ជីវិតកម្សាន្ដ
Amber នៅតែមិនសុខចិត្តលើសេចក្តីសម្រេចរបស់តុលាការ ពេលនេះកំពុងបន្តប្ដឹងទៅឧទ្ធរណ៍
តារាសម្តែង Amber Heard កាលពីថ្ងៃព្រហស្បតិ៍ ថ្ងៃទី២១ ខែកក្កដា បានប្តឹងឧទ្ធរណ៍ចំពោះការសម្រេចរបស់គណៈវិនិច្ឆ័យរដ្ឋ Virginia កាលពីខែមុន ដោយនាងបានច្រានចោលចំណាត់ការរបស់សវនាការលើសំណុំរឿងបង្ខូចកេរ្តិ៍ឈ្មោះចំពោះអតីតស្វាមី Johnny Depp។
ក្រុមអ្នកច្បាប់របស់ Amber បានដាក់ការជូនដំណឹងអំពីបណ្តឹងឧទ្ធរណ៍ទៅកាន់តុលាការឧទ្ធរណ៍រដ្ឋ Virginia ដោយស្វែងរកការលុបចោលសេចក្តីសម្រេចនៅថ្ងៃទី១ ខែមិថុនារបស់តុលាការ។
បន្ទាប់ពីការកាត់ក្តីតាមទូរទស្សន៍រយៈពេល ៦សប្តាហ៍ គណៈវិនិច្ឆ័យចំនួន ៧នាក់បានសម្រេចឱ្យ Amber ចាញ់ក្ដី ដោយចោទប្រកាន់នាងថាបានបង្ខូចកេរ្តិ៍ឈ្មោះ Johnny ហើយអតីតស្វាមីរូបនេះទទួលបានសំណងចំនួន ១៥លានដុល្លារ ខណៈ Amber ទទួលប្រាក់សំណងចំនួន ២លានដុល្លារ។
មេធាវីរបស់ Amber បានប្រកែកថា នាងបានប្រាប់ការពិត ហើយថាការអត្ថាធិប្បាយរបស់នាងត្រូវបានគ្របដណ្ដប់ដោយវិសោធនកម្មទីមួយនៃរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក ទើបនាងមិនទាន់ទទួលបានយុត្តិធម៌ពេញលេញនោះទេ ហើយពេលនេះពួកគេកំពុងស្វែងរកការធានាឱ្យបាននូវយុត្តិធម៌ពិតប្រាកដតាមរយៈការប្តឹងឧទ្ធរណ៍។
គួរបញ្ជាក់ថា បណ្ដឹងថ្មីនេះបានប្តឹងដល់ឧទ្ធរណ៍លើដីកាសម្រេចចុងក្រោយនៅថ្ងៃទី២៤ ខែមិថុនា និងដីកាចុះថ្ងៃទី១៣ ខែកក្កដា ប្រឆាំងនឹងចំណាត់ការក្រោយសវនាការលើ Amber៕
ប្រែសម្រួល៖ សន្យា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន