KPT+
សំគាល់ ៥ យ៉ាងនេះ បញ្ជាក់បានថា អ្នកកំពុងស្ថិតក្នុង Comfort Zone ហើយ
តាមពិតទៅ មនុស្សមួយចំនួន តែងតែជាប់គាំងនៅក្នុងតំបន់សុខស្រួល (Comfort Zone) របស់ពួកគេដោយមិនដឹងខ្លួន។ យ៉ាងណាមិញ ដើម្បីងាយសំគាល់ យើងខ្ញុំសូមបង្ហាញពីស្ថានភាព ៥ យ៉ាង បញ្ជាក់បានថា អ្នកកំពុងស្ថិតក្នុង Comfort Zone ៖
១ នៅជាប់នឹងការងារដដែលៗ
តើអ្នកធ្លាប់កត់សម្គាល់ ពីរបៀបដែលបុគ្គលិកធ្វើការក្នុងក្រុមហ៊ុនមួយនោះ អស់រយៈពេលជាច្រើនឆ្នាំទេ? ហេតុផលមួយក្នុងចំណោមហេតុផលទាំងអស់ គឺភាពស្មោះត្រង់នឹងកន្លែងការងារ។ ចំណែកមូលហេតុទីពីរ ដែលមនុស្សនៅជាប់នឹងស្ថាប័នមួយនោះបានយូរ គឺដោយសារតែពួកគេមានអារម្មណ៍ថាស្រួលខ្លួន។ ទំនាក់ទំនងរបស់ពួកគេ ជាមួយមិត្តរួមការងារ និងការស្គាល់ពីបរិយាកាស រារាំងពួកគេពីការស្វែងរកឱកាសកាន់តែប្រសើរ។
២ មិនព្យាយាមហាត់ប្រាណ
បើទោះបីជាលើសទម្ងន់ខ្លាំងកម្រិតណា អ្នកនៅតែមិនព្រមហាត់ប្រាណដដែល។ ទាំងនេះក៏ជាសញ្ញាដែលអាចមើលឃើញនិងបង្ហាញថា អ្នកហួសពីតំបន់ផាសុកភាពហើយ។ អ្នកមានបំណងយ៉ាងណាក៏ដោយ អ្នកខ្ជិលធ្វើវា។ អ្នកដឹងថាវាចាំបាច់ ប៉ុន្តែអ្នកនៅតែស្រលាញ់អ្វីដែលអ្នកធ្វើ ហើយភ្លេចអ្វីដែលអ្នកគួរធ្វើ។

៣ ប្រកាន់ខ្ជាប់នូវវិធីសាស្រ្តធម្មតានៃការធ្វើដដែលៗ
មិនថាអ្នកប្រកបវិជ្ជាជីវៈអ្វីក៏ដោយ អ្នកមានទំនោរនឹងទម្លាប់ធ្វើកិច្ចការធម្មតា។ ជាឧទាហរណ៍ អ្នកនិពន្ធធ្វើតាមស្ទីលសរសេរដូចគ្នា ដែលគាត់តែងតែមាន។ អ្នកជំនាញ IT ធ្វើការលើបច្ចេកវិទ្យាដូចគ្នាអស់រយៈពេលជាច្រើនឆ្នាំ ឬអ្នកគ្រប់គ្រងផ្នែកលក់ប្រើបច្ចេកទេសប្រពៃណី លើការរំពឹងទុកនីមួយៗ។ ពិភពលោកកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ប្រសិនបើអ្នកនៅតែប្រើវិធីដដែលនេះ នោះអ្នកអាចនឹងដាំក្បាលចុះ ដោយសារតែពិតជាមិនចាប់អារម្មណ៍ក្នុងការរុករកនៅរឿងថ្មីៗឬចំណេះដឹងថ្មីទេ។ កុំមានទំនោរពឹងផ្អែកលើអ្វីដែលអ្នកដឹងរួចហើយឲ្យសោះ ល្មមបោះបង់ចោលទៅ។
៤ តំបន់លួងលោមក្នុងទំនាក់ទំនង
នៅពេលដែលគូស្នេហ៍ចាប់ផ្តើមស្នេហា អ្នកទាំងពីរព្យាយាមធ្វើឲ្យអ្នកដ៏ទៃចាប់អារម្មណ៍។ ជាទូទៅ គ្រាដំបូងនៃការស្គាល់គ្នា គឺជាឱកាសមួយដើម្បីបង្ហាញពីគុណសម្បត្តិល្អបំផុត ដែលអ្នកមាននៅក្នុងខ្លួនអ្នក។ យ៉ាងណាមិញ នៅពេលស្នេហានោះប្រែទៅអាពាហ៍ពិពាហ៍ គូស្វាមីភរិយាមានទំនោរនឹងទទួលយកវា សម្រាប់ការយល់ព្រម។ ពួកគេលែងមានអារម្មណ៍ថាត្រូវការធ្វើឲ្យដៃគូរបស់ពួកគេពិសេសទៀតហើយ។ ជាការពិតណាស់ យូរៗទៅទំនាក់ទំនងនឹងលែងមានអារម្មណ៍ឥតខ្ចោះ ប្រសិនបើវាបន្តបែបនេះ។
៥ គិតថាខ្លួនឯងគ្មានទេពកោសល្យ
“ខ្ញុំមិនអាចធ្វើដូច្នេះទេ។ ខ្ញុំមិនមានជំនាញទេ។” តើអ្នកធ្លាប់និយាយភាសាបែបនេះ នៅពេលខ្លួនឯងប្រឈមមុខនឹងកិច្ចការដ៏លំបាកមួយដែរទេ? ហេតុអ្វីបានជាអ្នកប្រើលេសបែបនេះ នោះគឺដើម្បីជៀសវាងការប្រថុយប្រថាន ដូច្នេះអ្នកអាចរស់នៅក្នុងតំបន់សុខស្រួលរបស់អ្នក។ ចាប់តាំងពីអ្នកត្រូវតែខិតខំប្រឹងប្រែងដើម្បីជម្នះឧបសគ្គ ការប្រើជំនាញរបស់អ្នកដូចជាព្រំដែន ហាក់ដូចជាវិធីងាយស្រួលចេញ។ ជារឿយៗ អ្នកមិនត្រឹមតែបញ្ចុះបញ្ចូលអ្នកដទៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងខ្លួនអ្នកថា អ្នកមិនមានទេពកោសល្យក្នុងការបំពេញកិច្ចការ ដែលពិបាកនោះទេ។

ត្រូវដឹងថា ប្រសិនបើអ្នកស្ថិតនៅក្នុងតំបន់សុខស្រួល នោះអ្នកនឹងមានទំនោរ មិនហ៊ានធ្វើសកម្មភាពណាចេញមុខឡើយ។ ជាការពិត សកម្មភាព និងហានិភ័យកាន់តែច្រើន លទ្ធផលកាន់តែមានសក្តានុពល។ ដូច្នេះហើយ ព្យាយាមចាកចេញពីតំបន់សុខស្រួលបន្ទាន់ ប្រសិនបើអ្នកកំពុងជួបប្រទះនូវស្ថានភាពខាងលើ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖លាហើយ Comfort Zone ព្រោះខ្ញុំត្រូវការរីកចម្រើនឆ្ពោះទៅមុខ
ចុចអាន៖ហេតុផលទាំង ៦ នៃពាក្យថា «ចង់ ជោគជ័យត្រូវហ៊ានចេញពី COMFORT ZONE»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


