ព័ត៌មានជាតិ
ចាក់ធុងបាសឮៗ ច្បាប់ចែងមានទោសកម្រិតណា?
បើយោងតាមសេចក្តីព្រាងច្បាប់ស្តីពីសណ្ដាប់ធ្នាប់សាធារណៈ ហាមពលរដ្ឋបង្កសំឡេងកងរំពង មិនឱ្យលើសពីម៉ោង ១០យប់ឡើយ។ បើពលរដ្ឋធ្វើផ្ទុយពីនេះ នឹងប្រឈមវិធានការរបស់អាជ្ញាធរ។
បើពលរដ្ឋមានការជួបជុំផឹកស៊ី ច្រៀង រាំ លើសពីម៉ោង ១០ យប់ ដែលជាការរំខានដល់ពលរដ្ឋជិតខាងនោះ អាជ្ញាធរនឹងចុះទៅព្រមាន ឬវិន័យរដ្ឋបាលតែម្ដងក្នុងដំណាក់កាលដំបូង។ ប៉ុន្តែក្នុងករណីមិនរាងចាល អាជ្ញាធរនឹងអនុវត្តតាមវិធានការបន្តបន្ទាប់ទៀត ដែលមានចែងក្នុងច្បាប់។

«ក្នុងសេចក្តីព្រាងច្បាប់ បានកំណត់ឱ្យពលរដ្ឋធ្វើសកម្មភាពកងរំពងអ្វីមួយ នៅត្រឹមម៉ោង១០យប់ ដោយមិនឱ្យលើសពីនេះទេ។ ប៉ុន្តែបើក្នុងករណីពិសេសដូចជាមានកម្មវិធីបុណ្យ រៀបអាពាហ៍ពិពាហ៍ ឬកម្មវិធីជួបជុំធំដុំអ្វីមួយ ដែលត្រូវការច្រៀងរាំ សប្បាយលើសម៉ោង១០យប់នោះ ពួកគេអាចរាយការណ៍ជូនដំណឹងទៅអាជ្ញាធរ ដើម្បីជួយសម្រួល កុំឱ្យប៉ះពាល់ដល់ជិតខាង»។
ជំពូកទី៤ នៃសេចក្តីព្រាងច្បាប់ស្តីពីសណ្ដាប់ធ្នាប់សាធារណៈ នៃផ្នែកទី១ ដែលនិយាយពី «ភាពស្ងប់ស្ងាត់» ត្រង់មាត្រា១៦ បានចែងថា៖«ការធ្វើសកម្មភាពប៉ះពាល់ដល់ភាពស្ងប់ស្ងាត់ត្រូវហាមឃាត់ជាអាទិ៍៖
ក-ការប្រើប្រាស់ឧបករណ៍បង្កឱ្យឮសំឡេងកងរំពងខ្លាំងរំខានដល់អ្នកដទៃ។
ខ-ការប្រើប្រាស់ពាក្យសម្តីខ្លាំងៗ ឡូឡា ហ៊ោរកញ្ជ្រៀវរំខានអ្នកដទៃ។
គ-ការធ្វើអាជីវកម្មបង្កឱ្យឮសំឡេងខ្លាំងរំខានអ្នកដទៃ»។
មាត្រា១៧ ក៏បានចែងបន្ថែមថា៖ «រាល់សំឡេងបង្កឱ្យឮខ្លាំងរំខានអ្នកដទៃ ត្រូវបញ្ឈប់ចាប់ពីម៉ោង១២ ថ្ងៃត្រង់ដល់ ១៤រសៀល និងចាប់ពីម៉ោង ២២យប់ ដល់ម៉ោង ៥ ព្រឹក លើកលែងតែមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច»។
កន្លងមកមានប្រជាពលរដ្ឋខ្លះ បង្កសំឡេងរំខានដល់អ្នកដទៃ តាមរយៈការចាក់ធុងបាស់ច្រៀង រាំ កែច្នៃសំឡេងម៉ូតូ រថយន្តឱ្យឮសំឡេងខ្លាំងខុសសំឡេងដើម សំឡេងកែច្នៃនៅកន្លែងសិប្បកម្ម ជាពិសេសការដឹកជញ្ជូន និងទម្លាក់ទំនិញនៅពេលយប់ជ្រៅជាដើម។
សេចក្តីព្រាងច្បាប់ស្តីពីសណ្ដាប់ធ្នាប់សាធារណៈនេះមាន ៨ ជំពូក និង ៤៨ មាត្រា។ ចាប់ពីមាត្រា ៣៨ ដល់ ៤១ ក៏មានចែងអំពីទោសទណ្ឌផងដែរ។ តាមមាត្រាទាំងនោះចែងថា អំពើល្មើសនឹងច្បាប់នេះ ត្រូវផ្ដន្តាទោសដោយការព្រមាន ការពិន័យអន្តរការណ៍ ការដាក់វិន័យរដ្ឋបាល ឬការផ្ដន្ទាទោសដាក់ពន្ធនាគារ ឬ/និងពិន័យជាប្រាក់។ ការពិន័យនីមួយៗត្រូវអនុវត្តតាមអនុក្រឹត្យ ,តុលាការ ឬតាមបទប្បញ្ញតិ និងនីតិវិធីជាធរមាន៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


