ព័ត៌មានជាតិ
ទិវាពិភពលោកកាកបាទក្រហមអឌ្ឍចន្ទក្រហមនៅកំពង់ឆ្នាំងទទួលថវិកាពីសប្បុរសជនជាង ២១ ម៉ឺនដុល្លារ
សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២២ បានប្រារព្ធពិធីទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០២២ ក្រោមប្រធានបទ (ទាំងអស់គ្នារួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈម និងបន្តពង្រឹងភាពធន់សហគមន៍) និងប្រកាសទទួលស្គាល់គណៈកិត្តិយសសាខា និងគណៈ កម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំងអាណត្តិទី៥ផងដែរ។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោកស្រី ពុំ ច័ន្ទធានី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា លោក អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង លោក ជា ហ៊ន តំណាងសម្ដេចជហ្វាចង គង់ សំអុល មន្ត្រីក្រសួងបរមរាជវាំង លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងឯកឧត្តមលោកជំទាវលោកឧកញ៉ា មន្ត្រីរាជការជុំវិញខេត្តសរុបមានចំនួន ៧៨៤នាក់ នៅក្នុងកម្មវិធីនេះ។
ក្នុងកម្មវិធីនេះត្រូវបានប្រកាសលោក អ៊ុក រ៉ាប៊ុន ជាប្រធានកិត្តិយសសាខា លោក ជា វ៉ាន់ដេត អនុប្រធានកិត្តិយសសា ខា ខណៈលោក ស៊ុន សុវណ្ណារិទ្ធិ ត្រូវបានប្រកាសឡើងកាន់តំណែងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រ ហមខេត្តកំពង់ឆ្នាំងអាណត្តិទី៥។

នៅក្នុងឱកាសនេះលោកស្រី ប៊នសុភី អនុប្រធានកិត្តិយសសាខាបាន អានរបាយការណ៍បូកសរុបការងាររបស់សាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំងអាណត្តិទី ៤ ដោយបានគូសបញ្ជាក់ថា សាខាកាកបាទក្រហមខេត្តមានអនុសាខាក្រុងស្រុកចំនួន ៨ មានយុវជនកាកបាទក្រហមសរុប ៩៥០ នាក់ មានអ្នកស្ម័គ្រចិត្តកាកបាទក្រហមសរុប ៣០៥នាក់ ដែលបានស្ម័គ្រចិត្តចូលរួមយ៉ាងសកម្មក្នុងការងារអនុវត្តតាមវិស័យទាំង៤ របស់កាកបាទក្រហមកម្ពុជាទទួលបានជោគជ័យ។
ដោយឡែកនៅក្នុងទិវាពិភពលោកកាកបាទក្រហមអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ គណៈកម្មាធិការសាខា និងអនុសាខាបានខិតខំគៀគរប្រមូលមូលនិធិពីសប្បុរសជនក្នុងនិងក្រៅខេត្ត រកចំណូលបាន ១១៧.៣០៨ ដុល្លារ ក្នុងនោះអនុសាខារកបាន ២៩.៧៨៦ ដុល្លារដើម្បីចាត់ចែងធ្វើការងារតាមវិស័ យស្នូលរបស់កាកបាទក្រហម។

លោកស្រី ពុំ ច័ន្ទធានី អគ្គលេខា ធិការកាកបាទក្រហមកម្ពុជាក្នុងពិធីនេះបានថ្លែងថា ឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តដែលបានប្រកាសចូលកាន់តំណែងនេះ មានតួនាទីភារកិច្ចកៀគរ រកមូលនិធិថវិកាដើម្បីសា ខា និងអនុសាខាទាំង ៨ ក្រុងស្រុកមានលទ្ធភាពធ្វើការងារមនុស្សធម៌ក្នុងដែនដីរបស់ខ្លួន ស្របតាមលក្ខន្តិកៈសមាគមជាតិកាកបាទក្រហមកម្ពុជា។
សាខានិងអនុសាខាត្រូវឈ្មុស ឈ្មុលរកអ្នកដែលត្រូវការយើងជួយពិតប្រាកដដែលជាជនរងគ្រោះនិងជនងាយរងគ្រោះ ដោយត្រូវជួយដោះស្រាយឲ្យបានទាន់ពេលវេលាជាមួយនោះដែរត្រូវត្រៀមបង្ការគ្រោះមហន្តរាយជាប់ជានិច្ច។

ការអភិវឌ្ឍស្ថាប័ន ត្រូវពង្រឹងអភិ បាលកិច្ចល្អ មានតម្លាភាព ពង្រឹងសមត្ថភាពអ្នកស្ម័គ្រចិត្ត ដើម្បីក្តាប់បានជនរងគ្រោះ និងដោះស្រាយឱ្យបានទាន់ពេលវេលា។
គណៈកម្មាធិការសាខាត្រូវចាត់តាំងសវនកម្មផ្ទៃក្នុងត្រួតពិនិត្យការងារហិរញ្ញវត្ថុរបស់សាខា និងអនុសាខា ដោយការចាយវាយត្រូវមានតម្លាភាពតាមច្បាប់ហិរញ្ញវត្ថុ។
លោកជំទាវអគ្គលេខាធិការក៏បានសង្ឃឹមផងដែរថា ឯកឧត្តមប្រធានគណៈកម្មាធិការសាខា និងអនុសាខាក្រុងស្រុកទាំងអស់ និងបន្តគាំទ្រការងារកាកបាទក្រហមកម្ពុជាក្នុងបុព្វហេតុមនុស្សធម៌ និងសេចក្តីថ្លៃ ថ្នូររបស់មនុស្សសុជាតិ។
នៅចុងបញ្ចប់នៃកម្មវិធីនេះដែរ លោក អ៊ូ ជួបកុសល ហិរញ្ញវត្ថុសាខាកាកកាបាទក្រហមខេត្តបានប្រកាសឱ្យដឹងថា ក្នុងទិវាកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ពេលនេះយើងទទួ លបានថវិកា ពីសប្បុរសជនជាបឋមសរុបចំនួនជាង ២១ ម៉ឺនដុល្លារ៕
អត្ថបទ៖ ឈៀងថារិទ្ធ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


