Connect with us

សន្តិសុខសង្គម

ពលរដ្ឋដេញចាប់ជនសង្ស័យ២នាក់ ក្រោយលួចកាបូបជនរងគ្រោះបានសម្រេច

បានផុស

នៅ

ជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងបានធ្វើសកម្មភាពលួចការបូបស្ពាយរបស់ជនរងគ្រោះដែលទុកនៅលើម៉ូតូ រួចនាំគ្នាជិះគេចខ្លួន តែត្រូវពលរដ្ឋនិងសន្តិសុខស្រែកឆោឡោដេញចាប់បានម្នាក់ចំណែកម្នាក់ទៀតយកកាបូបគេចខ្លួនបាត់។ ករណីនេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ នៅចំណុចមុខក្រុមហ៊ុនប៊ូយ៉ុង តាមបណ្តោយផ្លូវហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យដែលសមត្ថកិច្ចចាប់បានមានឈ្មោះ ចាន់ តារា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅម្ដុំផ្សារជម្ពូវ័ន​ សង្កាត់​ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកបក្ខពួកម្នាក់ទៀតកំពុងរត់គេចខ្លួនមានឈ្មោះ អា មី។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញជនសង្ស័យចំនួន២​នាក់ជិះម៉ូតូមួយគ្រឿង​ម៉ាកអាយ​ខុន ពណ៌សលាយផ្កាឈូក ពាក់ស្លាកលេខភ្នំពេញ1AQ_1096 ធ្វើដំណើរទៅដៅពីលិចទៅកើតលុះដល់ចំណុចកើតហេតុខាងលើ ក៏ឃើញកាបូបស្ពាយដាក់នៅលើម៉ូតូ ជារបស់ជនរងគ្រោះ រួចនាំគ្នាធ្វើសកម្មភាពលួចបានសម្រេច រួចនាំគ្នាជិះគេចខ្លួន ភ្លាមនោះ​ត្រូវបានប្រជាពលរដ្ឋនិងសន្តិសុខនាំគ្នាស្រែកចោរៗ នាំគ្នាដេញរហូតមកដល់ចំណុចផ្លូវរថភ្លើងខាងលិចស្តុបត្រឡប់បែក ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ទើបឃាត់ខ្លួនបានជនសង្ស័យម្នាក់រួមនឹងម៉ូតូមួយគ្រឿង ហើយនាំគ្នាស្វាគមន៍មួយដៃមួយជើងឡើងទ្រោមខ្លួនទើបប្រគល់​ជូនសមត្ថកិច្ច។ ចំណែកបក្ខពួកម្នាក់ទៀតបានយកកាបូបជនរងគ្រោះរួចរត់គេចខ្លួនបាត់។

បច្ចុប្បន្នជនសង្ស័យរួមនឹងម៉ូតូមួយគ្រឿងត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ដើម្បីធ្វើការសួរនាំរួច​បញ្ជូន​បន្តទៅអធិការនគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម