ជីវិតកម្សាន្ដ
Neymar បង្ហោះសារយ៉ាងខ្លី ក្រោយតារាចម្រៀងប្រេស៊ីល ស្លាប់ដោយធ្លាក់យន្តហោះ
តារាបាល់ទាត់ប្រេស៊ីល កីឡាករ Neymar បានបង្ហាញអារម្មណ៍តក់ស្លុត និងមិនទទួលស្គាល់ថាជាការពិត បន្ទាប់ពីមានសេចក្តីរាយការណ៍ថា តារាចម្រៀងប៉ុបប្រេស៊ីលនាង Marilia Dias Mendonca ត្រូវបាត់បង់ជីវិតក្នុងហេតុការណ៍ធ្លាក់យន្តហោះធុនស្រាល។

យន្តហោះនេះ បានធ្លាក់នាពេលរសៀលជិតទីក្រុង Piedade de Caratinga ក្បែរតំបន់ភ្នំមួយ នៅភាគអាគ្នេយ៍ប្រទេសប្រេស៊ីល។
តារាចម្រៀងអាយុ ២៦ ឆ្នាំរូបនេះគឺជាម្នាក់ក្នុងចំណោមមនុស្ស ៥នាក់ដែលត្រូវបានរាយការណ៍ថា ស្លាប់ក្នុងឧបទ្ទវហេតុនេះ។

បន្ទាប់ពីសោកនាដកម្មនេះត្រូវបានសារព័ត៌មានជាច្រើនផ្សព្វផ្សាយ កីឡាករ Neymar បានបង្ហោះ Twitter ជាមួយ emoji យំថា “ខ្ញុំមិនជឿឡើយ”។
គួរបញ្ជាក់ថា Mendonca គឺជាតារាល្បីឈ្មោះម្នាក់នៅតំបន់អាមេរិកខាងត្បូង ដោយអាល់ប៊ុម Todos os Cantos របស់នាង បានទទួលពានរង្វាន់ Grammy ឡាទីនក្នុងឆ្នាំ២០១៩៕
/i.s3.glbimg.com/v1/AUTH_59edd422c0c84a879bd37670ae4f538a/internal_photos/bs/2021/A/l/d4BkiaR1WoUpyXtNiioQ/184822152-694251704622227-5021954277615797342-n.jpg)
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Star
ចុចអាន៖ ធ្លាក់យន្តហោះសម្លាប់តារាចម្រៀងប្រេស៊ីលម្នាក់ ទាំងអ្នកចាត់ការ និងជំនួយការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១៨ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


