Connect with us

KPT+

ដឹងទេ ក្រៅពីលោក Abe តើអ្នកនយោបាយល្បីឈ្មោះរូបណាខ្លះទៀតត្រូវធ្វើ ឃាតអង្រួនពិភពលោក

បានផុស

នៅ

អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Abe Shinzo បានទទួលមរណភាព បន្ទាប់ពីត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃសុក្រ ទី៨ ខែកក្កដា ខណៈពេលកំពុងថ្លែងសុន្ទរកថាតាមដងផ្លូវនៅទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុន ហើយភ្លាមៗនោះប៉ូលិសក៏បានចាប់ខ្លួនជនដៃដល់ឈ្មោះ Yamagami Tetsuya អាយុ ៤១ ឆ្នាំនៅនឹងកន្លែងកើតហេតុផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយសោដនាដកម្មដែលធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើល និងមិនស្មានដល់នេះហើយ “កម្ពុជាថ្មី” សូមនាំប្រិយមិត្តក្រឡេកមើលការសម្លាប់រង្គាលលើអ្នកនយោបាយកក្រើកពាសពេញពិភពលោក ។

លោក Abraham Lincoln ឆ្នាំ ១៨៦៥

៧ ថ្ងៃ បន្ទាប់ពីសង្គ្រាមស៊ីវិលបានបញ្ចប់, ប្រធានាធិបតីអាមេរិកលោក Abraham Lincoln ត្រូវបានគេបាញ់ចំក្បាលនៅឯរោងមហោស្រពក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី នៅថ្ងៃទី ១៤ ខែមេសា ឆ្នាំ ១៨៦៥ ហើយលោកបានស្លាប់នៅព្រឹកបន្ទាប់ ។

លោក Mahatma Gandhi ឆ្នាំ ១៩៤៨

៦ ខែ បន្ទាប់ពីឯករាជ្យ, លោក Mahatma Gandhi ត្រូវបានធ្វើឃាតដោយពួកជ្រុលនិយមហិណ្ឌូ Nathuram Godse នៅថ្ងៃទី ៣០ ខែមករា ឆ្នាំ ១៩៤៨ ដោយបាញ់ចំទ្រូង និងក្បាលចំនួន ៣ គ្រាប់ អំឡុងពេលដែលមេដឹកនាំឥណ្ឌា​រូប​នេះ​កំពុង​ដើរ​ទៅ​កន្លែង​អធិស្ឋាន​នៅព្រះវិហារ Birla House ក្នុងទីក្រុង New Delhi ។

បុរសខ្មាន់កាំភ្លើងមានវ័យ ៣៨ ឆ្នាំគឺជាសមាជិកនៃសាសនាហិណ្ឌូ Mahasabha ដែលបានចោទប្រកាន់លោក Gandhi ថាបានក្បត់សាសនាហិណ្ឌូ ជាអ្នកគាំទ្រមូស្លីម និងមានទំនោរលើប៉ាគីស្ថាន ។ ក្រោយការធ្វើឃាតនោះហើយ តុលាការក៏បានកាត់ទោសប្រហារជីវិតលើជនដៃដល់នៅខែវិច្ឆិកា ឆ្នាំ ១៩៤៩ ។

លោក John Kennedy ឆ្នាំ ១៩៦៣

នៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ១៩៦៣ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក John Kennedy ត្រូវបានគេធ្វើឃាត នៅពេលដែលគាត់ជិះរថយន្តឆ្លងកាត់តំបន់ឧទ្យាន Dealey Plaza ក្នុងទីក្រុង Dallas រដ្ឋ Texas ស្របពេលដែលហ្វូងមនុស្សបានតម្រង់ជួរតាមដងផ្លូវដើម្បីគ្រវីដៃអបអរទៅកាន់មេដឹកនាំ និងភរិយារបស់គាត់ឈ្មោះ Jacqueline Kennedy ពោលភ្លាមៗបន្ទាប់ពីបានឮស្នូរកាំភ្លើង ។

គ្រាប់កាំភ្លើងដែលបាញ់ចេញដោយលោក Lee Harvey Oswald អតីតទាហានម៉ារីនអាមេរិកពីជាន់ទី ៦ នៃសាលារៀនមួយកន្លែងបានហោះចំ ក និងក្បាលរបស់ប្រធានាធិបតីរូបនេះ ហើយគាត់បានដួលទៅលើប្រពន្ធរបស់គាត់ ខណៈអភិបាលរដ្ឋលោក John Connally ដែលកំពុងធ្វើដំណើរជាមួយប្រធានាធិបតីរូបនេះក៏ត្រូវគ្រាប់ចំខ្នងផងដែរ ប៉ុន្តែមិនប៉ះពាល់ដល់អាយុនោះទេ ។

ក្រោយមកឃាតករ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ធ្វើ​ឃាត ហើយ ២ ថ្ងៃបន្ទាប់ពីការចោទប្រកាន់នោះ លោក Oswald ត្រូវបានម្ចាស់ក្លឹបរាត្រីក្នុងតំបន់ Jack Ruby បាញ់សម្លាប់នៅក្នុងបន្ទប់ក្រោមដីនៃទីស្នាក់ការប៉ូលិសទីក្រុង Dallas ។

លោកស្រី Indira Gandhi ឆ្នាំ ១៩៨៤

លោកស្រី Indira Gandhi ដែលពេលនោះជានាយករដ្ឋមន្ត្រីនៃប្រទេសឥណ្ឌាត្រូវបានបាញ់សម្លាប់ចំនួន ៣៣ គ្រាប់ដោយអង្គរក្សជនជាតិភាគតិច Sikh ចំនួន ២ នាក់គឺ Sawant Singh និង Beant Singh នៅព្រឹកថ្ងៃទី ៣១ ខែតុលា ឆ្នាំ ១៩៨៤ នៅឯគេហដ្ឋានរបស់លោកស្រីលើផ្លូវ Safdarjung ទីក្រុង New Delhi ។

ភ្លាមៗបន្ទាប់ពីការធ្វើឃាតហើយ ជនដៃដល់ឈ្មោះ Beant Singh ក៏ត្រូវបានសម្លាប់ដោយប៉ូលិសផងដែរ ខណៈខ្មាន់កាំភ្លើងម្នាក់ទៀតឈ្មោះ Sawant Singh និងអ្នកសមគំនិតឈ្មោះ Kehar Singh ត្រូវបានកាត់ទោសប្រហារជីវិតនៅថ្ងៃទី ៦ ខែមករា ឆ្នាំ ១៩៨៩ ។

លោក Rajiv Gandhi ឆ្នាំ ១៩៩១

លោក Rajiv Gandhi ជាកូនប្រុសរបស់លោកស្រី Indira Gandhi និងជាអតីតនាយករដ្ឋមន្ត្រីឥណ្ឌាត្រូវបានសម្លាប់ដោយអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត ពេលកំពុងធ្វើយុទ្ធនាការបោះឆ្នោតនៅតំបន់ Sriperumbudur រដ្ឋ Tamil Nadu ថ្ងៃទី ២១ ខែឧសភា ឆ្នាំ ១៩៩១ ។

លោក Gandhi បាន​ប្រាប់​មន្ត្រី​ប៉ូលិស​ដែល​ព្យាយាម​រារាំង​ស្ត្រី​ម្នាក់​មិន​ឲ្យ​ចូល​ទៅ​ជិត​គាត់​ក្នុង​ការ​ជួប​ជុំ​គ្នា​ថា “សូម​កុំ​បារម្ភ វាអីទេ” ។ ក្រោយមកអ្នកបំផ្ទុះគ្រាប់បែកដែលគេស្គាល់ឈ្មោះថា Dhanu ភេទស្រីមកពីអង្គភាព Liberation Tigers of Tamil Eelam (LTTW) បានឱនទៅប៉ះជើងរបស់គាត់ ហើយទាញគន្លឹះនៅខ្សែក្រវ៉ាត់ដែលនាងពាក់នៅក្រោមសម្លៀកបំពាក់បំផ្ទុះសម្លាប់លោក Gandhi រួមជាមួយមនុស្ស ១៤ នាក់ផ្សេងទៀត ។

លោកស្រី Benazir Bhutto ឆ្នាំ ២០០៧

លោកស្រី Benazir Bhutto ជាស្ត្រីទីមួយដែលដឹកនាំប្រទេសប៉ាគីស្ថានត្រូវបានសម្លាប់នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០០៧ ដោយអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតវ័យក្មេងអាយុ ១៥ ឆ្នាំដែលមានឈ្មោះថា Bilal ។

លោកស្រីរងការធ្វើឃាត បន្ទាប់ពីជនដៃដល់បានចូលទៅជិតក្បួនរថយន្តរបស់លោកស្រី ហើយខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារមកលើលោកស្រី និងបំផ្ទុះខ្លួនឯង នៅពេលដែលលោកស្រីបានបញ្ចប់ការជួបជុំឃោសនាបោះឆ្នោតនៅតំបន់ Rawalpindi ។

លោក Jovenel Moise ឆ្នាំ ២០២១

ប្រធានាធិបតីហៃទីលោក Jovenel Moise ត្រូវបានបាញ់សម្លាប់ក្នុងគេហដ្ឋានរបស់លោកដោយអ្នកវាយប្រហារមួយក្រុមកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០២១ ខណៈជំទាវទីមួយគឺលោកស្រី Martine Moïse ក៏បានរងរបួសដោយគ្រាប់កាំភ្លើងក្នុងការវាយប្រហារនោះផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ First Post

ចុចអាន ៖ មកដឹងចន្លោះពេលដែលជនដៃដល់បាញ់គ្រាប់ទី ២ សម្លាប់លោក Abe

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣១ វិនាទី មុន

រមណីយដ្ឋាន “ស្ទឹងរឹម” កំពុងលាក់ខ្លួនក្នុងដងព្រៃ នាស្រុករតនៈមណ្ឌល

ជីវិតកម្សាន្ដ៩ នាទី មុន

​ក្នុង​ពេល​កូនៗ​ប្រជែង​គ្នា​បោះបង់​នាមត្រកូល Brad Pitt តែ Angelina បែរបាត់មុខឈឹង

សេដ្ឋកិច្ច៩ នាទី មុន

ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ ​ប្រកាស​បំពេញ​​ការ​ងារ​ពី​រដ្ឋធានី​ថ្មី​ចាប់​ពី​ខែ​កក្កដា​ទៅ​

ព័ត៌មានជាតិ១០ នាទី មុន

ក្រុមការងារប្រតិបត្តិការផ្ដល់ព័ត៌មានក្រសួងការងារ ផ្តល់ព័ត៌មាន​ជូនពលរដ្ឋបានរហ័ស ច្បាស់លាស់ និងពេញចិត្ត

ព័ត៌មានអន្ដរជាតិ១០ នាទី មុន

ក្ដៅៗ! ស្លាប់​ជាង​៣០​នាក់ ក្រោយ​អ៊ីស្រាអែល​ទម្លាក់​គ្រាប់​បែក​​លើ​សាលា​រៀន​​មួយ​កន្លែង​នៅ​ហ្គាហ្សា

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជំនាញមកពីគ្រប់ស្ថាប័ន ចុះពិនិត្យមើលគល់ស្ពានព្រះមុនីវង្សថ្មី​មានស្នាមជ្រុះបេតុង

សន្តិសុខសង្គម២៤ ម៉ោង មុន

ទទួលបានតម្រុយ​ពី​ខេត្ត​ព្រះសីហនុ ឆែកឃើញអាវុធជាច្រើននៅផ្ទះមួយកន្លែង ក្នុង​ខេត្តបាត់ដំបង

ព័ត៌មានជាតិ១៩ ម៉ោង មុន

កំពង់ផែតម្លៃ ១៥០០ លាន​ដុល្លារ ក្នុងខេត្តកំពត នឹងសម្ពោធដាក់​​ឱ្យប្រើប្រាស់នៅថ្ងៃស្អែកនេះ

សន្តិសុខសង្គម២២ ម៉ោង មុន

ម្ចាស់ហាងទូរស័ព្ទនៅផ្សារមេមត់ទទួលបានទូរស័ព្ទមួយទឹកគ្រប់ចំនួនពីមន្ត្រីគយវិញ ខណៈអីវ៉ាន់ថ្មីនៅត្រួតពិនិត្យបន្ត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ពូទីន ប្រកាសថា បើប្រទេសណាចង់វាយប្រហារលោកខាងលិច រុស្ស៊ីនឹងជួយអាវុធ

Sokha Hotels

ព័ត៌មានពេញនិយម