ជីវិតកម្សាន្ដ
៥ ចំណុចគេចង់ដឹងខ្លាំង ពីតួឯកប្រុសក្នុងរឿង “បាតដៃអំណាចព្រះ” រហស្សនាមបុរសលួច បេះដូងទស្សនិកជនស្រីៗ
បើនិយាយពីភាពល្បីល្បាញខ្លាំង Park Seo joon គឺជាតារាមួយរូប ដែលបានទាញទស្សនិកជននារីៗ អស់សឹងមួយពិភពលោក ដោយសារតែរូបរាងដ៏សង្ហា និងផ្ទៃមុខមានមន្តស្នេហ៍។
ម៉្យាងវិញទៀតនៅកម្ពុជាយើងឯនេះវិញ លោកក៏ល្បីល្បាញខ្លាំងមិនធម្មតា ជាពិសេសរឿង “បាតដៃអំណាចព្រះ”ដែលទើបចាក់បញ្ចាំងនៅរោងកុននាពេលថ្មីៗនេះ។
១ គាត់គឺជាស្តេចនៃពិភព K-romcoms

រូបរាង និងទេពកោសល្យដ៏ល្អរបស់ Park បានប្រែក្លាយជាតួអង្គក្នុងរឿងមនោសញ្ចេតនាជាច្រើន ។ នោះច្បាស់ណាស់ពីតួនាទីដំបូងរបស់គាត់ ក្នុងរឿង Witch’s Love ហើយគាត់បានដើរតួជា Yoon Dong-ha ដ៏ផ្អែមល្ហែម និងស្រលាញ់នារីម្នាក់ ដែលមានអាយុច្រើនជាងគាត់ ១៤ ឆ្នាំ។ គាត់បានបន្តលួចបេះដូងទស្សនិកជន ក្នុងនាមជាតួអង្គ Ji Sung-joon ដ៏ត្រជាក់ ប៉ុន្តែមានចិត្តកក់ក្ដៅ ក្នុងរឿង She Was Pretty និងជាតួអង្គកីឡាករតេក្វាន់ដូ ក្នុងរឿង Fight for My Way ។ ជាពិសេស ការសម្ដែងរបស់គាត់ ក្នុងរឿង What’s Wrong with Secretary Kim ដែលដើរតួជាអនុប្រធាន Lee Young-joon ដែលក្រអឺតក្រទម និងកំប្លែងពេលមានស្នេហា ហើយហ្វេនដាក់ឈ្មោះគាត់ថា “បុរសរ៉ូមែនទិកនៅពិភព K Drama “។
២ ជាតារាមានពហុជំនាញ

ក្រៅពីសម្ដែងជាតួអង្គក្នុងរឿងមនោសញ្ចេតនា លោក Park ក៏បានដើរតួជាច្រើនក្នុងរឿងភាគ សកម្មភាព និងភាពយន្តបែបភ័យរន្ធត់។ គាត់បានដើរតួជាប៉ូលីសនៅក្នុង Midnight Runners អ្នកប្រយុទ្ធ MMA ក្នុងរឿង The Divine Fury អ្នកជំនួញ F&B នៅក្នុង Itaewon Class និងជាអ្នកលេងបាល់ទាត់នៅក្នុង Dream ។ គាត់ថែមទាំងចេះច្រៀង រាំទៀតផង។ គាត់បានបង្ហាញពីសម្លេងដ៏ទន់ភ្លន់របស់គាត់ នៅលើបទភ្លេងសម្រាប់ She Was Pretty និង Hwarang: The Poet Warrior Youth ។ គាត់ក៏បានបញ្ចេញក្បាច់រាំយ៉ាងរលូន ក្រៅពី JB របស់ Got7 ក្នុង Dream High 2 ដែលជាស៊េរីអំពីសិស្សដែលសុបិនចង់ក្លាយជាតារា K-pop ។ តារាសម្ដែងរូបនេះ អាចនិយាយភាសាអេស្ប៉ាញបានខ្លះដែរ។ នៅក្នុងកម្មវិធីពិត Youn’s Kitchen ជាកន្លែងដែលតារាកូរ៉េធ្វើដំណើរទៅប្រទេស ផ្សេងៗគ្នា ដើម្បីបើកភោជនីយដ្ឋានកូរ៉េតូចមួយ Park បានទៅប្រទេសអេស្ប៉ាញ ហើយបានសន្ទនាជាមូលដ្ឋានមួយចំនួនជាមួយអតិថិជនក្នុងស្រុក។
៣ គាត់គឺជាតារាម៉ូដែលអាស៊ីដំបូងរបស់ Tommy Hilfiger

ក្នុងឆ្នាំ ២០១៧ គាត់ត្រូវបានជ្រើសរើសដោយ Tommy Hilfiger ជាតារាបង្ហាញម៉ូដម្នាក់ បង្កើតប្រវត្តិសាស្ត្រជាបុរសអាស៊ីដំបូងគេ ដែលត្រូវបានផ្ដល់ការងារនេះ យោងទៅតាម AllKpop ។ មួយឆ្នាំក្រោយមក គាត់បានក្លាយជាទូតសុឆន្ទៈទីមួយរបស់ Montblanc Korea ។ ជាពិសេសឆ្នាំនេះ តែម្នាក់ឯងគត់ ដែលគាត់បានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តពាណិជ្ជកម្មចំនួន ២០ នៅទូទាំងទូរទស្សន៍ ការបោះពុម្ព និងតាមអ៊ីនធឺណិត ហើយត្រូវបានចាត់ថ្នាក់ “ជាទីពេញចិត្តបំផុតដោយអ្នកប្រើប្រាស់” ក្នុងឆ្នាំ ២០១៨។ កាលពីឆ្នាំមុន គាត់ត្រូវបានជ្រើសរើសជាទូតសុឆន្ទៈឲ្យម៉ាកប្រចាំតំបន់របស់ Skechers ។
៤ គាត់គឺជាបេះដូងមួយរបស់ Wooga Squad

Park គឺជាសមាជិកក្រុម Wooga Squad ដែលជាក្រុមមិត្តភ័ក្ដិ K-biz រួមមាន The Heirs’ Park Hyung-sik, BTS’ V, Parasite’s Choi Woo-shik និងតារាចម្រៀង Peakboy ។ ជារឿយៗគេឃើញពួកគេដើរលេង ធ្វើដំណើរ និងជួយគ្នាទៅវិញទៅមក ក្នុងចំណោមពួកគេ Park មានទំនាក់ទំនងពិសេសជាមួយ V និង Choi ។ V បានសម្ដែងនៅលើបទភ្លេងសម្រាប់ Itaewon Class ខណៈពេលដែលតារាសម្ដែងរូបនេះតែងតែបង្ហោះរូបថត និងវីដេអូរបស់ BTS ដើម្បីគាំទ្រដល់ការផ្សព្វផ្សាយរបស់ក្រុម ។ ទន្ទឹមនឹងនេះ Park និង Choi បានធ្វើរឿងកំប្លែង និងភ្ញៀវសម្រាប់គម្រោងរបស់អ្នកផ្សេងទៀតជាច្រើនដង ហើយថែមទាំងអោបគ្នាយ៉ាងផ្អែមល្ហែមនៅក្នុងរឿង Shut Up Family ដែលពួកគេបានជួបគ្នាដំបូង។
៥ គាត់គឺជាមេគ្រួសារ

Park មានភាពស្និទ្ធស្នាលជាមួយគ្រួសាររបស់គាត់ ជាពិសេសបន្ទាប់ពីក្មួយស្រីរបស់គាត់ បានកើតកាលពីប៉ុន្មានឆ្នាំមុន។ ការមកដល់របស់ក្នួយ បាននាំមកនូវបំណងប្រាថ្នារបស់គាត់ សម្រាប់គ្រួសារទាំងមូល លោកបាននិយាយថា “ខ្ញុំតែងតែចង់រៀបការ ហើយការរស់នៅម្នាក់ឯង ធ្វើឲ្យខ្ញុំកាន់តែឯកា”។ ម៉្យាងវិញទៀត គាត់តែងតែបង្ហាញកូនចៀមរបស់គាត់ ឈ្មោះ Simba ដោយក្តីស្រឡាញ់នៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គាត់៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មុនល្បីល្បាញក្នុងវិស័យ K-pop អតីតសមាជិក 2ne1 រូបនេះ ធ្លាប់ជាជនអន្តោប្រវេសន៍នៅ ហ្វីលីពីន
-
ព័ត៌មានជាតិ១៧ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


