ជីវិតកម្សាន្ដ
គូស្នេហ៍តារាល្បីៗ ១២គូ ស្រឡាញ់គ្នាបានយូរបំផុត មិនធ្លាប់លេចឮព័ត៌មានជម្លោះ
គូស្នេហ៍ក្នុងចំណោមអ្នកសិល្បៈដូចគ្នា ត្រូវបានទស្សនិកមើលឃើញថា កម្រមានទំនាក់ទំនងបន្តនឹងគ្នាបានយូរអង្វែងណាស់។ គូស្នេហ៍ជាច្រើនបានបែកចែកផ្លូវគ្នា ក្រោយទាក់ទងគ្នាបានពីរបីឆ្នាំ។ ចំណែកគូស្នេហ៍ដែលរួមរស់ជាមួយគ្នា រហូតដល់ ១០ឆ្នាំឡើងទៅ គឺមានតិចតួចមែនទែន។
យ៉ាងណាមិញ គូស្នេហ៍ក្នុងសង្គមសិល្បៈបរទេសប៉ុន្មានគូនេះ បានរៀបការ និងរស់នៅជាមួយយូរបំផុត ជាពិសេសរូបសម្រស់របស់ពួកគេ ហាក់គាំងនៅមួយកន្លែង មិនចាស់ទៅណាសោះ ពោលចាប់តាំងពីរៀបការរួច រហូតដល់បច្ចុប្បន្ន នៅតែអត់ប្រែប្រួល។
១. Jennifer Lopez និង Ben Affleck

អ្នកទាំងពីរចាប់ផ្តើមសាងស្នេហ៍នៅក្នុងឆ្នាំ ២០០២។ គិតមកដល់ឆ្នាំ ២០២១ គឺមានរយៈជិត ២០ឆ្នាំ ដែលពួកគេស្រឡាញ់គ្នា។
២. Beyoncé និង Jay-Z

គូស្នេហ៍មួយគូនេះ រក្សាបានកេរ្តិ៍ឈ្មោះល្អ ដោយពុំដែលមានលេចឮព័ត៌មានជម្លោះប្តីប្រពន្ធក្នុងចំណោមអ្នកកាសែតឡើយ។ ពួកគេបានរៀបការកាលពីឆ្នាំ ២០០៨ ហើយបច្ចុប្បន្នមានកូន ៣ នាក់ជាមួយគ្នា។
៣. Paul Rudd និង Julie Yaeger

Paul Rudd បានរៀបការជាមួយ Julie ក្នុងឆ្នាំ ២០០៣។ ប្តីប្រពន្ធនេះមានកូន ២នាក់។
៤. Pharrell Williams និង Helen Lasichanh

ពួកគេបានរៀបការកាលពីឆ្នាំ ២០០៣ និងមានកូន ៤នាក់ ដោយមានកូនភ្លោះ៣នាក់ កាលពីឆ្នាំ ២០១៧។
៥. Mila Kunis និង Ashton Kutcher

ពួកគេជួបគ្នានៅឆ្នាំ ១៩៩៨ ពេលកំពុងថតរឿង និងចាប់ផ្តើមទាក់ទងគ្នារហូតដល់ឆ្នាំ ២០១២ រួចរៀបការនៅឆ្នាំ ២០១៥ ហើយមកទល់សព្វថ្ងៃពួកគេមានកូន ២នាក់។
៦. John Legend និង Chrissy Teigen

តារាចម្រៀងនិងម៉ូដែលមួយគូនេះ បានជួបគ្នាក្នុងឆ្នាំ ២០០៦ ភ្ជាប់ពាក្យក្នុងឆ្នាំ ២០១១ និងរៀបការនៅឆ្នាំ ២០១៣។ ឥឡូវនេះពួកគេមានកូន ២នាក់ហើយ។
៧. Rob Lowe និង Sheryl Berkoff

Rob Lowe បានរៀបការជាមួយ Sheryl Berkoff ដែលជាអ្នកផាត់មុខ កាលពីឆ្នាំ ១៩៩១ ហើយពេលនេះពួកគេមានកូនប្រុស ២នាក់ ។
៨. Jennifer Connelly និង Paul Bettany

តារាសម្ដែងទាំង២រូបនេះបានជួបគ្នាពេលកំពុងធ្វើការក្នុងរឿង A Beautiful Mind ហើយបានទាក់ទងគ្នាផ្លូវការក្នុងឆ្នាំ ២០០៣។ អ្នកទាំងពីរមានកូនប្រុសមួយ និងស្រីមួយ។
៩. Angela Bassett និង Courtney B. Vance

តារាសម្ដែងគូនេះរៀបការក្នុងឆ្នាំ ១៩៩៧ និងមានកូនភ្លោះពីរនាក់ដែលកើតមកតាមរយៈការពពោះជំនួស។
១០. Kristen Bell និង Dax Shepard

Dax និង Kristen ចាប់ផ្តើមទាក់ទងគ្នានៅក្នុងឆ្នាំ ២០០៧ ហើយភ្ជាប់ពាក្យនៅឆ្នាំ ២០១០ និងរៀបការនៅឆ្នាំ ២០១៣ មានកូនស្រី ២នាក់។
១១. Nicole Kidman និង Keith Urban

តារាសម្ដែងស្រី Nicole Kidman បានរៀបការជាមួយតារាចម្រៀង Keith Urban ក្នុងឆ្នាំ ២០០៦។ ឥឡូវនេះមានកូនស្រី ២នាក់។
១២. Will Smith និង Jada Pinkett Smith

គូស្នេហ៍ទាំងពីរបានជួបគ្នានៅឆ្នាំ ១៩៩៤ ហើយបានរៀបការនៅឆ្នាំ ១៩៩៧។
ប្រែសម្រួល៖ សន្យា
ចុចអាន៖ BLACKPINK បំបែកប្រវត្តិសាស្ត្រ YouTube មានអ្នកតាមដានច្រើនជាងគេបំផុត

-
ព័ត៌មានជាតិ២២ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២៤ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ