ព័ត៌មានអន្ដរជាតិ
ទីក្រុងញូវយ៉កប្រកាសអាសន្នជំងឺអុតស្វា ស្របពេលករណីឆ្លងកើនជាង ១ពាន់នាក់
អាជ្ញាធរទីក្រុងញូវយ៉កបានប្រកាសភាពអាសន្នផ្នែកសុខភាពសាធារណៈ ដោយសារតែការរីករាលដាលនៃវីរុសជំងឺអុតស្វា កាលពីថ្ងៃសៅរ៍ ទី៣០ ខែកក្កដា ដោយហៅទីក្រុងនេះជាចំណុចកណ្តាលនៃការផ្ទុះឡើង។

សេចក្តីប្រកាសកាលពីថ្ងៃសៅរ៍ ដោយអភិបាលក្រុង Eric Adams និងប្រធានមន្ទីរសុខភាពលោក Ashwin Vasan និយាយថា អ្នករស់នៅក្នុងទីក្រុងរហូតដល់ ១៥០,០០០ អាចប្រឈមនឹងហានិភ័យនៃការឆ្លងនៃជំងឺអុតស្វាក្នុងពេលដ៏ខ្លី ប្រសិនការពារមិនត្រូវបានយកចិត្តទុកដាក់យ៉ាងតឹងរ៉ឹងទេ។ សេចក្តីប្រកាសបានអនុញ្ញាតឱ្យមន្ត្រីចេញបញ្ជាគ្រាអាសន្នក្រោមក្រមសុខភាពទីក្រុង ដើម្បីជួយបន្ថយការរីករាលដាល។
ក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ អភិបាលក្រុងញូវយ៉ក Kathy Hochul បានធ្វើសេចក្តីប្រកាសគ្រាអាសន្នគ្រោះមហន្តរាយរដ្ឋ ហើយមន្ទីរសុខាភិបាលរដ្ឋបានចាត់ទុកជំងឺអុតស្វា ជាការគំរាមកំហែងដល់សុខភាពសាធារណៈ ចាប់តាំងពីការផ្ទុះឡើងនៃជំងឺអុតស្វា។
គិតត្រឹមថ្ងៃសុក្រ ញូវយ៉កបានកត់ត្រាករណីឆ្លងរហូតដល់ ១,៣៤៥នាក់ នេះបើយោងតាមទិន្នន័យចងក្រងដោយមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ ខណៈរដ្ឋកាលីហ្វ័រញ៉ាជាប់ចំណាត់ថ្នាក់ទី២ នៅសហរដ្ឋអាមេរិក ដែលមានករណីឆ្លងចំនួន ៧៩៩នាក់៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ CNA
ចុចអាន៖ ទីបំផុត អឺរ៉ុប មានអ្នកស្លាប់ទី១ ដោយសារជំងឺអុតស្វា
ចុចអាន៖ គ្រាប់រ៉ុកកែតរបស់ចិន ទម្ងន់ជាង ២២តោន ធ្លាក់ពីលំហមកផែនដីវិញ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


