ជីវិតកម្សាន្ដ
ស្ថានភាពជំងឺតារាប្រុសលោក អៀន ចេនឡា កាន់តែធ្ងន់ធ្ងរ
ពិធីករលោក សុខ រ៉ាស៊ី ដែលត្រូវជាប្អូនប្រុសបង្កើតរបស់តារាកំប្លែងលោក អៀង ចេនឡា បានបញ្ជាក់ប្រាប់កម្ពុជាថ្មីឲ្យដឹងនៅរសៀលថ្ងៃនេះថា រហូតមកទល់ពេលនេះស្ថានភាពជំងឺបងប្រុសលោក(ចេនឡា)កំពុងស្ថិតនៅក្នុងការសង្គ្រោះបន្ទាន់នៅឡើយ។

លោក សុខ រ៉ាស៊ី បាននិយាយទៀតថា អាការ:ជំងឺលោក អៀន ចេនឡា កាន់តែធ្ងន់ធ្ងរទៅៗស្ថិតក្នុងការព្រួយបារម្ភខ្លាំង។ គាត់ហូបអ្វីមិនបានទេហើយក្រុមគ្រួពេទ្យប្រាប់ថា ស្ថានភាពជំងឺរបស់គាត់កាន់ តែវិវឌ្ឍន៍ទៅមុខ។ លោកថា បច្ចុប្បន្នលោក អៀន ចេនឡា កំពុងស្ថិតនៅបន្ទប់សង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យកាល់ម៉ែត្រ។
នៅពេលសួរថា តើមានគម្រោងនាំលោក អៀង ចេនឡា ចេញទៅព្យាបាលបន្តនៅក្រៅប្រទេសទេ?។ត្រង់ចំណុចនេះលោក សុខ រ៉ាស៊ី បានបញ្ជាក់ថា ចង់នាំគាត់ទៅក្រៅប្រទេសដែរ ប៉ុន្តែពេលនេះរៀងយ៉ាប់បន្តិចព្រោះថា ច្រកព្រំដែនមិនដឹងថាគេបើកឬយ៉ាងណាទេ។ ពិបាកត្រង់ចំណុចនេះ ហើយឥឡូវគាត់ដាច់បាយដាច់ទឹកច្រើនថ្ងៃហើយដូច្នេះពេទ្យប្រាប់ឲ្យយើងមានតែសម្រួលចិត្តទេ។
ពិធីករ សុខ រ៉ាស៊ី បញ្ជាក់បន្ថែមថា អរគុណគ្រប់យ៉ាងគ្រានេះមានតែពាក្យសូមអរគុណដែលបងប្អូនបានជួយសម្រាលថ្លៃព្យាបាលបងប្រុសបង្កើតលោក និងបងប្អូនសិល្បៈខណ:ពេលនេះបងប្រុសលោកគាត់(អៀង ចេនឡា)ឈឺធ្ងន់នូវជំងឺរលាកស្រោមខួរក្បាលនិយាយលែងដឹងអីហើយគាត់រវើរវាយបាត់បង់ការចងចាំទាំងអស់។ ម្យ៉ាងទៀតខ្ញុំក៏សូមអធ្យាស្រ័យផងដែរ សម្រាប់បងប្អូនអ្នកដែលហៅគាត់ធ្វើការងារទាំងប៉ុន្មាន៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


