នយោបាយ
ប្រេសិតពិសេស៖ លោកស្រី អោង សានស៊ូជី គឺជាតួអង្គសំខាន់នៅក្នុងការជំរុញឱ្យមានកិច្ចសន្ទនា និងបញ្ចប់អំពើហិង្សា
មានប្រសាសន៍នៅក្នុងពិធី Press Briefing ជូនដល់អង្គទូតនានា ក៏ដូចជាអ្នកសារព័ត៌មាន នារសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២នេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិប្រាក់ជាតិកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ាបានថ្លែងថា នៅក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់មីយ៉ាន់ម៉ារយៈពេល៦ យប់៧ ថ្ងៃ លោកបានជួបតួអង្គច្រើននៅមីយ៉ាន់ម៉ា។

បើតាមលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន តួអង្គដែលលោកបានជួបនោះរួមមាន៖ នាយសេនីយ៍ មីន អោងលាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ, រដ្ឋមន្ត្រីការបរទេស, ប្រធានក្រុមការងារមីយ៉ាន់ម៉ាទទួលបន្ទុកជំនួយមនុស្សធម៍អាស៊ាន រួមជាមួយរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។ លោកថា ក្នុងដំណើរទស្សនកិច្ចនោះ លោកក៏បានជួបជាមួយ អង្គការប្រដាប់អាវុធជនជាតិភាគតិចចំនួន៧, គណបក្សនយោបាយដែលឈ្នះឆ្នោតចំនួន៧ ហើយគណបក្សដែលមិនបានជួបមានចំនួន៤ ដែលគណបក្សទាំង៤នេះ ត្រូវបានរកឃើញថា បានធ្វើសកម្មភាពបំពានច្បាប់របស់មីយ៉ាន់ម៉ា។ ដោយឡែកអង្គការជនជាតិដើមភាគតិចចំនួន៣ទៀត មិនអាចចូលរួមប្រជុំជាមួយលោកទេ ដោយមូលហេតុផ្សេងៗ។
ក្រៅពីនោះលោកក៏បានជួបជាមួយអង្គទូតមួយក្រុម ដោយបានផ្លាស់ប្ដូរទស្សនកិច្ចគ្នាច្រើនជុំវិញស្ថានភាពទៅមីយ៉ាន់ម៉ា។ លោកបញ្ជាក់ថា ការពិភាក្សានេះ មិនមានបំណងចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋមីយ៉ាន់ម៉ានោះទេ គ្រាន់តែចង់ដឹងអំពីស្ថានភាពជាក់ស្ដែងទៅតាមការមើលឃើញរបស់អង្គទូតទាំងនោះបុណ្ណោះ។

ប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ារូបនោះបញ្ជាក់ថា អង្គទូតទាំងនោះ ក៏ដូចជាអ្នកសង្កេតការណ៍ជាច្រើនបានប្រកាន់ជំហរថា លោកស្រី អោង សានស៊ូជី គឺជាតួអង្គសំខាន់បំផុតមួយក្នុងការជំរុញឲ្យមានកិច្ចសន្ទនាប្រកបដោយបរិយាបន្ន និងការលើកកម្ពស់គោលការណ៍អហិង្សា។ លោកថា ទោះបីជាមានការស្នើសុំជួបជាមួយលោកស្រី អោង សានស៊ូជីក្តី ឬមេធាវីរបស់លោកស្រីក្តី ក៏ដូចជាលោកស្រី ស៊ូស៊ូល្វីន ម្ដងហើយម្ដងទៀតក៏ដោយ ក៏នៅតែមិនអាចជួបបានដែរ។ ដោយគេប្រាប់វិញថា លោកស្រី អោង សានស៊ូជី បានស្ថិតនៅក្រោមនីតិវិធីរបស់តុលាការ ហើយលោកស្រី ស៊ូស៊ូល្វីន មានបញ្ហាសុខភាព។
លោកឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន បានបញ្ជាក់ថា នៅក្នុងកិច្ចពិភាក្សាបានលើកឡើង៣ចំណុចសំខាន់គឺ ទី១, ការកាត់បន្ថយប្រភពអំពើហិង្សា ទី២, ជំនួយមនុស្សធម៌ ទី៣, ការជំរុញឱ្យមានបរិយាកាសអំណោយផលសម្រាប់កិច្ចសន្ទនាប្រកបដោយសន្តិវិធី៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


