Connect with us

សុខភាព

កូវីដឥឡូវ ឆ្លងតែ២ថ្ងៃ ចេញរោគសញ្ញាហើយ! (មានវីដេអូ)

បានផុស

នៅ

ការសិក្សាថ្មីមួយបានរកឃើញថា រោគសញ្ញាកូវីដ១៩ នឹងលេចចេញត្រឹមរយៈពេលតែពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការឆ្លងវីរុស ពោលគឺលឿនជាងការគិតពីមុន។

The study found symptoms took on average just two days to appear, compared to previous estimates of around five to six days by the World Health Organisation (WHO)

ក្រោមកម្មវិធី Human Challenge Programme, យុវជនដែលមានសុខភាពល្អចំនួន៣៦នាក់ ​ត្រូវបានគេពិសោធន៍ ដោយចម្លងមេរោគកូវីដ១៩នៅមន្ទីរពេទ្យមួយ ក្នុងទីក្រុងឡុងដ៍។

ការសិក្សាបានរកឃើញថា រោគសញ្ញាគឺបានលេចចេញក្នុងរយៈពេលជាមធ្យមត្រឹមតែពីរថ្ងៃប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងការប៉ាន់ប្រមាណពីមុនដោយអង្គការសុខភាពពិភពលោក (WHO) ដែលថាមានប្រហែល ៥ទៅ៦ថ្ងៃ។

This image has an empty alt attribute; its file name is sym-1024x683.jpg

ការស្រាវជ្រាវដែលគាំទ្រពីរដ្ឋាភិបាលអង់គ្លេស ដឹកនាំដោយសាកលវិទ្យាល័យ Imperial College London គឺមានការចូលរួមពីអ្នកស្ម័គ្រចិត្តអាយុចន្លោះ ១៨ ទៅ ២៩ ឆ្នាំដែលមិនធ្លាប់មានឆ្លងជំងឺកូវីដ១៩ពីមុនមក។

ពួកគេ​ត្រូវ​បានដាក់ឲ្យធ្វើចត្តាឡីស័ក​យ៉ាង​ហោច​ណាស់១៤ថ្ងៃ​នៅ​មន្ទីរពេទ្យ Royal Free ហើយចម្លងមេរោគកូវីដ ជាមួយនឹងដំណក់ទឹកពីច្រមុះក្នុងកម្រិតតិចតួចបំផុត។ ក្នុង​ចំណោម​ក្រុម​នេះ មាន​តែ៥៣ភាគរយ​ប៉ុណ្ណោះ​ដែល​បាន​បន្តវិវត្ត​ជំងឺកូវីដ១៩។

This image has an empty alt attribute; its file name is sym1-1024x683.jpg

អ្នកជំនាញបានរកឃើញថា ការឆ្លងវីរុសកូវីដ១៩ដំបូង គឺលេចចេញរោគសញ្ញាក្នុងបំពង់ក ហើយបន្ទាប់មក រោគសញ្ញាឈានដល់កម្រិតកំពូលនៅថ្ងៃទី៥ នៅពេលដែលកម្រិតមេរោគកើនឡើងខ្លាំងនៅក្នុងច្រមុះ។

មនុស្សចំនួន១៦នាក់ក្នុងក្រុមនេះ បានវិវត្តរោគសញ្ញាស្រដៀងនឹងជំងឺផ្តាសាយពីកម្រិតស្រាលទៅមធ្យម រួមទាំងការហៀរសំបោរ ឬតឹងច្រមុះ កណ្តាស់ និងឈឺបំពង់ក ប៉ុន្តែគ្មាននរណាម្នាក់ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរនោះទេ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ខុសគ្នាដាច់! រោគសញ្ញា Delta ចំពោះអ្នកចាក់វ៉ាក់សាំងហើយ និងអ្នកមិនទាន់ចាក់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងព័ត៌មាន​ បង្ហាញ​វិធីសាស្ត្រ​៦​ចំណុច​ ដើម្បី​កំណត់​បាន​ព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត និងព័ត៌មាន​ប្រឌិត​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពីការ “បង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង”

ព័ត៌មានជាតិ១០ ម៉ោង មុន

ព្រះរាជអាជ្ញាខេត្តតាកែវ ណែនាំ​មន្រ្តីនគរបាលយុត្តិធម៌​ធ្វើ​ការ​ប្រកប​ដោយការ​ទទួល​ខុស​ត្រូវខ្ពស់

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់​តំណាង​ចូល​រួម​រំលែក​ទុក្ខ​គ្រួសារ​សពដែល​មរណភាព ដោយ​ការ​រញ្ជួយ​ដី​នៅ​ប្រទេស​ថៃ

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកជំនាញ និងអ្នកស្រាវជ្រាវ ស្នើ​ឱ្យ​ជំរុញ​ការលេងល្បែងប្រជាប្រិយខ្មែរ​ឱ្យ​​ផុសផុល ដើម្បី​ថែរក្សាអត្តសញ្ញាណវប្បធម៌​ជាតិ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មីយ៉ាន់ម៉ា៖ ​ក្រុមសង្គ្រោះ​តួកគី ជួយ​ជីវិត​បុរសម្នាក់ ក្រោយ​ជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ត្រឹមមួយថ្ងៃដើមខែមេសា ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ កើតគ្រោះអគ្គិភ័យរន្ធត់ដំណាលគ្នា

រដ្ឋមន្ត្រីការពារជាតិ
សន្តិសុខសង្គម២៣ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ណែនាំឲ្យបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យរាល់ទង្វើរបស់បុគ្គលឈ្មោះ​ ឈាវ មុន្នីន

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកជំនាញព្រមានថា ថៃ ប្រឈមកើតរញ្ជួយដីថែមទៀត តែមិនដឹងពេលណានិងកន្លែងណា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ស្ត្រី​វ័យ៦៣​ឆ្នាំ​ម្នាក់នៅមានជីវិត ក្រោយជាប់ក្រោមគំនរបាក់បែក៩១ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម