KPT+
ជឿអត់? បើមានលទ្ធភាព គ្រប់គ្នាសុទ្ធតែចង់ធ្វើរឿងទំាងនេះចេញពីបេះដូង ! រឿងអ្វីខ្លះ?
១ បំភ្លេចមនុស្សដែលធ្វើឱ្យយើងឈឺចាប់

មនុស្សដែលជ្រុលជាបោកប្រាស់ស្នេហាយើងម្តងហើយ កម្រណាស់ដែលទំនាក់ទំនងយើងនឹងគេ អាចត្រលប់ទៅរកភាពប្រក្រតីវិញបាន ។ ដោយសុទិដ្ឋិ យើងអាចមានលទ្ធភាពធ្វើឱ្យអ្វីៗកាន់តែប្រសើរឡើងមកវិញ ប៉ុន្តែក្នុងពេលតែមួយ ពួកគេក៏អាចនឹងបង្កើតការក្បត់ថ្មី ដែលកាន់តែអាក្រក់ជាងមុនផង ។
ហេតុអ្វី ? ព្រោះការឈឺចាប់លើកក្រោយធ្ងន់ជាងលើកមុនទៀត ព្រោះយើងស្រងាកចិត្តខ្លាំង និងអស់សង្ឃឹមចំពោះគេខ្លំាង។ ចង់ទុកមុខនៅមើលគ្នាបានចំ រាល់ពេលដើរជួប យើងអាចប្រើវិធីអភ័យ តែកុំបំភ្លេចនូវមេរៀនជីវិតមួយនោះ តែចូររកវិធីបំភ្លេចគេនោះវិញតាមរយៈ ។ មួយ ត្រូវចេញពីជីវិតគេ ឈឺចាប់ពេលនេះប្រសើរជាងរង់ចាំការឈឺចាប់មកដល់នៅពេលក្រោយ ពីរ ទុកចិត្តលើពេលវេលាថានឹងជួយឱ្យរលាយបាត់អនុស្សាវរីយ៍ចាស់គ្រប់យ៉ាងថែមទំាងព្យាបាលចិត្តយើង ទីបី យើងខ្លួនឯងត្រូវចេះកាត់ចិត្តដើម្បីអនាគត។ ការអានសៀវភៅជួយបាន!
២ រៀនគ្រប់បែយ៉ាង កុំឱ្យល្ងង់ទៀត

គ្មានអ្នកណាមិនចង់រៀនទេ! គ្រប់គ្នាចង់ ព្រោះថាមុខងារនៃការអប់រំគឺ បង្រៀនមនុស្សម្នាក់ៗឱ្យចេះគិតពិចារណា បានល្អិតល្អន់។ ធម្មតាភាពវៃឆ្លាតបូកនឹងចរិតលក្ខណៈ ព្រមទំាងទទួលបានការអប់រំផងនោះ គឺជាគោលដៅនៃការរស់នៅប្រកបដោយឧត្តមភាព។
ការសិក្សាមានសារៈសំខាន់ណាស់ ព្រោះវាអនុញ្ញាតឱ្យអ្នកដែលរៀនមិនឈប់ឈរដឹងនូវអ្វីៗជាច្រើនដែលយើងមិនអាចរៀនពីជីវិតបាន តែមានគេរៀនមុនហើយចែករំលែកទុកមក។ ជោគជ័យក្នុងជីវិតនិងការងារល្អទាក់ទងជានិច្ចចំពោះការសិក្សាដែលមិនចេះយឺតពេលក្នុងការចាប់ផ្តើមនោះទេ។ អ្នកពូកែរៀន តែងមានគុណសម្បត្តិបីយ៉ាងក្នុងមុខរបរគេគឺ អត់ធន់ រាបសារ និងចិត្តទូលាយ។
៣ ជួយសង្គ្រោះមនុស្សជាតិ

មនុស្សយើងខ្លំាងត្រូវជួយមនុស្សខ្សោយ! ខុសពីសត្វដែលខ្លាំង ស៊ីសត្វខ្សោយ នេះជាអ្វីដែលអ្នកនិពន្ធម៉ីសន សុធារីបានលើកឡើងក្នុងវីដេអូរបស់គាត់។ បុគ្គលដែលខ្លាំងមែនពិត រមែងតែងតែជួយគ្នាក្នុងការរស់នៅទោះតាមរយៈសកម្មភាពអ្វីក្តី។
ការជួយអ្នកដទៃមិនត្រឹមតែផ្តល់ផលល្អសម្រាប់ពួកគេប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យយើងខ្លួនឯង រីករាយនិងមានសុខភាពផ្លូវចិត្តល្អទៀតផង។ ការផ្តល់អំណោយ ជំនួយ ជាសម្ភារៈក្តី ជាចិត្តថ្លើមក្តី បង្កើតសហគមន៍រស់នៅរបស់យើង កាន់តែរឹងមាំនិងជួយកសាងបណ្តាញសង្គមដែលមានភាពរីករាយ។ វាមិនមែនអំពីប្រាក់នោះទេ គ្រប់គ្នាត្រូវការប្រាក់តែគេក៏ត្រូវការស្គាល់មនុស្សល្អៗ ផ្តល់ពេលវេលា ផ្តល់គំនិតនិងថាមពលដល់ពួកគេ។
៤ ចំណាយពេលជាមួយមនុស្សដែលមិនក្បត់គ្នា

ទោះត្រឹមជាមិត្តក៏គ្រប់គ្រាន់! កម្លំាងចិត្តសំខាន់ណាស់! គ្មានអ្នកណាម្នាក់អាចជោគជ័យក្នុងជីវិតជាមួយភាពឯកោឡើយ។ តោះខល ទៅរកមិត្តយើងចាស់ៗ ញ៉ាំកាហ្វេឆ្លងឆ្នាំ ជូនអំណោយគ្នា បង្កើតអាល់ប៊ុមស្អាតៗ ញញឹមលើកទឹកចិត្តគ្នា នេះហើយជីវិតយើង ក្នុងឆ្នាំ២០២១ត្រូវតែកែថ្មីត្រូវតែសប្បាយនិងសកម្ម។
៥ មិនកេងចំណេញបំពានសិទ្ធិអ្នកណា

គ្មានអ្នកណាកើតមកចង់ដើរតួចិត្តអាក្រក់ទេ។ មនុស្សធ្វើអាក្រក់ ព្រោះពេលខ្លះគេរស់ក្នុងមជ្ឍដ្ឋានខុស! កន្លែងខ្លះ ធ្វើឱ្យយើងគិតថាល្ អតែឯងពេកយើងខុសគេ! កន្លែងខ្លះលើកទឹកចិត្តឱ្យយើងធ្វើខុស ហើយគិតថាវាជារឿងធម្មតា! ចាកចេញមករកទីពិតរបស់ខ្លួនយើងវិញ! អំពើអាក្រក់ កេងប្រវញ្ច័ ពុករលួយ និយាយសប្រែខ្មៅមើលលាថាឆ្កែ លាបពណ៌ បង្អាប់បង្អោន បក្សពួក មិនមែនជាឧត្តមគតិពិតនៃយើងម្នាក់ៗទេ។ គ្រប់គ្នាកើតមកមានសុភវិនិច្ឆ័យ កើតមកសស្អាតដូចក្រណាត់ ហើយកើតមកព្រោះមានកាតព្វកិច្ចបង្កើតមកបន្ថែមនូវអំពើល្អជួយដល់ភពផែនដីមួយនេះ។
៦ ចង់សងគុណជាតិ
គ្រប់គ្នាតែងស្រលាញ់ជាតិ ! មិនថាមនុស្សល្ងង់ខ្លៅ បែបណា នៅតែឈឺចាប់ពេលជាតិត្រូវគេប្រមាថកាតទាន! កុំគិតថា មានតែខ្លួនដែលស្រលាញ់ជាតិ ហើយដៀលត្មះជាតិសាសន៍ឯង ព្រោះគិតថាគេមិនដូចខ្លួន នេះមិនមែនទង្វើមនុស្សស្រលាញ់ជាតិឡើយ! ដោយសារតែគេមិនធ្វើដូចចិត្តយើងក្តី តែគ្រប់គ្នាកើតមកមានសិទ្ធិក្នុងការរិះគិតផ្សេងពីគ្នា ផ្ទុយទស្សនៈគ្នា តែគ្រប់គ្នាមានហេតុផលផ្ទាល់របស់គេ! ឆ្នាំ២០២១ហើយ កសាងសន្តិភាពផ្លូវចិត្ត គោរពនូវទស្សនៈដែលខុសពីចិត្តយើង ហើយទទួលស្គាល់ទៅថា ម្នាក់ៗបានធ្វើអ្វីមួយតិចតួចក្តី ច្រើនមហិមាក្តី ដើម្បីជាជាតិខេមរាមួយនេះ! ស្រលាញ់គោរពគ្នាឡើងខ្មែរយើង!
៧ ដើរស្គាល់ច្រើនកន្លែងនិងគោរពគ្រប់វប្បធម៌ផ្សេងៗ

មនុស្សកើតមកមិនមែនសម្រាប់រើសអើងគ្នា បែងចែកពណ៌សម្បុរ និងមាក់ងាយអ្នកផ្សេងសង្ឃឹមឱ្យខ្លួនឯងឡើងខ្ពស់នោះទេ។ ដើរកាន់តែឆ្ងាយ អ្នកកាន់តែយល់ដឹងច្រើន ហើយមានចិត្តទូលំទូលាយ។ តោះដើរលេង រៀនផង លំហែរផងបង្កើនមិត្តផង។
ជួយ Share បើអ្នកចង់ឱ្យមនុស្សច្រើនទៀតបានអានអត្ថបទនេះដែរ!
អត្ថបទ៖ Mr Tomorrow
ចុចអាន៖ ជិតចូលឆ្នាំ២០២១ហើយ! ស្រឡាញ់ខ្លួនឯងឲ្យច្រើនៗ
ចុចអាន៖ មិនថាក្នុងស្ថានភាពបែបណា ធ្វើ៤យ៉ាងនេះនឹងមានអាយុយឺនយូរ
-
សន្តិសុខសង្គម១ សប្តាហ៍ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ២៣ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ២៤ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


