកាន់ពិភពលោកដើម្បីអោយពួកគេមកលេងកម្ពុជាយើង។ តោះរួមគ្នាសាមគ្គីគ្នាកាន់ដៃគ្នាងើបឡើងដើរទៅមុខដើម្បីអភិវឌ្ឍន៍ជាតិយើងអោយបានថ្កុំថ្កើង ជយោកម្ពុជា។

បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០ ២១កន្លងទៅបានឲ្យដឹងថា ចំពោះការបើកដំណើរការឡើងវិញនូវការចូលទស្សនាសារមន្ទីររោងភាពយន្តនិងរោងសម្តែងសិល្ប:ក្នុងរាជធានីភ្នំពេញចាប់ពីថ្ងៃទី៣០ ខែតុលា គឺត្រូវគោរពអនុវត្តតាមវិធានការគោលការណ៍ស្តង់ដាប្រតិបត្តិSOPនិងវិធានការនានារបស់ក្រសួងសុខាភិបាលដើម្បីទប់ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ-១៩៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


