សេដ្ឋកិច្ច
ក្រុមហ៊ុនសេដ្ឋី Jack Ma គ្រោងបញ្ចេញប្រាក់១០០ប៊ីលានដុល្លារវាយលុកទីផ្សារអាស៊ាន
ក្រុមហ៊ុនពាណិជ្ជកម្មអនឡាញយក្សរបស់ចិន Alibaba ដែលមានមហាសេដ្ឋី Jack Ma ជាស្ថាបនិក បានដាក់គោលដៅវិនិយោគសម្រាប់ទីផ្សារក្រុមហ៊ុន Lazada របស់ខ្លួនប្រចាំតំបន់អាស៊ានជាមួយនឹងកញ្ចប់ទឹកប្រាក់ប្រមាណ១០០ប៊ីលានដុល្លារអាមេរិក។
ផែនការត្រូវបានចែករំលែកជាមួយក្រុមអ្នកវិនិយោគកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ និងពេលល្ងាចបានបង្ហាញចេញសាធារណៈតាមអនឡាញដែលជំរុញឲ្យក្រុមហ៊ុនដែលបានចូលទៅក្នុងទីផ្សារអាស៊ានតាំងពីឆ្នាំ២០១៦មកប្រកួតប្រជែងជាមួយដៃគូកាន់តែខ្លាំង។

យោងតាមការបង្ហាញឃើញថា ក្រុមហ៊ុន Lazada បានវិនិយោគទឹកប្រាក់២១ប៊ីលានដុល្លារអាមេរិកនៅក្នុងបរិមាណទំនិញសរុប (GMV) ចាប់ពីខែកញ្ញា ឆ្នាំ២០២០ដល់ខែដូចគ្នាក្នុងឆ្នាំ២០២១។ វាសង្ឃឹមថា នឹងទទួលបានអតិថិជនប្រមាណ៣០០លាននាក់ដែលកើនឡើងទ្វេដង បើប្រៀបធៀបនឹងបច្ចុប្បន្ន។
បើប្រៀបធៀបគ្នា ក្រុមហ៊ុន Shopee របស់ក្រុមហ៊ុនមេ Sea Ltd ដែលមានទីផ្សារឈានមុខគេបានដំណើរការទឹកប្រាក់៣៥.៤ប៊ីលានដុល្លារក្នុងបរិមាណទំនិញសរុបសម្រាប់រយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។
បើនិយាយពីចំណាត់ថ្នាក់ ក្រុមហ៊ុនរបស់ Alibaba នេះស្ថិតនៅចំណាត់ថ្នាក់លេខ៣នៅតំបន់អាស៊ីអាគ្នេយ៍ដែលលេខ២គឺក្រុមហ៊ុន MercadoLibre Inc និងលេខ១ Shopee។
ក្រុមហ៊ុន Lazada បានផ្លាស់ប្តូរថ្នាក់ដឹកនាំកំពូលជាបន្តបន្ទាប់ចាប់តាំងពីក្រុមហ៊ុនមេ Alibaba បានទិញយកមកគឺនាយកប្រតិបត្តិ២រូបបានចុះចេញមុនពេលនាយកប្រតិត្តិថ្មី (CEO) លោក Chun Li បានដឹកនាំនៅក្នុងឆ្នាំ២០២០។
កាលពីដើមខែនេះ ក្រុមហ៊ុនយក្ស Alibaba បានប្រកាសពីការរុះរើនាយកប្រតិបត្តិម្នាក់ដែលបានឃើញលោក Jiang Fan ដែលធ្លាប់ដឹកនាំក្រុមហ៊ុន Taobao និង Tmall ត្រូវបានតែងតាំងជាប្រធានអង្គភាពពាណិជ្ជកម្មឌីជីថលអន្តរជាតិដែលទើបបង្កើតថ្មីដែលរាប់បញ្ចូលទាំងក្រុមហ៊ុន Lazada និង AliExpress ដែលមានគោលដៅលើផ្នែកខ្លះនៅអឺរ៉ុប និងអាមេរិកខាងត្បូង៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


