Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកជំងឺបញ្ជូនចូលបន្ទប់សង្គ្រោះបន្ទាន់៨នាក់ជួបហេតុការណ៍ផ្ទុះបំពង់អុកស៊ីហ្សែន ស្លាប់ទាំងអស់

បានផុស

នៅ

មនុស្សចំនួន៨នាក់ត្រូវបានសម្លាប់ក្នុងការផ្ទុះនៅឯមន្ទីរពេទ្យមួយដោយជនរងគ្រោះទាំងនោះត្រូវបានគេគិតថាជាអ្នកជំងឺនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧប្បត្តិហេតុដ៏សាហាវនេះបានកើតឡើងនៅពេលព្រឹកព្រលឹមក្នុងមន្ទីរពេទ្យឯកជនមួយនៃប្រទេសទួរគីហើយគេអះអាងថា វាបង្កឡើងដោយការផ្ទុះបំពង់អុកស៊ីហ្សែន។

អគ្គិភ័យបានឆាបឆេះបន្ទាប់ពីការផ្ទុះនេះដែលក៏បានបណ្តាលឲ្យមនុស្សមួយចំនួនរងរបួសផងដែរក្នុងខេត្ត Gaziantep ភាគអាគ្នេយ៍ប្រទេសទួរគី។

សេវាសង្គ្រោះបន្ទាន់បានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុនៅឯមន្ទីរពេទ្យ SANKO University។ 

ឧប្បត្តិហេតុស្រដៀងគ្នានេះបានកើតឡើងក្នុងឆ្នាំ២០១៨នៅពេលដែលអណ្តាតភ្លើងបានឆាបឆេះផ្នែកខាងមុខនៃមន្ទីរពេទ្យក្រុង Taksim Ilk Yardim ក្នុងសង្កាត់ Gaziosmanpasa នៃទីក្រុងនេះ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Star

ចុចអាន៖ ទួរគីប្រាប់ឲ្យបារាំងដកបន្ទុកដែលបង្កឡើងដោយលោក Macron ឆាប់ៗ

ចុចអាន៖ មេដឹកនាំទួរគីស្នើឲ្យជនរួមជាតិធ្វើពហិការទំនិញបារាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម