Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ប្រាប់ទីតាំងដែលត្រូវទម្លាក់គ្រាប់បែកមុនគេ ពេលសង្គ្រាមលោកលើកទី៣ ផ្ទុះឡើង

បានផុស

នៅ

បណ្តាញឃោសនារបស់វិមានក្រឹមឡាំងបានព្រមានថា ឡុងដ៍ នឹងក្លាយជាទីក្រុងដំបូងគេដែលត្រូវទម្លាក់គ្រាប់បែក ប្រសិនបើសង្គ្រាមលោកលើកទី៣ ផ្ទុះឡើង។

លោក Andrey Gurulyov អ្នកនយោបាយ ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក វ្ល៉ាឌីមៀរ ពូទីន បានធ្វើការគំរាមកំហែងដល់ចក្រភពអង់គ្លេស នៅលើប៉ុស្តិ៍ទូរទស្សន៍រដ្ឋ Rossiya 1។

ការព្រមានខ្លាំងៗនេះ កើតឡើងចំពេលមានការភ័យខ្លាចជាថ្មីថា សង្រ្គាមអ៊ុយក្រែន នឹងរីកកាន់តែធំក្លាយទៅជាជម្លោះសកល ដោយសារសមាជិកណាតូគឺ លីទុយអានី បានរារាំងទំនិញជាប់ទណ្ឌកម្ម មិនឲ្យដឹកទៅមកតំបន់ Kaliningrad របស់រុស្ស៊ី។

លោក Gurulyov និយាយថា មធ្យោបាយតែមួយគត់ដើម្បីទប់ស្កាត់រុស្ស៊ី, ណាតូ នឹងប្រើមាត្រា៥ ហើយទំនងជាបង្កឲ្យមានសង្គ្រាមលោកលើកទី៣។

លោក Andrey Gurulyov

បុរសអាយុ ៥៤ ឆ្នាំដែលជាសមាជិកនៃគណៈកម្មាធិការការពារជាតិរបស់សភារុស្ស៊ីរូបនេះ និយាយថា “ទី១ យើងនឹងបំផ្លាញក្រុមទាំងមូលនៃផ្កាយរណបអវកាសរបស់សត្រូវ ក្នុងអំឡុងពេលប្រតិបត្តិការអាកាសលើកដំបូង។ មិនខ្វល់ថា ពួកគេជាអាមេរិក ឬអង់គ្លេសទេ យើងនឹងចាត់ទុកពួកគេទាំងអស់ជាអង្គការណាតូ”។

“ទីពីរ យើងនឹងកាត់បន្ថយប្រព័ន្ធការពារប្រឆាំងមីស៊ីលទាំងមូល គ្រប់ទីកន្លែង និង ១០០ ភាគរយ។ ទីបី យើងប្រាកដជាមិនចាប់ផ្តើមពីទីក្រុង វ៉ាសូវី, ប៉ារីស ឬ បែរឡាំង នោះទេ។ កន្លែង​ដំបូងគេ​ដែល​នឹងត្រូវ​វាយ​ប្រហារ គឺ​ទីក្រុង​ឡុងដ៍”។

ការគំរាមនេះបានកើតឡើង បន្ទាប់ពីឧត្តមសេនីយ៍ចូលនិវត្តន៍រុស្ស៊ីលោក Evgeny Buzhinsky ជំរុញឲ្យលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បញ្ជូនអាវុធនុយក្លេអ៊ែរទៅកាន់តំបន់ Kaliningrad។

លោកបានប្រាប់ទូរទស្សន៍រដ្ឋរុស្ស៊ីថា បស្ចិមប្រទេសកំពុងលេងជាមួយភ្លើង បន្ទាប់ពីការដឹកជញ្ជូនធ្យូងថ្ម លោហធាតុ សម្ភារសំណង់ និងបច្ចេកវិទ្យាទំនើប ត្រូវបានរារាំងមិនឲ្យចូលទៅក្នុងទឹកដីរុស្ស៊ី តាមរយៈរដ្ឋជាសមាជិករបស់ណាតូគឺ ប្រទេសលីទុយអានី។

លោកនិយាយថា ការសម្រេចចិត្តរបស់ប្រទេសលីទុយអានី គឺជា “ការគំរាមកំហែង” ដល់សន្តិសុខជាតិរបស់រុស្ស៊ី៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ឧត្តមសេនីយ៍រុស្ស៊ី ជំរុញឲ្យលោក ពូទីន បញ្ជូនអាវុធនុយក្លេអ៊ែរទៅ Kaliningrad

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤៣ នាទីutes មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ៤៨ នាទីutes មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការជួបជុំគ្នារបស់ពលរដ្ឋកម្ពុជា គឺដើម្បីចងចាំថា ទាំងអស់គ្នាគឺជាផ្នែកមួយនៃខឿនការពារជាតិ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀមប្រគេនទៀនព្រះវស្សា និងទេយ្យទាន ព្រះសង្ឃគង់នៅវត្តហាន់ជ័យ

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាលខណ្ឌពោធិ៍សែនជ័យ មិនទាន់បង្ក្រាបក្រុមក្មេងទំនើងបង្ហោះម៉ូតូក្នុងភូមិទួលពង្រ ខណៈកំពុងអុកឡុកស្ទើររាល់យប់

Sokha Hotels

ព័ត៌មានពេញនិយម