ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងអប់រំ ៖ ការបង្កើនសមត្ថភាពគ្រូបង្រៀនបឋមសិក្សា ជាមធ្យោបាយមានប្រសិទ្ធភាពបំផុត ក្នុងការលើកកម្ពស់ការអប់រំរបស់កុមារ
ការបង្កើនសមត្ថភាព គ្រូបង្រៀនបឋមសិក្សានៅកម្ពុជា គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុត ក្នុងការលើកកម្ពស់ការអប់រំរបស់កុមារ និងផ្តល់ឲ្យពួកគេមានមូលដ្ឋានគ្រឹះ ដ៏រឹងមាំសម្រាប់ការរៀនសូត្រ និងការអភិវឌ្ឍនាពេលអនាគត។ នេះជាការលើកឡើងរបស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ និងការប្រគល់-ទទួលហេដ្ឋារចនាសម្ព័ន្ធអប់រំ នៅតាមសាលាគរុកោសល្យ និងវិក្រឹតការខេត្តគោលដៅទាំង ១១ទីតាំង ជូនដល់គណៈគ្រប់គ្រងសាលា នៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តកំពត នៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២១។
លោករដ្ឋមន្ត្រី បានបន្តថា អគារសិក្សាថ្មីៗទាំងនេះ កើតចេញពីការសហការគ្នារវាងក្រសួងអប់រំ យុវជន និងកីឡា ជាមួយអង្គការយូណេស្កូ ដែលអនុវត្តលើគម្រោងពង្រឹងកម្មវិធីអប់រំគ្រូបង្រៀននៅកម្ពុជា (STEPCam) លើការងារកែលម្អហេដ្ឋារចនាសម្ព័ន្ធអប់រំ នៅតាមសាលាគរុកោសល្យខេត្តទាំង ១១ទីតាំង (PTTCs) ដោយយល់ឃើញថា ការបង្កើនសមត្ថភាពគ្រូបង្រៀន បឋមសិក្សានៅកម្ពុជា គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុត ក្នុងការលើកកម្ពស់ការអប់រំរបស់កុមារ និងផ្តល់ឲ្យពួកគេនូវមូលដ្ឋានគ្រឹះ ដ៏រឹងមាំសម្រាប់ការរៀនសូត្រ និងការអភិវឌ្ឍ នាពេលអនាគត។
ដើម្បីចូលរួមកសាងសមត្ថភាព គ្រូបង្រៀនបឋមសិក្សានិងបុគ្គលិកអប់រំ ឲ្យកាន់តែមានសមត្ថភាពប្រសើរឡើងនោះ អង្គការយូណេស្កូ បានប្រគល់កុំព្យូទ័របន្ទះ (Tablets) ចំនួន ១៧៦គ្រឿង ដល់នាយកដ្ឋានបឋមសិក្សា របស់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ជូនគ្រូឧទ្ទេស និងអ្នកសម្របសម្រួលកម្មវិធីអំណាន និងគណិតវិទ្យាថ្នាក់ដំបូង ដើម្បីជួយ សម្រួលដល់ការអភិវឌ្ឍ លើជំនាញឌីជីថលបន្ថែមទៀត។
ជាមួយគ្នានេះ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានវាយតម្លៃខ្ពស់ ក្នុងការខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូ ក្នុងការខិតខំប្រឹងប្រែងកន្លងមកនេះ។ ជាពិសេសលោករដ្ឋមន្ត្រីសង្ឃឹមថា ការបង្កើតបន្ទប់កុំព្យូទ័រ នឹងជួយបង្កើតការគាំទ្របន្ថែមដល់គ្រូឧទ្ទេស និងគរុសិស្សទទួលបានការបណ្ដុះបណ្ដាលបន្ថែម ដើម្បីអភិវឌ្ឍន៍វិស័យអប់រំឲ្យកាន់តែប្រសើរឡើង ។ ទន្ទឹមនឹងនេះលោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់លោក Sarlar Umar Alam ដែលតែងតែជួយឧបត្ថមគាំទ្រ ដល់វិស័យអប់រំ ក៏ដូចជារដ្ឋាភិបាលកម្ពុជា ផងដែរ៕
អត្ថបទ៖ សេង ណារិទ្ធ





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


