ព័ត៌មានអន្ដរជាតិ
ធ្លាក់យន្តហោះសម្លាប់តារាចម្រៀងប្រេស៊ីលម្នាក់ ទាំងអ្នកចាត់ការ និងជំនួយការ
តារាចម្រៀងប្រេស៊ីល Marilia Mendonca និងអ្នកចាត់ការ ព្រមទាំងជំនួយការរបស់នាងបានស្លាប់កាលពីថ្ងៃសុក្រម្សិលមិញនេះដោយសារយន្តហោះតូចមួយដែលពួកគេជិះបានធ្លាក់នៅរដ្ឋ Minas Gerais។

ការិយាល័យសារព័ត៌មានរបស់តារាចម្រៀង Mendonca បាននិយាយក្នុងសេចក្តីប្រកាសមួយថា ផលិតករឈ្មោះ Henrique Ribeiro, ជំនួយការឈ្មោះ Abicieli Silveira Dias Filho រួមទាំងអ្នកបើកពីរនាក់ក៏បានស្លាប់ក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះនេះដែរ។
នាង Marilia Mendonca ជាតារាចម្រៀងម្នាក់ដែលល្បីល្បាញខ្លាំងក្នុងបទចម្រៀងខោនទ្រី “sertanejo”ដែលបានឈ្នះពានរង្វាន់ Grammy ឡាទីនកាលពីឆ្នាំ២០១៩។ នាងបានបង្ហោះវីដេអូឡើងយន្តហោះកាលពីព្រឹកថ្ងៃសុក្រ។

យោងតាមវេបសាយ G1 បានឱ្យដឹងថា យន្តហោះបានចាកចេញពីទីក្រុង Goiania ភាគខាងលិចឆ្ពោះទៅ Caratinga ជាកន្លែងដែល Mendonca អាយុ២៦ឆ្នាំត្រូវច្រៀងក្នុងការប្រគុំតន្ត្រីដែលបានគ្រោងទុកនៅថ្ងៃសុក្រ។
មូលហេតុនៃការធ្លាក់នេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ ប៉ុន្តែក្រុមហ៊ុន Cemig បាននិយាយក្នុងសេចក្តីប្រកាសមួយថា យន្តហោះបានបុកជាមួយខ្សែអគ្គិសនីដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន មុនពេលបុកដី៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


