ព័ត៌មានអន្ដរជាតិ
បង្ក្រាបទីតាំងផលិត និងចែកចាយប៊ីចេងក្លែងក្លាយ២ទីតាំង ឃាត់ខ្លួនមនុស្ស៣នាក់
ទីតាំងចំនួន២កន្លែងក្នុងខេត្តប៉ាធុំថានី ដែលបាន និងកំពុងផលិតចែកចាយ ប៊ីចេង អាជីណូម៉ូតូ និងម៉្សៅរ៉តឌី ក្លែងក្លាយ ត្រូវបានកម្លាំងជំនាញស្រាវជ្រាវរកឃើញ បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ក្រុមហ៊ុន អាជីណូម៉ូតូ ប្រចាំប្រទេសថៃ ថា មានប៊ីចេងក្លែងក្លាយលក់នៅលើទីផ្សារ។

កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ នេះ កម្លាំងតម្រួតប្រឆាំងបទល្មើសសេដ្ឋកិច្ចថៃ បានចុះស្រាវជ្រាវនិងបានរកឃើញទីតាំង ផលិតចែកចាយ ប៊ីចេង និងម៉្សៅរ៉តឌី កន្លែងក្លាយចំនួន២កន្លែង ដែលប៉ះពាល់ដល់កម្មសិទ្ធបញ្ញាផង និងអាចប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ផង។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានចុះទៅកាន់ចំណុចលំនៅឋានមួយកន្លែងក្នុងភូមិ៦ ឃុំបាងតឺយ ស្រុកសាមខូត ខេត្តប៉ាធុំថានី និងទីតាំងមួយកន្លែងទៀតក្នុងផ្ទះជួលមួយកន្លែង ក្នុងឃុំបានខ:យ៉ែង ស្រុកមឿង ខេត្តប៉ាធុំថានី។

ក្នុងនោះដែរសមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់ទីតាំងបានចំនួន៣នាក់ ដែលជាជនជាតិថៃមានឈ្មោះ ១.ស្ងួន ចតុផុន ភេទប្រុស អាយុ៣០ឆ្នាំ។ ២.ស្ងួន ភុតអន ភេទស្រី អាយុ៤៣ឆ្នាំ និង៣. ស្ងួន មៀត ភេទស្រី អាយុ៥៧ឆ្នាំ ដែលពួកគេរួមគ្នាផលិតគ្រឿងឧបភោគក្លែងក្លាយ និងបានចែកចាយទៅលើទីផ្សារក្នុងខេត្តប៉ាធុំថានី និងខេត្តជិតខាងអស់មួយចំនួនធំទៅហើយ ។

ពួកគេបានសារភាពថា ពួកគេបានប្រើម៉្សៅ ម៉ូណូសូដៀម ក្លុយតាម៉េត ជាវត្ថុធាតុដើមសម្រាប់លាយធ្វើប៊ីចេង ហើយច្រកទៅក្នុងថង់អាជីណូម៉ូតូ ដែលពួកគេបានកូពីរួចជាស្រេច ដើម្បីបញ្ចេញលក់ទៅលើទីផ្សារ។
នៅពេលនោះដែរ សមត្ថកិច្ចបានដកហូតឧបករណ៍ផលិត និងវេចខ្ចប់ រួមជាមួយវត្ថុតាងជាច្រើនទៀត ដើម្បីបញ្ជូនជាមួយជនសង្ស័យទៅតាមផ្លូវច្បាប់ ៕
អត្ថបទ៖ សោ និយមរ័ត្ន



-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


