សុខភាព
គ្រោះថ្នាក់កម្រិតណា បើអត់ឧស្សាហ៍សម្អាតកន្លែងគេង?
ក្នុងមួយថ្ងៃៗ យ៉ាងតិចក៏យើងគេងលើគ្រែ ប្រមាណ ៥ម៉ោងដែរ ដូច្នេះបើកន្លែងគេងមានអនាម័យល្អ ផ្ដល់ឲ្យយើងនូវសុខភាពល្អដូចគ្នា ក្រៅពីគេងបានឆ្អែត។ តែបើគ្រែ ភួយ ខ្នើយ ពួក និងសម្ភារៈផ្សេងទៀត គ្មានអនាម័យល្អទេ នោះវានឹងងាយបង្កគ្រោះថ្នាក់ដល់សុខភាពរបស់យើង។
១. បញ្ហាអនាម័យលើគ្រែ

នៅលើគ្រែ ឬពួក ដែលយើងគេងពីលើ មានញើស អង្កែ និងបាក់តេរីជាច្រើន ដែលយើងបានបន្សល់ទុកលើនោះ។ ដើម្បីបំបាត់បញ្ហាទាំងនេះ ជម្រើសល្អ យើងគួរបោកគក់ភួយ ខ្នើយ កម្រាលពួក រៀងរាល់សប្ដាហ៍។
២. កោសិកាងាប់
រាងកាយយើង បញ្ចេញកោសិកាប្រមាណ ៥០០លាន/ថ្ងៃ ហើយកោសិកាជាច្រើន បានងាប់ និងស្ថិតនៅលើកម្រាលពួក ពេលយើងគេង។ ពពួកចៃតូចៗ (Mites) ចូលចិត្តស៊ីកោសិកាដែលចេញមកនេះណាស់ ហើយវាក៏អាចបង្កអាលែកហ្ស៊ី ជំងឺហឺត និងបញ្ហារមាស់ដល់យើងផងដែរ។
៣. បាក់តេរីលើគ្រែ

កោសិកាងាប់ ញើស និងទឹកមាត់ អាចធ្វើឲ្យកម្រាលពួករបស់យើង ក្លាយជាកន្លែង ដែលពពួក Germs លូតលាស់ ហើយវាក៏ជាមូលហេតុធ្វើឲ្យយើង កើតមុនផងដែរ។ តាមការពិសោធន៍ ខ្នើយមិនបានបោកសម្អាតរយៈ ពេល ១សប្ដាហ៍ មានបាក់តេរី រហូតដល់ ប្រមាណ ១៧.០០០។
៤. កម្រាលពួកមានមេរោគ
ប្រសិនបើយើងគេងជាមួយដៃគូ ហើយដៃគូរបស់យើងឈឺ យើងគួរបោកសម្អាតកម្រាលពួក ដើម្បីសម្លាប់ពពួក Germs។ ពពួក Germs ឬបាក់តេរី អាចរស់នៅលើផ្ទៃទន់ ដូចកម្រាលពួក ក្នុងរយៈពេលយូរបាន។
៥. រៀបចំកន្លែងគេង
បន្ទាប់ភ្ញាក់ពីគេង រឿងដំបូងគេ ដែលយើងត្រូវធ្វើ គឺយើងត្រូវរៀបចំកន្លែងគេងឲ្យស្អាត មានអនាម័យ និងសណ្ដាប់ធ្នាប់។ នេះដោយសារសំណើមកើតឡើង ក្រោយយើងគេងពេញមួយយប់ ហើយសំណើមនេះ ជាកត្ដាអំណោយផលសម្រាប់ការរស់នៅរបស់ពពួកបាក់តេរី៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ចំណុចសំខាន់ទាំង ៨ នៅក្នុងផ្ទះ ចាំបាច់ត្រូវអនាម័យ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
កីឡា៥ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ អ្នកស្រាវជ្រាវរកឃើញសាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានជាតិ២ ថ្ងៃ agoច្បាប់កាតព្វកិច្ចយោធាទទួលបានការឯកភាពទាំងស្រុងពីព្រឹទ្ធសភាដោយសំឡេងអនុម័ត៥៨
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថៃបំផ្ទុះគ្រាប់មិនទាន់ផ្ទុះ៣គ្រាប់ពេលAOTចុះទៅប្រាសាទព្រះវិហារតែចោទកម្ពុជាថាបាញ់កាំភ្លើងចូលទីតាំងយោធាខ្លួន
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoប្រទេសជាង១០ រួមទាំងអឺរ៉ុបសម្តែងការខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីមន្រ្តីអ៊ីស្រាអែលបង្ហោះវីដេអូធ្វើបាបសកម្មជន ដែលបំណងយកជំនួយទៅហ្គាហ្សា


