Connect with us

ជីវិតកម្សាន្ដ

វ័យជិត៤០ឆ្នាំ សុគន្ឋ នីសា នៅតែមិនទាន់សម្រេចបំណងសំខាន់ដល់ស្វាមី

បានផុស

នៅ

តារាចម្រៀងសំនៀងស្រទន់អ្នកនាង សុគ ន្ធ នីសា គិតមកដល់ពេលនេះត្រូវបានគេដឹងថា នាងមានវ័យកាន់តែច្រើនហើយ។ ប៉ុន្តែរឿងដែលចាប់អារម្មណ៍ថែមទៀតនោះ ថ្វីត្បិត នីសា ឆ្លងវ័យចូលជិត៤០ឆ្នាំទៅហើយ តែតារារូបនេះនៅតែរក្សាបានរូបសម្ផស្សស្រស់ស្អាតមិនចាញ់តារាស្រីជំនាន់ក្រោយឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តួយ៉ាងអ្នកនាង សុគន្ធ នីសា កាលពីថ្មីៗកន្លងទៅនេះ នាងបានប្រារពខួបកំណើតគម្រប់អាយុ៣៩ឆ្នាំ តែពិធីនេះមិនធ្វើលក្ខណ:ធំដុំនោះទេ គឺគ្រាន់តែមានមិត្តភក្ដិជិតដិតប៉ុណ្ណោះទៅSurprise លើកនំខេកឲ្យនាង។ ក្នុងគ្រានោះដែរ សុគន្ធ នីសា ក៏ទទួលបានសារជូនពរពីសំណាក់អ្នកគាំទ្ររបស់ខ្លួនជាច្រើនផងដែរ។ ម្យ៉ាងទៀត អ្វីដែលសំខាន់គេជឿថា នីសា ក៏ទទួលបានការSurpriseយ៉ាងពិសេសពីសំណាក់ស្វាមី គឺលោក ចៅ សម្បត្តិ ទៀតផង។

ដោយឡែកស្របពេលដែលតារាចម្រៀង សុគន្ធ នីសា ឈានដល់វ័យ៣៩ឆ្នាំជិតចូល៤០ឆ្នាំនេះដែរក៏មានចម្ងល់មួយចំនួនពីអ្នកគាំទ្រ និងមហាជនដែរថា ហេតុអ្វីរហូតមកដល់ពេលនេះ នីសា នៅតែមិនទាន់មានដំណឹងល្អក្នុងការយកកូនសម្រាប់ផ្គាប់ចិត្តស្វាមីដូចតារាស្រីឯទៀត ដែលពួកគេរៀបការរួចសុទ្ធមានកូនគ្រប់ៗគ្នា?។ តើដល់ពេលណាទៀតទើបនាងសម្រេចបំណងមួយនេះដល់ស្វាមី?។ យ៉ាងណាមិញចម្លើយមិនទាន់ត្រូវបានបង្ហាញអោយដឹងពីសាមីខ្លួនទេ។

សូមជម្រាបថា តារាចម្រៀង​ស្រី សុគន្ធ នីសា បាន​ចូលរោងការជាមួយស្វាមីដែលជាអាណិកជនខ្មែរ-អាមេរិក ឈ្មោះ ចៅ សម្បត្តិ កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ ដែល​ពិធី​នេះ បានប្រព្រឹត្តឡើងនៅសណ្ឋាគារលំដាប់ផ្កាយ៥(សូ​ហ្វី​តែ​ល​ភ្នំពេញ) ដោយ​បានអញ្ជើញភ្ញៀវកិត្តិយសជាច្រើនពិសេសអ្នកសិល្បៈចូលរួមផងដែរ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម