ជីវិតកម្សាន្ដ
តើអ្វីជាមូលហេតុធ្វើឲ្យកញ្ញា អ៊ិន លក្ខិណា រអាក់រអួលក្នុងការចេញទៅប្រកួត Miss Supranational ២០២២?
ម្ចាស់ជ័យលាភីគ្រងមកុដ Miss Supranational Cambodia ២០២១ គឺកញ្ញា អ៊ិន លក្ខិណា ត្រូវបានអ្នកគាំទ្រដឹងហើយថា នាងបានក្លាយជាស្រ្តីដំបូងគេ ដែលតំណាងឲ្យកម្ពុជាក្នុងការចេញទៅប្រកួត Miss Supranational ២០២១ លើឆាកអន្តរជាតិនាឆ្នាំ ២០២២នេះ នៅប្រទេសប៉ូឡូញ។

ស្របពេលដែលកម្មវិធី ប្រកួតបវរកញ្ញាលំដាប់ពិភពលោក Miss Supranational ២០២២ កំពុងត្រៀមខ្លួនបើក ឆាកប្រកួតនាពេលខាងមុខដ៏ខ្លី នាទឹកដីប្រទេសប៉ូឡូយនេះដែរ គេក៏ឃើញមានបណ្ដាបេក្ខភា ពប្រកួតបណ្តាប្រទេសនីមួយៗ កំពុងតែធ្វើដំណើរទៅកាន់ប្រទេសប៉ូឡូញ ហើយក៏មានបេក្ខភាពប្រទេ សខ្លះទៀតបានទៅដល់ហើយផងដែរ។

ដោយឡែកសម្រាប់កម្ពុជាវិញនៅឆ្នាំ ២០២២នេះ ក៏ត្រៀមបញ្ជូនបេក្ខភាពតំណាងប្រទេស ឲ្យទៅចូលរួ មប្រកួតលើឆាកអន្តរជាតិដូចគ្នាផងដែរ ខណ:បវរកញ្ញា អ៊ិន លក្ខិណា គឺមានតួនាទីចេញទៅក្នុងការ ប្រកួតមួយនេះ ដើម្បីតំណាងកម្ពុជា។ ប៉ុន្តែរឿងដែលធ្វើឲ្យគេបារម្ភនោះ រហូតមកដល់ពេលនេះកញ្ញា អ៊ិន លក្ខិណា ពុំទាន់បានចេញទៅប្រកួតឡើយ ស្របពេលដែលបេក្ខភាពប្រទេសមួយចំនួន បានទៅដល់ប្រទេសប៉ូឡូញស្ទើរតែអស់ហើយនោះ។

ទាក់ទងនឹងបញ្ហាយឺតយ៉ាវនេះដែរ ត្រូវបានកញ្ញា អ៊ិន លក្ខិណា ដែលជាបវរកញ្ញាត្រូវតំណាងប្រទេសកម្ពុជាបញ្ជាក់ថា បញ្ហាដែលរអាក់រអួលកើតឡើងដោយសារតែ Visa។ កញ្ញា លក្ខិណា បានលើកឡើងថា «ជម្រាបសួរ ពុកម៉ែបងប្អូនទាំងអស់គ្នា នាងខ្ញុំមានការរអាក់រអួលជាមួយនឹង Visa បន្ដិចបន្ដួច ដូច្នេះ ហើយនៅពេលដែលនាងខ្ញុំដឹងច្បាស់ នាងខ្ញុំនឹងប្រាប់ពុកម៉ែបងប្អូនម្ដងទៀត»។

បរវរកញ្ញា អ៊ិន លក្ខិណា បានបញ្ជាក់បន្ថែមទៀតថា បញ្ហានេះដោយសារតែនៅស្រុកខ្មែរ មិនមាន Visa ប៉ូឡូញ។ ដូច្នេះតម្រូវឲ្យកញ្ញា លក្ខិណា ឡើងទៅប្រទេសថៃដើម្បីធ្វើ Visa។ យ៉ាងណាមិញ ក៏មានអ្នកគាំទ្រជាច្រើន បានសម្តែងការជូនពរដល់បវរកញ្ញារូបនេះឲ្យបានជោគជ័យ ក្នុងការធ្វើដំណើរចេញទៅប្រកួតផងដែរ៕
អត្ថបទ៖ ចាន់ រ៉ា
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


