សន្តិសុខសង្គម
ខូចខាតផ្ទះពលរដ្ឋ ៣៥ ខ្នង នៅស្រុក ២ ក្នុងខេត្តបាត់ដំបង ដោយភ្លៀងមួយមេធំលាយខ្យល់កន្ត្រាក់
ភ្លៀងធ្លាក់មួយមេធំលាយឡំជាមួយខ្យល់កន្ត្រាក់ បានបោកបក់មកចំស្រុក ២ ស្រុកថ្មពួកបំផ្លាញផ្ទះ ២៩ ខ្នង និងស្រុកស្វាយចេកបំផ្លាញផ្ទះអស់ ៦ ខ្នងផ្ទះខ្លះរាបដល់ដី កាលពីល្ងាចថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២២។

តាមការឲ្យដឹងរបស់សមត្ថកិច្ចស្រុកថ្មពួកបានប្រាប់ឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋដែលបំផ្លាញដោយខ្យល់កន្ត្រាក់នោះមានក្នុងឃុំគោករមៀត ធ្ងន់-ស្រាល សរុបចំនួន ២៩ខ្នងក្នុងនោះមានភូមិ១. ភូមិបន្ទាយមានរិទ្ធ ចំនួន ២ ខ្នង ២. ភូមិផ្លូវបំបែកចំនួន ១៤ ខ្នង របើកទាំងស្រុងចំនួន៥ ខ្នង ៣. ភូមិក្តិបថ្ម ចំនួន២ខ្នង ៤. ភូមិវល្លិ៍ប្រេងចំនួន ១១ខ្នង។
តាមឲ្យដឹងរបស់សមត្ថកិច្ចស្រុកស្វាយចេកបានប្រាប់ឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋដែលបំផ្លាញដោយខ្យល់កន្ត្រាក់នោះនៅវេលាម៉ោង ៦ល្ងាចថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២២ នេះ មានភ្លៀង ១ មេយ៉ាងធំអមទៅដោយខ្យល់កន្ត្រាក់បោកបក់ មកចំផ្ទះពលរដ្ឋចំនួន ៦ ខ្នងនៅភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក បណ្តាលឲ្យរបើកស័ង្កសីអស់ចំនួន ៦២ សន្លឹក ក្នុងនោះស័ង្កសីប្រវែង៣ម៉ែត្រចំនួន ៥២ សន្លឹកនិងប្រវែង ២.៥០ ម៉ែត្រ ចំនួន ១០ សន្លឹក។


សមត្ថកិច្ចស្រុកស្វាយចេកបានប្រាប់ឲ្យដឹងថា ផ្ទះដែលត្រូវខ្យល់កន្ត្រាក់បំផ្លាញ ១. ផ្ទះឈ្មោះ និន ឈុន ភេទប្រុស អាយុ ៧៥ ឆ្នាំ របើកដំបូលស័ង្កសីអស់ ២២ សន្លឹក ប្រវែង ៣ ម៉ែត្រ, ២. ឈ្មោះ ឈុំ ស្រិល ភេទប្រុស អាយុ ៤៨ ឆ្នាំ របើកស័ង្កសីអស់ចំនួន ១០ សន្លឹក ប្រវែង២.៥០ម៉ែត្រ, ៣. ឈ្មោះ យៀន យឿក ភេទប្រុស អាយុ ៤៥ ឆ្នាំ របើកស័ង្កសីអស់ចំនួន ៥ សន្លឹកប្រវែង ៣ ម៉ែត្រ, ៤. ឈ្មោះ ឈឿន ឆាត់ ភេទប្រុស អាយុ ៣២ ឆ្នាំ របើកស័ង្កសីអស់ចំនួន ១៥ សន្លឹក ប្រវែង៣ម៉ែត្រ, ៥. ឈ្មោះអ៊ី ផា ភេទស្រី អាយុ ៦០ ឆ្នាំ របើកស័ង្កសីអស់ចំនួន ៥ សន្លឹក ប្រវែង ៣ ម៉ែត្រ, ៦. ឈ្មោះ ហួត ឈុំ ភេទប្រុស អាយុ ៥៦ ឆ្នាំ របើកស័ង្កសីអស់ចំនួន៥សន្លឹក ប្រវែង៣ម៉ែត្រ។


មន្ត្រីមូលដ្ឋានបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ក្រោយពីផ្ទះប្រជាពលរដ្ឋ ៣៥ គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់រួចមក គេឃើញមានវត្តមានមន្ត្រីមូលដ្ឋាន សមត្ថកិច្ចទាំង ៣ អង្គភាពចុះមកជួយអន្តរាគមន៍រៀបចំឲ្យមានរបៀបរាបរយឡើងវិញ និងត្រៀមជួសជុលផ្ទះដែលខូចខាតនៅពេលខាងមុខផងដែរ៕
អត្ថបទ៖ វ៉ាន់ ណាង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


