Connect with us

សុខភាព

ភ័ស្តុតាងបញ្ជាក់ថា ហូបចេកជារៀងរាល់ថ្ងៃ លែងខ្វល់អ្វីពីរឿងទៅពេទ្យ

បានផុស

នៅ

ក្រសួងកសិកម្មអាមេរិកបានផ្តល់អនុសាសន៍ថា មនុស្សពេញវ័យគួរតែ​បរិភោគផ្លែឈើប៉ោម២ផ្លែ ក្នុងមួយថ្ងៃ ខណៈអាស៊ីបរិភោគ​​ចេក២ក៏សឹងល្អជាងប៉ោមផង ព្រោះអម្បូរចេកណាំវ៉ា ដែលមានតែនៅត្រូពិក គឺមាន​ល្បាយវីតាមីនច្រើនប្រភេទ​ជួយឱ្យរាងកាយ​វាយឈ្នះ​ជំងឺ​ជាច្រើនបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាំងពីសតវត្សរ៍ ១៧ មក ចេកបានស្ថិត​ក្នុងចំណោមផ្លែឈើដែលមានប្រជាប្រិយបំផុតនៅលើពិភពលោកដោយមាន​ដើមកំណើតនៅអាស៊ីអាគ្នេយ៍។ ឥឡូវនេះចេក​ត្រូវបានបន្សាំ​ហើយ​ដាំដុះនៅក្នុងតំបន់ក្តៅជាច្រើនទៀតធ្វើឱ្យមាន​​ពណ៌ ទំហំនិងរូបរាងខុសៗគ្នា។ ផលប្រយោជន័ក៏មិនដូចគ្នា។

ចេកដែលល្អផុតគេ គឺចេកណាំវ៉ា (Short Tropic Saba Banana )។ ផ្លែនីមួយៗមាន​ផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនក៏ដូចជា ផ្តល់នូវអត្ថប្រយោជន៍សម្រាប់ការរំលាយអាហារ សម្រកជាតិខ្លាញ់ សុខភាព​បេះដូង និងតុល្យភាព​ទម្ងន់។

ចេកមួយផ្លែ ផ្ទុកនូវបរិមាណជាតិសរសៃដ៏សមរម្យ ក៏ដូចជាសារធាតុប្រឆាំងអុកស៊ីតកម្ម និងប៉ូតាស្យូម វីតាមីនបេនិង​សេ តិចតួច ម៉ាញ៉េស្យូម ជាតិសរសៃ ប្រូតេអ៊ីននិង​សរុបគឺ ​១០៥ កាឡូរីហើយស្ទើរតែគ្មានខ្លាញ់លីពីតសោះតែម្តង។ ភាគច្រើនវាមានជាតិ​ម្សៅដែលជួយ​ផ្សះក្រពះ និងដំបៅនានាពេលវានៅខ្ចី ប៉ុន្តែនៅពេលចេកទុំម្សៅប្រែជាស្ករ គ្លុយកូសនិង​សារជាតិ pectin ដែលជាជាតិសរសៃមួយប្រភេទ ជួយ​កាត់បន្ថយចំណង់អាហារដោយបន្ថយការបញ្ចេញអាស៊ីត ក្រពះផ្តល់ឱ្យសាច់ឈាមនូវទម្រង់ស្រស់ប្រផូ ។

អ្នកមានបំណង​សម្រកទម្ងន់ ឬរក្សា​តុល្យភាពសាច់ ឆ្អឹងនិងខ្លាញ់ គួរ​តែបរិភោគផ្លែចេកពីរផ្លែ​ប្រចាំថ្ងៃ មិនថាទុំឬខ្ចី។ ចេកអាចជួយសម្រកទម្ងន់ ព្រោះវាមានកាឡូរីទាបនិងមានសារធាតុចិញ្ចឹមនិងជាតិសរសៃខ្ពស់។ ទោះយ៉ាងណា អ្នកដែលមានជំងឺទឹកនោមផ្អែមដំណាក់កាលទី​ ២ គួរតែចៀសវាងការ​ទទួលទានចេកទុំ។ មិនតែប៉ុណ្ណោះ ប៉ូតាស្យូមគឺជាសារធាតុរ៉ែ ដែលចាំបាច់សម្រាប់សុខភាពបេះដូងគ្រប់គ្រងសម្ពាធឈាម។ មនុស្សយើង​តិចតួចណាស់ដែលទទួលបានជាតិប៉ូតាស្យូមគ្រប់គ្រាន់នៅក្នុងរបបអាហារ តែ​ចេកគឺជាប្រភពនៃសារជាតិប៉ូតាស្យូមដ៏អស្ចារ្យ។

ការបរិភោគចេកច្រើនដងក្នុងមួយសប្តាហ៍អាចជួយកាត់បន្ថយការប្រឈមនឹងជំងឺតម្រងនោមរហូតដល់ ៥០% ។

ចេកអាចមានគុណប្រយោជន៍សម្រាប់ការហាត់ប្រាណ ដែល​ជាញឹកញាប់ត្រូវបានគេចាត់ទុកឮជាអាហារដ៏ល្អឥតខ្ចោះសម្រាប់អត្តពលិកងាយរំលាយជាតិខ្លាញ់ កាត់បន្ថយការរមួលក្រពើនិងឈឺសាច់ដុំដែលទាក់ទងនឹងការធ្វើលំហាត់ប្រាណ៕

ប្រែសម្រួល៖ ចម្រើន តារា

ចុចអាន៖ យើងតែងគិតថាទឹកម្នាស់កាត់ក្រពះ? ខុសហើយ ម្នាស់មាន​អត្ថប្រយោជន៍កំពូល៧យ៉ាង

ចុចអាន៖ ទឹកអំពៅ ពិបាករកនៅស្រុកគេ សំបូរនៅស្រុកយើង បានជាយើងរំលងអត្ថប្រយោជន៍វា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ដាក់ពន្ធនាគារថៅកែចិន និងកម្មករ១២នាក់ ពីបទផលិត -លក់តុក្កតាអាសអាភាស

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

គ្មានឈ្មោះ ពូទីន ទេ ក្នុងបញ្ជីគណៈប្រតិភូរុស្ស៊ី ដែលនឹងទៅចរចាជាមួយ អ៊ុយក្រែន នៅ តួកគី

ព័ត៌មានជាតិ៣ ម៉ោង មុន

គ្រួសារសេសសល់អគារ​​អង្គរមានជ័យ ៣ គ្រួសារ បន្ទាប​តម្លៃ​សំណង ១ ​គ្រួសារ​​ព្រម​អភិវឌ្ឍ​នៅកន្លែង

សុខភាព២៤ ម៉ោង មុន

គ្រូពេទ្យអាមេរិកព្រមាន កុំគេងបើកកង្ហារពេលយប់ អាចនាំឲ្យកើតជំងឺហឺតធ្ងន់ធ្ងរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ សពពលករខ្មែរប្តីប្រពន្ធ២រូប ត្រូវបានដឹកមកដល់កម្ពុជាហើយ ដើម្បីបន្តធ្វើបុណ្យតាមប្រពៃណី ក្រោមការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់

Sokha Hotels

ព័ត៌មានពេញនិយម