ព័ត៌មានអន្ដរជាតិ
ដំណឹងល្អ! វ៉ាក់សាំង Sinovac របស់ ចិន ដែលកម្ពុជា ទទួលបានថ្ងៃនេះ បង្ហាញប្រសិទ្ធភាពសឹង១០០ភាគរយក្នុងការធ្វើតេស្ត
យោងតាមទិន្នន័យបណ្តោះអាសន្នពីការសាកល្បងដំណាក់កាលចុងក្រោយនៅប្រទេសទួរគី បានបង្ហាញថា វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលបង្កើតឡើងដោយក្រុមហ៊ុន Sinovac Biotech របស់ប្រទេសចិន គឺមានប្រសិទ្ធភាព៩១,២៥ភាគរយ ដែលលទ្ធផលនេះមានភាពល្អប្រសើរជាងការសាកល្បងមួយដាច់ដោយឡែកដែលគេរាយការណ៍នៅក្នុងប្រទេសប្រេស៊ីល។

ក្រុមអ្នកស្រាវជ្រាវទួរគីបាននិយាយថា មិនមានផលប៉ះពាល់ធ្ងន់ធ្ងរណាមួយត្រូវបានគេឃើញក្នុងពេលសាកល្បងទេ ពោលគឺមានមនុស្សតែម្នាក់ប៉ុណ្ណោះដែលមានប្រតិកម្មអាឡ័កស៊ី។ ពួកគេនិយាយថា ផលប៉ះពាល់ទូទៅដែលបណ្តាលមកពីវ៉ាក់សាំងនេះមានដូចជាគ្រុនក្តៅ ឈឺតិចតួចនិងអស់កម្លាំងបន្តិច។
ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ការសាកល្បងនៅទួរគីបានចាប់ផ្តើមកាលពីថ្ងៃទី១៤ខែកញ្ញា និងមានការចូលរួមពីអ្នកស្ម័គ្រចិត្តជាង៧,០០០នាក់។ ពួកគេបន្ថែមថា លទ្ធផលដែលប្រកាសនេះគឺផ្អែកទៅលើទិន្នន័យពីមនុស្សចំនួន ១,៣២២នាក់។

Sinovac គឺជាក្រុមហ៊ុនផលិតវ៉ាក់សាំងចិនដំបូងបង្អស់ដែលបញ្ចេញព័ត៌មានលម្អិតពីការសាកល្បងដំណាក់កាលចុងក្រោយបន្ទាប់ពីការបញ្ចេញលទ្ធផលវិជ្ជមានពីផលិតផលជាគូប្រជែងដែលបង្កើតដោយក្រុមហ៊ុន Pfizer, Moderna និង AstraZeneca កាលពីខែមុន។
ប្រទេសទួរគីបានទិញវ៉ាក់សាំងរបស់ក្រុមហ៊ុន Sinovac ចំនួន៥០លានដូសរួចទៅហើយ។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ស្អែកនេះ វ៉ាក់សាំងប្រភេទ Sinovac របស់សាធារណរដ្ឋប្រជាមានិតចិនចំនួន១.៥លានដូស ដែលរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញពីប្រទេសចិន នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញហើយ តាមជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ China Southern។
ពិធីទទួលវ៉ាក់សាំងនេះ នឹងធ្វើឡើងក្រោមវត្តមានរបស់លោក វង្ស៉ី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាតំណាងរាជរដ្ឋាភិបាលកម្ពុជា ចំណែកឯភាគីចិន តំណាងដោយលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ហើយក៏នឹងមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ព្រឹកស្អែកនេះ វ៉ាក់សាំងចំនួន១លាន៥សែនដូសទៀត នឹងមកដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


