ព័ត៌មានជាតិ
ប្រធានរដ្ឋសភាឥណ្ឌា នឹងមកដល់កម្ពុជានាយប់នេះ ក្នុងដំណើរបេសកកម្ម ៤ ថ្ងៃ
គណៈប្រតិភូសភាជាន់ទាបឥណ្ឌា ដឹកនាំដោយលោក អំ បឺរឡា (OM BIRLA) ប្រធានរដ្ឋសភានឹងអញ្ជើញមកដល់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ នៅវេលាម៉ោង១០ យប់ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល៤ ថ្ងៃ។ នេះបើតាមការឲ្យដឹងពីរដ្ឋសភា នាព្រឹកនេះ។

បើតាមព័ត៌មាននោះ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នឹងអញ្ជើញទទួលបដិសណ្ឋាកិច្ចប្រធានរដ្ឋសភាជាន់ទាបឥណ្ឌានៅមុខវិមានរដ្ឋសភា និងជួបសវនាការ នៅវេលាម៉ោង៨ និង៤០ នាទីព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២។
ទស្សនកិច្ចនេះ ធ្វើឡើងតបតាមតបតាមការអញ្ជើញរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរ ទំាងខាងស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិឱ្យកាន់តែរីកចម្រើនរឹងមាំ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត។
ទស្សនកិច្ចនេះស្របពេលដែលខួបទី៧០ឆ្នាំ នៃទំនាក់ទំនងមិត្តភាពការទូតប្រទេសទំាងពីរកម្ពុជា-ឥណ្ឌា បានឈានចូលមកដល់ផងដែរ។
ទាក់ទងដំណើរទស្សនកិច្ចនេះ លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភាធ្លាប់បានបញ្ជាក់ថា នៅក្នុងដំណើរទស្សនៈកិច្ចរបស់លោក OM BIRLA មកកាន់កម្ពុជានេះ នឹងចុះហត្ថលេខារួមគ្នាលើឯកសារមួយចំនួន ស្តីពីកិច្ចព្រមព្រៀង និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាកម្ពុជា និងរដ្ឋសភាឥណ្ឌា ហើយភាគីទាំង២ ក៏នឹងពិភាក្សាអំពីការងារមួយចំនួនទៀត ដែលសភាទាំង២ នឹងជួយគ្នាទៅវិញទៅមក នាពេលអនាគត៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


