Connect with us

KPT+

៣ វិធី កាត់បន្ថយហានិភ័យនៃជំងឺធ្លាក់ទឹកចិត្ត ចៀសវាងនាំធ្ងន់

បានផុស

នៅ

នាពេលបច្ចុប្បន្ននេះ មាននិន្នាការកើនឡើងនៃអ្នកជំងឺធ្លាក់ទឹកចិត្ត ដែលអាចបណ្ដាលមកពីការផ្លាស់ប្ដូរសារធាតុគីមីក្នុងខួរក្បាល និង​មាន​ព្រឹត្តិការណ៍​មួយ ឬ​មាន​បញ្ហា​ផ្សេងៗ​កើត​ឡើង​ក្នុង​ជីវិត។

ប៉ុន្តែ​យើង​ក៏​អាច​មាន​វិធី​ដើម្បី​ទប់ស្កាត់​ ឬ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺធ្លាក់ទឹកចិត្តបានដូចគ្នា។ ខាងក្រោម​នេះ​ ជាវិធីងាយៗ អាច​អនុវត្ត​បាន​ដោយ​ខ្លួនឯង​ផ្ទាល់ ប្រសិនបើអ្នកគិតថាកំពុងធ្លាក់ក្នុងសភាពនៃជំងឺធ្លាក់ទឹកចិត្តហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១ ព្យាយាម​រក្សាចិត្តឲ្យ​ស្រស់ស្រាយ

យើង​ម្នាក់ៗ​តែង​មាន​ទំនួលខុសត្រូវ​មិនថា​តូចឬធំ​ ហើយ​ទាំងនោះ ​នឹង​ធ្វើឲ្យ​ផ្នែក​អារម្មណ៍​​​ស្រងេះស្រងោច ឬ ស្រស់ស្រាយ ទៅ​តាម​សាច់រឿង​ដែល​យើង​បាន​អនុវត្ត។ ប៉ុន្តែ​មិន​ថា​ជួប​បញ្ហា ​រឿង​មិន​សប្បាយ​ចិត្ត​យ៉ាង​ណា ​ចូរ​ព្យាយាម​រក្សា​ចិត្ត​ឲ្យ​ស្រស់ស្រាយ។ បើ​ទោះបី​ជា​ពិបាក​ខ្លាំង​ក៏​ដោយ​ តែ​អ្នក​អាច​ធ្វើ​វា​បាន។

២ មិន​រំញោច​អារម្មណ៍​ហួសហេតុ

កុំ​ដាក់​ខ្លួន​អ្នក​នៅ​ក្នុង​ស្ថានភាព​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត រួម​ទាំង​ការ​ប្រើប្រាស់​គ្រឿងញៀន​ផង​ដែរ។ ប្រសិន​បើ​អ្នក​អាន​កំពុង​ជួប​បញ្ហា​ ដែល​មិន​អាច​ដោះស្រាយ​បាន ​សូម​កុំ​ឲ្យ​អារម្មណ៍​អាក្រក់​មក​គាបសង្កត់​អ្នក​បាន​ឲ្យ​សោះ។ កាលដែល​បណ្ដាល​ឲ្យ​អារម្មណ៍​មក​គ្របសង្កត់​យើង​បាន​ ដូច​បណ្ដាល​ឲ្យ​បញ្ហា​នា​នា មក​តាំង​លំនៅ​ក្នុង​រាងកាយ​យើង​ដូច​គ្នា។

៣ ធ្វើ​សកម្មភាព​ដែល​ឲ្យ​រាងកាយ​បាន​ធូរ

បើ​មាន​អារម្មណ៍​ថា​ខ្លួនឯង​មាន​សំពាធ​ខ្លាំង​ ចូរ​ជ្រើសរើស​សកម្មភាព​ដែល​ជួយ​លើកកម្ពស់​សុខភាព​ផ្លូវចិត្ត ដូចជា​លំហាត់​ប្រាណ សមាធិ ទៅជួប​មិត្តភ័ក្ដិ ជួប​មនុស្ស​ខាងក្រៅ​សង្គម​ខ្លះ។ ក្នុង​ពេល​ដែល​យើង​មាន​អារម្មណ៍​ថា​ណែន​បេះដូង ​ឈឺចាប់​ ធ្លាក់​ទឹកចិត្ត​ខ្លាំង​ សូម​ធ្វើ​រឿង​ដែល​គួរ​ធ្វើ​សម្រាប់​ខ្លួនឯង​ ជាជាង​ទៅ​ធ្វើ​បាប​រាងកាយ។

ប្រសិនបើ​អ្នក​ឃើញ​ថា ​ខ្លួន​ឯង​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត ធុញថប់ មិន​ចង់​ធ្វើ​អ្វី​ទាំងអស់ ខ្វះ​ថាមពល ខ្វះ​ការ​ផ្ដោត​អារម្មណ៍ ញ៉ាំ​មិន​បាន គេង​មិន​លក់ ឬ​គេង​ច្រើន ហើយ​មាន​គំនិត​ចង់​ស្លាប់ មាន​អារម្មណ៍​ថា​គ្មាន​តម្លៃ​ ជា​បន្ទុករបស់អ្នកផ្ទះ ជាមួយ​នឹង​​រោគ​សញ្ញា​លើស​ពី ២ សប្ដាហ៍​ជាប់​គ្នា។ គួរតែ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ និង​ផ្ដល់​ការ​ថែទាំ​បន្ថែម៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖៥ យ៉ាងរៀនបណ្ដុះបណ្ដាលចិត្តឲ្យរឹងមាំ បើទោះបីជាឧបសគ្គធំដូចភ្នំ

ចុចអាន៖សកម្មភាព ៥ យ៉ាង អ្នកកំពុងតែបន្ទាបតម្លៃខ្លួនឯងហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម