ព័ត៌មានអន្ដរជាតិ
មកដឹងច្បាប់គ្រប់គ្រងកាំភ្លើងនៅ អាមេរិក តឹងរ៉ឹង ឬធូររលុងកម្រិតណា
នៅសហរដ្ឋអាមេរិកការប្រើប្រាស់កាំភ្លើងត្រូវបានគ្រប់គ្រងដោយច្បាប់សហព័ន្ធមួយចំនួន ។ ច្បាប់ទាំងនេះគឺការគ្រប់គ្រងការផលិត ការជួញដូរ សិទ្ធិកាន់កាប់ ការផ្ទេរ ការដឹកជញ្ជូន និងការបំផ្លាញអាវុធ គ្រាប់កាំភ្លើង និងគ្រឿងបន្លាស់អាវុធជាដើម ។

ច្បាប់នេះត្រូវបានអនុវត្តន៍ដោយភ្នាក់ងាររដ្ឋ និងការិយាល័យសហព័ន្ធអាល់កុល ថ្នាំជក់ អាវុធ និងគ្រឿងផ្ទុះ (ATF) ។ បន្ថែមពីលើច្បាប់កាំភ្លើង រដ្ឋាភិបាលរដ្ឋទាំងអស់ និងរដ្ឋាភិបាលក្នុងតំបន់មួយចំនួនក៏មានច្បាប់ផ្ទាល់ខ្លួនរបស់ពួកគេស្ដីពីការគ្រប់គ្រងអាវុធនេះផងដែរ ។
ចំណែកសិទ្ធិរក្សា និងកាន់កាប់អាវុធត្រូវបានការពារដោយវិសោធនកម្មលើកទី ២ នៃរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក ទោះបីជាមានការខ្វះខាតនៃសេចក្តីសម្រេចរបស់តុលាការសហព័ន្ធក៏ដោយ ហើយវានឹងឈានដល់ការសម្រេចពីតុលាការកំពូលរបស់សហរដ្ឋអាមេរិកស្ដីពីការការពារសិទ្ធិរបស់បុគ្គលណាមួយក្នុងការរក្សា និងកាន់អាវុធដោយមិនខុសច្បាប់ ។ ក្រោយមកវិសោធនកម្មលើកទី ២ ត្រូវបានដាក់បញ្ចូលដោយត្រឹមត្រូវក្នុងវិសោធនកម្មទី ១៤ នៃច្បាប់រដ្ឋ និងមូលដ្ឋាន ព្រមទាំងច្បាប់សហព័ន្ធ ។

ទន្ទឹមនោះ ច្បាប់នេះក៏ត្រូវបានអនុម័ត ដាក់អាជ្ញាបណ្ណ និងបទប្បញ្ញត្តិកាន់តែរឹងរ៉ឹងលើឧស្សាហកម្មអាវុធ និងហាមឃាត់ការលក់អាវុធទៅឲ្យជនមួយចំនួន បន្ទាប់ពីការធ្វើឃាតប្រធានាធិបតី John Kennedy, អគ្គមេធាវី Robert Kennedy និងលោកបណ្ឌិត Martin Luther King, Jr. ។
គួរបញ្ជាក់ថា រយៈពេល ៤ ឆ្នាំចុងក្រោយនេះពលរដ្ឋអាមេរិកសរុបចំនួន ១,៦២០ នាក់បានស្លាប់ ដោយសារអំពើភេរវកម្មដោយកាំភ្លើង ខណៈកាលពីពេលថ្មីៗនេះក៏ទើបតែមានហេតុការណ៍បាញ់រះនៅសាលាបឋមសិក្សាទីក្រុង Uvalde រដ្ឋតិចសាស់ ដោយបណ្ដាលឲ្យកុមារ ១៩ នាក់ និងគ្រូ ២ នាក់បានស្លាប់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ចុចអាន ៖ អាមេរិក តែងចោទប្រទេសផ្សេង បើផ្ទុះអំពើភេរវកម្ម តែបែរនៅស្ងៀមពេល កើតឡើងក្នុងប្រទេសខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១៨ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


