Connect with us

KPT+

ជំទាវទី ១ ថ្មីរបស់ កូរ៉េខាងត្បូង កើតចេញពីសហគ្រិនតូចមួយ

បានផុស

នៅ

លោកស្រី Kim Kun-hee កើតថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ១៩៧២ នៅស្រុក Yangpyeong គឺជាពាណិជ្ជករកូរ៉េ ខាងត្បូង និងជា​ជំទាវ​ទី​មួយ​របស់​ប្រទេសកូរ៉េខាងត្បូង ក្រោយ​ស្វាមី​ បាន​ក្លាយជា​ប្រធានាធិបតី​ជាប់​ឆ្នោតកាលពីថ្ងៃ ពុធ ។ជំទាវទី១រូបនេះ​ ​​​ក៏​ជា​​ប្រធាន និង​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ពិព័រណ៍​សិល្បៈ Covana Contents ប្រចាំ​ប្រទេស​កូរ៉េ​ខាងត្បូង​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Kim បាន​សិក្សា​ផ្នែក​គំនូរ ​នៅ​សកលវិទ្យាល័យ Kyonggi ហើយ​បន្ត​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​ផ្នែក​សិល្បៈ​ ។ ទីបំផុត​ទទួល​បាន​សញ្ញាប័ត្រ​បណ្ឌិត​ផ្នែក​រចនា​មាតិកា​ឌីជីថល។ ក្នុង​នោះ​ គាត់​ក៏​បាន​បញ្ចប់​ការ​សិក្សា​ពី​វិទ្យាល័យ Myungil Girls ផង​ដែរ។

ទន្ទឹម​នោះ ​ក្នុង​ឆ្នាំ ២០០៩ លោកស្រី Kim បាន​បង្កើតក្រុមហ៊ុន Covana Contents ដែលជា​ក្រុមហ៊ុន​​មាន​ជំនាញ​ក្នុងការតាំងពិពណ៌សិល្បៈ។ ខណៈ​នោះ​ លោកស្រី​បាន​បម្រើការ​ជា​ប្រធាន និង​នាយក​ប្រតិបត្តិ​របស់​ខ្លួន។ ជំទាវទី១ប្រចាំកូរ៉េខាងត្បូងនេះ​ បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ DongA Business Review ក្នុងឆ្នាំ ២០១៥ ដោយនិយាយអំពីមូលដ្ឋានគ្រឹះ នៃក្រុមហ៊ុនរបស់​គាត់ថា “តាំង​ពី​តូច​មក ខ្ញុំ​ចាប់​អារម្មណ៍​លើ​សិល្បៈ​ណាស់។ ខ្ញុំ​ចង់​ទៅ​ហួសពីការរៀបចំ​ការ​តាំង​ពិពណ៌​សិល្បៈ ដើម្បី​បង្កើត​ឥទ្ធិពល​វិជ្ជមាន​នៅ​ក្នុង​វិស័យ វប្បធម៌​ទាំងមូល។ “

ក្នុងនោះ ក្រុមហ៊ុន​របស់​គាត់ក៏បាន​រៀបចំ​ការ​តាំង​ពិព័រណ៍​សិល្បៈ ​រួម​ទាំង​អ្នក​មាន​ឈ្មោះ​ធំៗ​ដូច​ជា Alberto Giacometti, Marc Chagall និង Mark Rothko ។

គួរ​បញ្ជាក់​ថា ជំទាវទី១រូបនេះ បាន​រៀបការ​ជាមួយ​ប្រជាធិបតី​កូរ៉េ​ខាងត្បូង Yoon Suk-yeol តាំង​​ពី​ឆ្នាំ ២០១២ មកម្លេះ។ រហូត​មក​ទល់​បច្ចុប្បន្ន​នេះ ​អ្នក​ទាំងពីរ​ពុំ​ទាន់​មាន​កូន​នៅ​ឡើយ​ទេ។ លោកស្រី Kim ធ្លាប់បាននិយាយនៅក្នុងបទសម្ភាសន៍​ចំពោះស្វាមីថា “គាត់គ្មានលុយទេ ហើយខ្ញុំគិតថា​ គាត់​នឹងមិនអាចរៀបការជាមួយនរណាម្នាក់បានទេ ប្រសិនបើវាមិនសម្រាប់ខ្ញុំ”។

យ៉ាងណាមិញ​ នៅថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២២ លើការបោះឆ្នោតជ្រើសរើស​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង ​របស់​ស្វាមី​ លោកស្រី Kim បាន​និយាយ​ថា គាត់​ចូលចិត្ត​ពាក្យ​ថា ភរិយា​ទី​មួយ ​និង​ស្ត្រី​ទី​មួយណាស់៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖Wikipedia

ចុចអាន៖ខ្សែជីវិតដំបូង លោក Yoon Suk-yeol មុនក្លាយជាប្រធានាធិបតីជាប់ឆ្នោត របស់កូរ៉េខាងត្បូង

ចុចអាន៖គោលនយោបាយធំៗចំនួន ៥ ប្រធានាធិបតី កូរ៉េខាងត្បូង ថ្មី ដាក់ចេញមុនជាប់ឆ្នោត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម