Connect with us

ព័ត៌មានជាតិ

ស្ពានអាកាសថ្មើរជើងសន្ធរម៉ុក គ្រោងសម្ពោធដាក់ឲ្យប្រើប្រាស់នៅពេលដ៏ខ្លីខាងមុខនេះ

បានផុស

នៅ

ស្ពានអាកាសថ្មើរជើងសន្ធរម៉ុក ស្ថិតក្នុងខណ្ឌទួលគោក គ្រោងនឹងសម្ពោធដាក់អោយប្រើប្រាស់នៅពេលដ៏ខ្លីខាងមុខនេះ ខណៈដែលការដ្ឋានសាងសង់បានស្ថាបនារួចរាល់១០០%ហើយ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋ ពិសេសប្អូនៗ កូនក្មួយសិស្សានុសិស្សបានដើរឆ្លងកាត់ ដែលអាចកាត់បន្ថយបាននូវគ្រោះថ្នាក់ចរាចរណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានអោយដឹងនៅព្រឹកថ្ងៃទី២៨ ខែមេសានេះថា ស្ពានអាកាសថ្មើរជើងសន្ធរម៉ុកនេះ ជាសមិទ្ធផលថ្មីមួយទៀតរបស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ។ ការដ្ឋាននេះស្ថាបនាបានរួចរាល់១០០%ហើយ គ្រោងនឹងសម្ពោធដាក់អោយប្រើប្រាស់នៅពេលដ៏ខ្លីខាងមុខនេះ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីទុកអោយបងប្អូនប្រជាពលរដ្ឋ ពិសេសប្អូនៗ កូនក្មួយសិស្សានុសិស្សបានដើរឆ្លងកាត់ ព្រោះថាស្ពានថ្មើជើងមួយនេះ បានហោះលើមហាវិថីធំៗ២ខ្សែ និងនៅលើចំណុចប្រសព្វផ្លូវបែកជា៤ ដែលត្រូវមានអ្នកដើរឆ្លងកាត់ច្រើន។ ដោយមើលឃើញពីបញ្ហានេះទើបលោក ឃួង ស្រេង ណែនាំអោយស្ថាបនាស្ពានអាកាសថ្មើជើងថ្មីនេះឡើង។

គួរបញ្ជាក់ថា ស្ពា​នអាកា​សថ្មើ​រជើង នៅត្រង់មុខសាលាបឋមសិក្សាសន្ធរម៉ុក ត្រូវសាងសង់នៅលើចំណុចផ្លូវប្រសព្វទាំង៤ទិស គឺសាងសង់កា​ត់​ទទឹង​ផ្លូវ​ម៉ៅសេ​ទុង​២ខ្សែ និងកា​ត់ទ​ទឹងផ្លូ​វក​ម្ពុជាក្រោម ២ខ្សែ ​ដើម្បីបង្កលក្ខណៈងាយស្រួល​ដ​ល់សិ​ស្សានុសិ​ស្ស បានឆ្លងកាត់ស្ពាននេះ ដោយសុវត្ថិ​ភា​ព ​ទោះពួកគេមកពីទិស​ខា​ងណា​ក៏ដោ​យ។

មកដល់ពេល​នេះ រាជធានីភ្នំពេញមា​ន​ស្ពានអា​កាស​ថ្មើ​រជើ​ង ចំនួន៤ក​ន្លែ​ងហើ​យ ក្នុងនោះរួមមា​ន​ នៅតំបន់ជ​ម្ពូ​វ័ន្ត ខ​ណ្ឌពោធិ៍សែន​ជ័យ មានចំនួន២កន្លែ​ង​ និងនៅតំបន់​ភ្លើ​ងស្តុប​នាង​គ​ង្ហីង មានចំនួន១​ក​ន្លែង និងនៅផ្សារដើមគរមានមួយកន្លែងទៀត ដែលបានបើកសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការកាលពីការចុងខែកក្កដា ឆ្នាំ២០២០ កន្លងមកនេះ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៧ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៨ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៨ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៨ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម