Connect with us

វប្បធម៌ ជំនឿ

ទម្លាយអត្តចរិតខែកំណើតទាំង ១២ តើជាមនុស្សប្រភេទណា?

បានផុស

នៅ

សម្រាប់អ្នកដែលកើតក្នុងខែនីមួយៗ សុទ្ធតែអាចបញ្ជាក់ពីចរិតលក្ខណៈរបស់បុគ្គលនោះថា ជាមនុស្សបែបណា។ ដូច្នេះ​ហើយ​ គ្រូ ណុប ​នឹង​បង្ហាញ​ពី​លក្ខណៈ​នៃ​ខែ​កំណើត​នីមួយៗ ដោយ​ការ​ព្យាករណ៍ នេះយោងតាមការស្រង់មតិ និងទស្សន៍ទាយកន្លងមក ពីមនុស្ស​ម្នាក់ៗ​។

១​ មនុស្សកើតក្នុងខែមករា

បុគ្គល​នេះ​មាន​ចរិត​ឆាប់​ខឹង តែ​ឆាប់​បាត់​មក​វិញ​រហ័ស មាត់​និង​ចិត្ត​មិន​ត្រូវ​គ្នា​ឡើយ។ ជាពិសេស​គេ​នេះ ​ចូលចិត្ត​លេងល្បែង​ស៊ីសង​ខ្លាំង។

២ ​មនុស្សកើតក្នុងខែកុម្ភៈ

ជា​មនុស្ស​មាន​ចរិត​​ស្ទាក់ស្ទើរ​ក្នុង​ការ​សម្រេចចិត្ត គិត​បាន​តែ​មួយ​ភ្លែតក៏សម្រេចចិត្តងាយជួនក៏យូរ តែ​គេនេះមានចិត្ត​ល្អ​ចំពោះ​អ្នក​ជុំវិញ​ខ្លួន​ណាស់។

៣ មនុស្សកើតក្នុង​ខែ​មីនា

ស្រលាញ់​ការ​សប្បាយ ស្រលាញ់​ភាព​ស្រស់​ស្អាត ស្រលាញ់​មនុស្ស​ជុំវិញ​ខ្លួន តែ​ក៏​ងាយ​ទុកចិត្ត​មនុស្ស​ ងាយ​ធ្វេសប្រហែសជាមួយមនុស្សមុនល្អ។

៤​ មនុស្សកើតក្នុងខែមេសា

បើអ្នកណាបានមនុស្សខែនេះជាប្ដី/ប្រពន្ធឬគូគាប់ គេនេះជាគូស្នេហ៍ដែលរីករាយបំផុត គេចូលចិត្តសកម្មភាពកម្សាន្តតាមទីជិតឆ្ងាយនិងជួបជុំមិត្តបងប្អូនណាស់។ បុគ្គលនេះក៏មានចិត្តល្អនិងឧស្សាហ៍ជួយគេ តែក៏បានមកវិញនៅរឿងមិនល្អដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៥ មនុស្សកើតក្នុងខែឧសភា

គេជាមនុស្សនិយាយគួរសម មាននិស្ស័យសុភាពរាបសា ម៉្យាងទៀត គេក៏មានវាសនាមានមនុស្សពេញវ័យជួយគាំទ្រ ដូច្នេះហើយ ជារឿយៗ គេតែងជួបបញ្ហានៃការរច្រណែនរបស់មនុស្សដែលធ្វើការជាមួយជានិច្ច។

៦ មនុស្សកើតក្នុងខែមិថុនា

មានភាពទាក់ទាញចំពោះភេទផ្ទុយ មានចិត្តល្អ មានសិល្បៈនៃការនិយាយ ដឹងពីរបៀបចូលទៅជិតអ្នកដទៃ មាន​ភាព​ល្អិតល្អន់​ ក្នុង​រឿង​សំលៀក​បំពាក់ណាស់។

៧ មនុស្សកើតក្នុងខែកក្កដា

អាចថាបុគ្គលកើតខែនេះ ​ជា​មនុស្ស​ភ្លេច​ខ្លួន ដូច្នេះ​ហើយ​តែង​តែ​និយាយ ឬ​សន្យា​អ្វី​មួយ ហើយ​តែងតែ​ភ្លេច​ពាក្យ​របស់​ខ្លួនជានិច្ច។ តែអ្នកកើតខែកក្កដា ក៏ចូលចិត្តធ្វើដំណើរផ្លូវឆ្ងាយ ផ្សងព្រេងនឹងរឿងដែលគេចង់ធ្វើដែរ។

៨ មនុស្សកើតក្នុងខែសីហា

បុគ្គលនេះ​ចូលចិត្តធ្វើការដោយមិនខ្លាចការនឿយហត់ ចូលចិត្តការងារស្ម័គ្រចិត្ត មានភាពស្មោះត្រង់ ដូច្នេះហើយ គេនេះតែងត្រូវបានមនសុ្សជុំវិញអាណិតស្រលាញ់រាប់អានពីមិត្តរួមការងារ និងមនុស្សធំ ប៉ុន្តែពេលខ្លះគេចាប់អារម្មណ៍ការងារខ្លាំងពេក រហូតភ្លេចខ្វល់ពីមនុស្សជុំវិញខ្លួនទៅវិញ។

៩ មនុស្សកើតក្នុងខែកញ្ញា

មានការលំបាកតាំងពីកុមារភាព មិនចូលចិត្តទាញយកប្រយោជន៍ពីនរណាម្នាក់ ហើយ​មិន​ចូល​ចិត្ត​ត្រូវ​បាន​គេ​យក​ប្រយោជន៍ដូចគ្នា។ បុគ្គលនេះនិយមឈឺខ្លួនបន្តិចនឹងរឿងការងារ ឬរឿងអ្វីផ្សេង ហើយមិនទម្លាប់ប្រើគេ ដើម្បីក្ដីសុខខ្លួនឯងឡើយ។

១០​ មនុស្សកើតក្នុងខែតុលា

បុគ្គល​នេះជាមនុស្ស​ក្លាហាន ​ហ៊ានធ្វើហ៊ានទទួល​ មាត់ឆៅបន្តិច តែស្មោះត្រង់ ចូលចិត្តនិយាយ​ចរចារ​និង​ពូកែ​រក​លុយ តែ​កម្រ​សន្សំ​លុយ​ណាស់​។ ជាធម្មតា ធ្វើអ្វីៗដោយខ្លួនឯង​ ដោយ​មិន​សូវ​ជា​ពឹង​ផ្អែក​លើ​អ្នកណាឬផ្ដេកផ្ដួលលើអ្នកណាឡើយ។

១១ មនុស្សកើតក្នុងខែវិច្ឆិកា

មនុស្សនេះមាននិស្ស័យជួបតែសំណាងល្អ មានប្រាជ្ញាមើលថែខ្លួនឯងបាន គេជាមនុស្សស្រលាញ់សម្រស់ ស្រលាញ់ខ្លួនចូលចិត្តតែងកាយ និងនិយមរបស់ទំនើបៗខ្លះដែរ។

១២ មនុស្សកើតខែធ្នូ

ជាធម្មតាធ្វើអ្វីដែលអ្នកដទៃចូលចិត្ត មិន​មែន​ខ្លួន​ឯង ចេះ​អាណិត​អាសូរ​ជួយ​អ្នក​ដទៃ។ ដូច្នេះ​ហើយ ពួក​គេ​ត្រូវ​បាន​មនុស្ស​ជុំវិញស្រលាញ់ចូលចិត្ត និង​មានវត្តមានជាមួយជា​ញឹកញាប់​ណាស់៕

គ្រូ ណុប

ចុចអាន៖វត្ថុស័ក្ដិសិទ្ធិ ៤ យ៉ាង គួរមានក្នុងរថយន្តដាច់ខាត

ចុចអាន៖ខ្លាក្នុងសុបិន បង្ហាញពីផ្នែកអាជីពរីកចម្រើន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម