Connect with us

ព័ត៌មានអន្ដរជាតិ

ខ្មាន់កាំភ្លើងលបបាញ់ពីដំបូលអគារ សម្លាប់មនុស្ស៦នាក់ នៅឯក្បួនដង្ហែ សហរដ្ឋអាមេរិក (មានវីដេអូ)

បានផុស

នៅ

ប៉ូលិស​ កំពុង​ស្វែងរក​ខ្មាន់កាំភ្លើង​ ​ដែល​បាន​បាញ់សម្លាប់​មនុស្សចំនួន​៦​នាក់ ​នៅឯ​ក្បួន​ដង្ហែ​ទិវា​ឯករាជ្យ​ក្បែរ​ទីក្រុង Chicago ​សហរដ្ឋអាមេរិក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រឹត្តិការណ៍នៅក្នុងទីក្រុង Highland Park រដ្ឋ Illinois ត្រូវបានបញ្ឈប់ភ្លាមៗ នៅពេលស្នូរគ្រាប់កាំភ្លើងជាច្រើនគ្រាប់ បានបន្លឺឡើង នៅម៉ោងប្រហែល ១០ និង ១៥ នាទី (ម៉ោងក្នុងស្រុក)។

ក្រុមមន្ត្រីបាននិយាយថា មនុស្សចំនួន ២៤ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

យោងតាមប៉ូលិស, ជនសង្ស័យគឺឈ្មោះ Robert E Crimo III អាយុ ២២ ឆ្នាំ ប្រដាប់ដោយអាវុធ និងមានគ្រោះថ្នាក់។

ជនសង្ស័យឈ្មោះ Robert E Crimo III

ជនសង្ស័យទំនងជា កំណត់គោលដៅលើអ្នកចូលរួមក្បួនដង្ហែដោយមិនរើសមុខ ជាមួយនឹងកាំភ្លើងដែលមានថាមពលខ្ពស់។

ជនសង្ស័យ ​ត្រូវ​បាន​គេ​ជឿ​ថា ​បាន​លបបាញ់​ទៅ​លើ​សាធារណជន ​ពី​លើ​ដំបូល​ហាង​ក្បែរ​នោះ ជាកន្លែងដែល​ប៉ូលិស​និយាយ​ថា ពួក​គេ​បាន​រក​ឃើញ “ភស្តុតាង​នៃ​អាវុធ”។

មនុស្សពេញវ័យ៥នាក់បានស្លាប់នៅកន្លែងកើតហេតុ ក៏ដូចជាជនរងគ្រោះម្នាក់ទៀត ដែលសមត្ថកិច្ចមូលដ្ឋាននិយាយថា បានស្លាប់នៅក្នុងមន្ទីរពេទ្យក្បែរនោះ។

គួរបញ្ជាក់ថា ថ្ងៃទី ៤ខែកក្កដា គឺជាថ្ងៃបុណ្យជាតិ ដែលរម្លឹកដល់ពេលអាណានិគមអាមេរិកបានប្រកាសឯករាជ្យពីចក្រភពអង់គ្លេសនៅឆ្នាំ ១៧៧៦៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ បាញ់ប្រហារនៅផ្សារទំនើបដាណឺម៉ាក ស្លាប់មនុស្ស៣នាក់ ប៉ូលិស ថាជា អំពើភេរវកម្ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម