Connect with us

ព័ត៌មានជាតិ

ទីតាំងស្ថិតក្នុង ខេត្តទាំង ៥ ដែលសិស្សប្រឡងបាក់ឌុបទៅសម្រាកឥតគិតថ្លៃ

បានផុស

នៅ

ដើម្បីសម្រួលដល់ការស្នាក់នៅ របស់បេក្ខជន​ដែលមកពីស្រុក ឬតំបន់ឆ្ងាយៗ​ហើយពុំមានលទ្ធភាពគ្រប់គ្រាន់​ក្នុងការដោះស្រាយទីកន្លែងស្នាក់នៅ​ រដ្ឋបាលតាមបណ្ដាខេត្តមួយចំនួន ព្រមទាំងមន្ទីរអប់រំ បានសម្រួល និងរៀបចំទីកន្លែងស្នាក់នៅដល់បេក្ខជន ដោយឥគិតថ្លៃ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីតាំងស្នាក់នៅឥតគិតថ្លៃតាមបណ្ដាខេត្តខាងក្រោម៖

១. ខេត្តព្រះសីហនុ មាន ៥ កន្លែង សម្រាប់សិស្សប្រឡងនៅ មណ្ឌលប្រឡងវិទ្យាល័យ ហ៊ុន សែន វាលរេញ និងបឋមសិក្សា ហ៊ុន សែន វាលរេញ សិស្សដែលប្រឡងនៅមណ្ឌលនេះ អាចស្នាក់នៅផ្ទះសំណាក់ឡេងទ្រី ផ្ទះសំណាក់ពេជ្រចិត្តា ផ្ទះសំណាក់ម្លប់ត្រជាក់ចិត្ត និងផ្ទះសំណាក់សុខ ហាយ។

ចំណែកមណ្ឌលវិទ្យាល័យ ហ៊ុន សែន មិត្តភាព វិទ្យាល័យក្រុងព្រះសីហនុ និងអនុវិទ្យាល័យតេជោសែន កម្មករ ស្នាក់នៅ ផ្ទះសំណាក់គ្រូបង្រៀន។

២. ខេត្តកោះកុង មាន ១ កន្លែង​​

  • សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ស្ថិតនៅក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ជាប់នឹបេនឡានចាស់។

៣. ខេត្តកំពង់ធំ មានទីតាំង ៤ កន្លែង

  • មណ្ឌលបុរីកុមារ ជាប់វិទ្យាល័យកំពង់ធំ
  • សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ
  • មន្ទីរវប្បធម៌ជាតិ ក្នុងក្រុងស្ទឹងសែន
  • ការិយាល័យយុវជន ជិតវិទ្យាល័យ ហ៊ុន សែន បាល័ង្ក

៤. ខេត្តបាត់ដំបង មានទីតាំង ៥ កន្លែង

  • សាលាបឋមសិក្សា វត្តកំផែង
  • សាលាបឋមសិក្សា ហ៊ុន សែន អូរចារ
  • សាលាបឋមសិក្សា ជ្រៃកោង
  • សាលាបឋមសិក្សា ព្រែកព្រះស្តេច
  • សាលាបឋមសិក្សា ១៣មករា

៥. ខេត្តប៉ៃលិនមាន១កន្លែង

  • ផ្ទះសំណាក់គ្រូបង្រៀន ស្ថិតនៅក្នុងភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ក្រៅពីនេះ នៅមានបណ្ដាខេត្តមួយចំនួន ទៀត ដែលរដ្ឋបាលខេត្តបានផ្តល់កន្លែងស្នាក់នៅ និងអាហារហូបចុក ឥតគិតថ្លៃសម្រាប់បេក្ខជន ប្រឡងបាក់ឌុប រយៈពេល ២ ថ្ងៃ៕
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម