កីឡា
កូនប្រុសច្បង Pacquiao ឡើងប្រកួតលើកដំបូងនៅ អាមេរិក ស្ដារមុខមាត់ឪពុក
ក្រោយអតីតជើងខ្លាំង របស់ហ្វីលីពីន Manny Pacquiao បានលាឈប់ពីសង្វៀនប្រដាល់ និងប្រកាសឈរឈ្មោះជាប្រធានាធិបតីនៅស្រុកកំណើត។ បន្ទាប់មកមិនយូរប៉ុន្មាន កូនប្រុសច្បងរបសលោក Emmanuel Pacquiao Jr. សម្រេចចិត្តដើរតាមគន្លងឪពុក ឡើងប្រដាល់លើកដំបូងនៅអាមរិក។
Pacquiao Jr. ចង់បន្តកេរដំណែលគ្រួសារ ដោយទទួលការបណ្ដុះបណ្ដាលនៅសហរដ្ឋអាមេរិក កាលពីចុងសប្ដាហ៍មុន។ កីឡាករវ័យ ២១ ឆ្នាំរូបនេះ បង្ហាញខ្លួនជាលើកដំបូងក្នុងការប្រកួតប្រដាល់ ក្នុងនាមជាទម្ងន់មធ្យម នៅឯ House of Boxing ក្នុងទីក្រុង San Diego រដ្ឋកាលីហ្វ័រញ៉ា។ លទ្ធផលនៃការប្រកួតបានបង្ហាញថា Emmanuel Pacquiao Junior ជាអ្នកដែលយកឈ្នះ Andres Rosales ។
ព្រឹត្តិការណ៍នេះ បានធ្វើឲ្យអតីតម្ចាស់ជើងឯកពិភពលោក ៨ ជំនាន់ដែលជាឪពុក និងតែម្នាក់គត់ក្នុងពិភពលោក បានបង្ហោះរូបភាពកូនប្រុស និងសារថា “សូមអបអរសាទរកូនប្រុសក្នុងការប្រកួត ហើយជាអ្នកឈ្នះការប្រកួតកីឡាស្ម័គ្រចិត្តនៅសហរដ្ឋអាមេរិក។ ខ្ញុំពិតជាមានមោទនភាព ចំពោះគាត់ជាខ្លាំង។”
គួរបញ្ជាក់ថា Emmanuel Pacquiao, Jr. គឺជាកូនប្រុសតែម្នាក់ក្នុងចំណោមកូន៥នាក់ ដែលចាប់អារម្មណ៍នឹងនឹងវិស័យប្រដាល់។ សូម្បីតែ Pacquiao នៅដើមដំបូង ក៏គាត់មិនលើកទឹកចិត្តកូនប្រុសឲ្យដើរក្នុងអាជីពនេះដែរ ព្រោះគាត់ដឹងថាកូននឹងរងរបួសច្រើនដង។ ប៉ុន្តែនៅទីបំផុត គាត់បានអនុញ្ញាតឲ្យកូនធ្វើតាមក្ដីសុបិនរបស់គេតែម្ដង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


