សុខភាព
រោគសញ្ញាទាំង ៣ របស់ជំងឺមហារីក កើតលើកុមារ ប៉ាម៉ាក់គួរដឹង
ពិតណាស់ កុមារក៏អាចកើតជំងឺមហារីកដូចទៅនឹងមនុស្សពេញវ័យដែរ ដូច្នេះហើយប៉ាម៉ាក់គប្បីតាមដាន និងសង្កេតមើលរោគសញ្ញាមិនប្រក្រតីមួយចំនួន មុនពេលដែលជំងឺដ៏កាចសាហាវមួយនេះ វិវត្តកាន់តែធ្ងន់ធ្ងរ។

ជាក់ស្ដែង ជំងឺមហារីកមិនមែនជាជំងឺតែមួយទេ ប៉ុន្តែវាជាចង្កោមនៃជំងឺដែលពាក់ព័ន្ធមួយចំនួន។ ជំងឺមហារីកកើតឡើងដោយសារតែការបែងចែកកោសិកាមិនធម្មតា និងពិបាកគ្រប់គ្រង ហើយវាអាចប៉ះពាល់ដល់កោសិកាក្បែរៗ ព្រមទាំងរាលដាលដល់ផ្នែករាងកាយផ្សេងទៀតតាមរយៈប្រព័ន្ធឈាម និងកូនកណ្ដុរ។
ជំងឺមហារីកទូទៅបំផុតកើតលើកុមារ
ប្រភេទជំងឺមហារីកទូទៅបំផុតមួយចំនួនដែលឧស្សាហ៍កើតលើកុមារមានដូចជាជំងឺមហារីកឈាម ដុំសាច់ខួរក្បាល មហារីកស្រទាប់រ៉េទីន មហារីកឆ្អឹង និងមហារីកពោះ ។ អ្នកជំនាញបានឲ្យដឹងថា ជំងឺមហារីកមួយចំនួនដែលកើតលើកុមារ អាចបណ្ដាលមកពីកត្តាហ្សែន ប៉ុន្តែមូលហេតុជាក់លាក់នៅមិនទាន់ដឹងច្បាស់នៅឡើយទេ។
រោគសញ្ញាមិនប្រក្រតីនៃជំងឺមហារីកលើកុមារ
ការដឹងពីសញ្ញា និងរោគសញ្ញានៃជំងឺមហារីកលើកុមារទាន់ពេលវេលា អាចជួយឲ្យការព្យាបាលកាន់តែមានប្រសិទ្ធភាព។ ដូច្នេះហើយ ប៉ាម៉ាក់គប្បីសង្កេតមើលរោគសញ្ញាមួយចំនួនខាងក្រោមនេះ។
១. ស្លេកស្លាំង និងគ្មានកម្លាំងកំហែង
កម្រិតថាមពលថយចុះខ្លាំង អាចជារោគសញ្ញាព្រមានដំបូងនៃជំងឺមហារីកលើកុមារ។ ទោះបីជាមានជំងឺមហារីកជាច្រើនប្រភេទដែលអាចកើតចំពោះក្មេងយ៉ាងណាក្ដី ប៉ុន្តែរោគសញ្ញាមួយនេះគឺជារោគសញ្ញាទូទៅបំផុតនៃមហារីកទាំងនោះ។
២. ងាយមានស្នាមជាំ ឬចេញឈាម
ជាមួយគ្នានេះដែរ ជំងឺមហារីកលើកុមារដែលកើតញឹកញាប់បំផុត គឺជំងឺមហារីកឈាម ហើយក្មេងដែលមានជំងឺនេះ អាចចេញឈាមច្រើនជាងធម្មតានៅពេលដែលពួកគេមានរបួសតិចតួច ឬចេញឈាមច្រមុះ។ ហេតុនេះហើយ នៅពេលដែលកូនចេញឈាមច្រើនជាងធម្មតា ប៉ាម៉ាក់គួរតាមដានរោគសញ្ញានេះឲ្យបានដិតដល់ ក៏ដូចជាពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញ។

៣. ឈឺក្បាលញឹកញាប់ និងមានក្អួត
ទន្ទឹមនឹងនេះ អាការឈឺក្បាលរ៉ាំរ៉ៃព្រមទាំងមានក្អួតផងនោះ អាចជារោគសញ្ញានៃជំងឺជាច្រើន ក៏ដូចជាបញ្ហាសុខភាពធ្ងន់ធ្ងរ។ មួយវិញទៀត វាក៏អាចបញ្ជាក់ថាកូនរបស់ប៉ាម៉ាក់អាចប្រឈមនឹងជំងឺមហារីកដូចគ្នា។ ដូចនេះ ប៉ាម៉ាក់គួរនាំកូនទៅជួបគ្រូពេទ្យជាបន្ទាន់ ប្រសិនបើសង្កេតឃើញរោគសញ្ញាមិនប្រក្រតីណាមួយ៕
ចុចអាន៖រោគសញ្ញានៃជំងឺទូទៅមួយលើក្មេង អាចជាវីរុស អូមីក្រុង ប៉ាម៉ាក់មិនគួរមើលរំលង

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ